ភាពសាមញ្ញនៃជីវិតគូ

គិត​មក​ដល់​ពេល​នេះ ខ្ញុំ​មាន​ស្នេហា​ពិត​ប្រាកដជា​លើក​ទីបីហើយ។ ស្នេហាពិត​ប្រាកដជា​លើក​ទីបី? ស្ដាប់​ទៅដូចជា​គួរឲ្យ​ឆ្ងល់ គួរឲ្យ​ចង់​សើច ប៉ុន្តែ​ស្នេហា​ទីមួយ ស្នេហាទីពីរ រហូតដល់ទីបី ខ្ញុំ​សុទ្ធតែ​បាន​លះ​បង់​ចិត្ត​របស់​ខ្ញុំ​សម្រាប់​ពួកគេ។ គ្រប់​គ្នា​គិត​ថា​ស្នេហា​ស្រស់​ស្អាតណាស់ ហើយ​ក៏​តែង​តែស​ម្លឹង​មើល​ជីវិត​គូរបស់​អ្នក​ដទៃ​ដោយ​មាន​ក្ដីសុខ ដោយ​ចង់​បាន​ដូចគេដែរ។ អ្នកណា​ក៏ដឹងថា​គ្រប់​គ្នា​ចង់​បាន​ក្ដី​សុខ​ជា​ជាង​បញ្ហា ជាជាង​ជម្លោះទាស់​ទែង ជាជាង​អ្វី​ដែល​យើង​មិន​ចូលចិត្ត មិន​ចង់​ជួប ហេតុ​នេះ​ហើយបាន​ជា​រឿង​មិន​ល្អ​នៅ​ក្នុង​សង្គម​គ្រួសារដែល​យើង​ធ្លាប់​ឃើញ​នឹង​ភ្នែក​មិន​សូវ​មាន​តម្លៃ​ឲ្យ​គិត ដូចក្ដី​សុខ​ដែល​យើង​ធ្លាប់ឃើញ ឬ​ Happy Ending ដូចក្នុង​ខ្សែភាពយន្ត​ឬក្នុង​ប្រលោមលោក។ គិតទៅមើល អ្នកអាច​នឹង​ចៀស​ផុត​ពី​បញ្ហា​ក្នុង​ជីវិតគូបានទេ? គិតថា​មនុស្ស​ម្នាក់​ដែល​អ្នក​កាន់​ដៃដើរលេង​ជាមួយនាពេលនេះ ឬ​មនុស្ស​ម្នាក់​ដែល​ជា​ Hero (វីរបុរស) ក្នុងដួង​ចិត្ត​អាច​នឹង​ក្លាយ​ជាមនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​ធ្វើ​អ្វី​ខុសពី​បេះ​ដូង​របស់​អ្នក​ត្រូវការដែរទេ?

