ស្ដាប់​ហ្គេយ៍និយាយហេតុផល

មា​តា​បិតា គឺជាអ្នកមានគុណសម្រាប់​បុត្រធីតា ហើយ​ពួកគាត់​មាន​តួនាទីទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​ដែល​គាត់​បាន​បង្កើត​មក ដោយ​ប្រកាន់​ខ្ជាប់​នូវ​ មេត្តា​ ករុណា មុទីតា ឧបេក្ខា ដែល​ជា​ព្រហ្ម​វិហារ​ទាំង​បួន​សម្រាប់​បុត្រ​ធីតា។ រីឯ​បុត្រ​ធី​តា​នៅ​ក្នុង​ច្បាប់​ទំនៀម​ខ្មែរដ៍​យូរលង់​ណាស់​មក​ហើយ មា​នតួនាទី​សង​គុណ​លោក​វិញ ដោយ​គោរព កោត​ខ្លាច និង​មើល​ថែរក្សា​លោក​វិញ​រហូត​ដល់​លោក​លា​ចាក​លោក​នេះទៅ។ ដោយ​ហេតុ​ផល​ទាំងអស់នេះ​ហើយ​បាន​ជា​លោក​មាន​គុណនៅ​លើ​លោក​នេះ ជាពិសេស​ប្រទេស​នៅអាស៊ី​ដែលមាន​វប្ប​ធម៌​មិន​ខុសគ្នា​ប៉ុន្មាន គិតថា​ការ​សង​គុណ​ដ៏ធំ​បំផុត​ដែល​បុត្រ​ធីតា​គួរ​ធ្វើ​សម្រាប់ខ្លួន គឹការ​ចិញ្ចឹម​លោកទាំងពីរវិញ រៀប​ការ​បង្ក​ក្រុម​គ្រួសារ និង​មាន​ចៅ​ឲ្យពួក​លោក​ពរ។

តើ​មាន​រឿង​អ្វី​កើតឡើង​ប្រសិន​បើ​កូន​ប្រុសរបស់​លោក​ទាំងពីរស្រលាញ់បុរសដូចគ្នា ឬ​មាន​កូន​ស្រី​ដែល​ស្រលាញ់​ស្រីវិញនោះ? ដោយសារ​ហ្គេយ៍ និង​លេសបៀន​គឺជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​បំណងមួយក្នុង​ចំណោម​បំណង​ធំ​ៗ​របស់​លោក​មិន​បាន​សម្រេច ពួកលោក​បាន​ព្យាយាម​បង្កើត​ហេតុផល​ជា​ច្រើនឡើង​មក ដើម្បី​កែ​ប្រែ​កូន​ប្រុសនិង​កូន​ស្រី​របស់​លោក។ ភាព​មិន​សម​បំណង បង្ក​រឲ្យ​មា​នភាព​ខឹង​សម្បារ ការរើសអើង និង​ភាព​ស្អប់​ខ្ពើម​ដែល​ប្រមូល​ផ្ដុំ​ឡើង​ជា​ចង្កោម​មួយនៅទូទាំងពិភពលោក គឺចង្កោម​នៃ​ការ​ស្អប់​ខ្ពើមចំពោះ​មនុស្ស​ទាំងពីរ​ប្រភេទ ដែល​អាចជា​កូន​ប្រុសឬកូន​ស្រី​របស់​ឪពុកម្ដាយមួយគូណាមួយ​ក្នុង​លោក។

ហេតុផល​ដែល​ចង្កោម​ទាំងនោះ​បាន​ពង្រាយ​ទូទាំងពិភពលោកមាន​ដូចជា មនុស្ស​ប្រភេទស្រលាញ់​ភេទ​ដូចគ្នា គឺជា​មនុស្ស​ដែល​មាន​ជំងឺ ហើយ​ត្រូវ​ទទួល​ការ​ព្យាបាល និង​អាច​ធ្វើ​ការ​ព្យាបាល​បាន។ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​និយាយថា វា​ជា​ជំងឺ​ដែល​អាច​ឆ្លង​ដល់​សង្គម​បាន​ទៀតផង។ តែហេតុផល​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​បង្ហាញថា អារម្មណ៍​ស្រលាញ់ភេទដូចគ្នា​មិន​មែន​ជា​ជំងឺឡើយ តែវា​ជា​ហ្សែន​ដែល​មាន​នៅក្នុង​ឈាម ដែល​ឪពុក​ម្ដាយ​បាន​ផ្ដល់​ឲ្យ​កូន​តាំងពីនៅ​ក្នុង​ផ្ទៃ​ម៉្លេះ។

ហេតុ​ផល​បន្ទាប់គឺ អ្វី​ដែល​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នាធ្វើ​គឺខុសពីធម្មជាតិ។ នេះ​ជា​ហេតុ​ផល​មួយ​ដែល​ខ្ញុំ​ពិបាក​បក​ស្រាយដូចគ្នា ប៉ុន្តែ​សម្រាប់​ខ្ញុំធម្មជាតិ គ្រាន់តែ​ជា​អ្វី​ដែល​មនុស្ស​មើល​ឃើញ ហើយ​ដាក់​ឈ្មោះ និង​ប្រាប់​ពី​តួនាទី​របស់​ឈ្មោះ​ទាំងនោះប៉ុណ្ណោះ។ ប៉ុន្តែ​គេ​ភ្លេចថា តាំងពីរាប់​លាន​ឆ្នាំមុន រហូត​ដល់​បច្ចុប្បន្ននេះ ធម្មជាតិ​ដែល​គេ​យល់​នោះ គឺ​មាន​ការ​ប្រែ​ប្រួល​តាំងពីដើមមកម៉្លេះ។ ឈ្មោះ​ខ្លះ​បាន​កើតឡើង ហើយ​ក៏​ត្រូវ​បាត់​បង់​ផុត​ពូជទៅ ឈ្មោះ​ខ្លះ​ក៏​វិវត្តទៅជាពូជផ្សេងទៀត។ ដូច្នេះ​ឈ្មោះ​របស់​មនុស្ស​ស្រលាញ់ភេទ​ដូចគ្នា គ្រាន់តែជា​ការ​ប្រែ​ប្រួល ជាការ​បាត់​បង់ ឬ​ជា​ការ​វិវត្តិ​ថ្មី​របស់​មនុស្ស​ដែល​គេ​ស្គាល់​ពីក្នុងសៀវភៅ ឬ​តាម​ការ​ប្រាប់​តៗគ្នាប៉ុណ្ណោះ។

មាន​ហេតុផល​ជា​ច្រើនទៀត តែ​ខ្ញុំ​សូម​ស្លេះ​ត្រឹមនេះចុះ ព្រោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​ដែលជាភេទ​ដូចគ្នា​បាន​បញ្ចេញ​មតិ គំនិត និង​យោបល់​របស់គេ​នៅ​ក្នុង​គេហទំព័រផ្ទាល់​ខ្លួន​របស់​ខ្ញុំ​នេះ​ដែរ។ សូមបង្ហាញ​ប្រាប់​ពីអារម្មណ៍របស់អ្នក ទៅកាន់ពិភពលោក ទៅកាន់​មនុស្សជាទីស្រលាញ់របស់អ្នក ឬឪពុកម្ដាយរបស់អ្នក ប្រហែលថ្ងៃណាមួយ​ប្អូនប្រុស ឬបងស្រីអ្នក​បាន​ចូលមកក្នុងប្លក់នេះ ហើយ​បាន​ឃើញ​និង​យល់​ពីគំនិតរបស់អ្នក ទោះបីជាអ្នក​ក្លែង​បន្លំ ឬ​បិត​បាំងអត្ត​សញ្ញាណ​របស់អ្នក​ក៏ដោយ។ សង្ឃឹម​ថា​ខ្ញុំ​នឹង​បាន​មតិ​ខ្លះពីអ្នក ដូចខ្ញុំ​បាន​សរសេរ​ពីគំនិតរបស់ខ្ញុំដែរ។ Raise up your voice so those people out there could hear!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s