អ្វី​ដែល​ខ្ញុំព្យាយាម​ប្រាប់​ជា​ហូរ​ហែរ​ខាង​លើ​មក​នោះ គឺខ្ញុំគ្រាន់តែ​ចង់​ប្រាប់ថា ស្នេហា​ពិត​ជាស្រស់​ស្អាត ប៉ុន្តែ​មនុស្ស​ដែល​ត្រៀម​ចិត្ត​ចង់​បាន​ស្នេហា ចង់​បាន​ជីវិតគូ រហូត​ដល់​ចង់​បាន​គ្រួសារ​មួយ​ដ៏​ពិត​ប្រាកដនោះ គួរតែ​ព្យាយាម​ថ្លឹង​ថ្លឺង​ដំណើរ​ជីវិត​គូនេះ​ឲ្យ​មាន​ភាព​ស្មើរ​គ្នា។ កុំ​ឲ្យដូចគេថា ពេល​គេ​មិន​ទាន់​និយាយ​ថា​ស្រលាញ់ ពេល​មិន​ទាន់​បាន​គេ​មក​ក្នុង​រង្វង់​ដៃ យើង​តែង​តែ​ឲ្យ​តម្លៃ​របស់​នោះ​ ១០០ភាគរយ ដល់​ពេល​បាន​គេ​មក​ក្នុង​រង្វង់​ជីវិតហើយ ក៏គិតថា​គេ​នឹងមិន​ទៅណា​ចោលយើងនោះទេ រួច​ក៏​ឲ្យ​តម្លៃគេ​ត្រឹម​តែ ៣០ ឬ ៥០ភាគរយ រួច​ព្រលែង​ដៃទៅធ្វើអ្វីផ្សេងទៀតក្នុងជីវិត។ លុះដល់ពេល​បាត់​បង់​គេនោះទៅ ក៏គិតថា​ស្ដាយក្រោយ មើល​ឃើញ​តម្លៃ​អ្នក​ដែល​ទៅ​ចោល​យើងនោះរហូតដល់ ១០០ភាគរយ ធ្វើ​អ្វីផ្សេងទៀតក៏លែងកើត ព្រោះគិត​ថា​បាត់​បង់​គេគឺបាត់​បង់​អ្វីៗទាំងអស់។ ជីវិត​ស្នេហា​មិន​មែន​បែបនេះឡើយ។ វា​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ម្នាក់​ព្យាយាម​ធ្វើ​តែម្នាក់ឯង​ដើម្បី​មនុស្ស​ម្នាក់​ទៀត​នោះទេ តែ​វា​ជាអ្វី​ដែល​មនុស្ស​ពីរនាក់​សាងឡើងជាមួយគ្នា។ ដូច្នេះ​ដំណោះស្រាយគឺ អ្នកទាំងពីរ​ត្រូវ​ឲ្យ​តម្លៃជីវិត​គូ ជាជីវិត​ដ៏សាមញ្ញមួយ ធ្វើអ្វីឡើងមកជាមួយគ្នា មិន​អាច​នឹង​ស្រស់​ស្អាតគ្រប់ពេល មិន​អាច​នឹង​រីករាយគ្រប់ពេល តែ​អ្នកទាំងពីរ​ត្រូវ​សាង​អ្វី​ដែល​ល្អៗ​ក្នុងជីវិត​ដើម្បីគ្នាទៅវិញទៅមកឲ្យ​បាន​ច្រើន។ ម្នាក់​ៗត្រូវ​ទទួលយក every little imperfections របស់​ដៃគូខ្លួន ព្រោះ​លើ​លោក​នេះ​គ្មាន​មនុស្ស​ណា​ដែល​ល្អ​ឥត​ខ្ចោះ គ្មា​ន Hero ដែល​ល្អ​ឥត​ខ្ចោះ​ដូច​ក្នុង​ខ្សែភាពយន្តឡើយ។

ធ្វើ​ម៉េច​ទើប​ជីវិត​គូអាចមាន​ភាព​សាមញ្ញ? ដើម្បីអ្វីទៅ? ព្រោះ​បើ​គេ​គិត​ថា​ជីវិត​គូ​គួរ​លើស​ពីភាពសាមញ្ញ ត្រូវតែ​ស្រស់​ស្អាតគ្រប់ពេលនោះ នោះ​គេ​នឹង​ទទួល​បាន​នូវ​ការ​ខកចិត្ត​រាល់​ស្នេហា​ដែលគេមាន គ្រប់​មនុស្ស​ដែល​ចូលមកក្នុងជីវិតគេ។ គេ​នឹង​ទទួល​យក​ការ​ចាប់​ផ្ដើម ភាព​រកាំរកូស និង​ការ​បាត់​បង់​ម្ដងហើយ​ម្ដងទៀត។ ដូច្នេះ​បើ​អ្នក​ទាំងពីរ​ធ្វើ​ឲ្យ​ជីវិត​ប្រកបដោយភាព​សាមញ្ញដ៏​ស្រស់​ស្អាត នោះគេ​នឹង​មិន​ងាយ​នឹង​ខកចិត្តនោះឡើយ។ ឲ្យ​តម្លៃ​មនុស្ស​ជាទី ស្រលាញ់ស្មើរគ្នា ទោះជាពេល​ចាប់​ផ្ដើម​ស្នេហា ពេល​កំពុង​មាន​ស្នេហា រហូត​ដល់​ពេល​មួយ​ដែល​អ្នកទាំងពីរ​មាន​តែអនុស្សាវរីយ៍​ជា​ចំណងដៃ​ នៅពេល​អាយុកាល ពេលវេលា និងភាពជរាដកយក​សម្ផស្ស និង​ភាព​ត្រេក​ត្រអាល​ចេញទៅ។

មក​ដល់​ស្នេហាទីបីនេះ ខ្ញុំ​យល់​ច្បាស់​ថា​ខ្ញុំ​ត្រូវការ​អ្វីពិត​ប្រាកដ និង​សម្រប​ខ្លួនបាន​ជាមួយភាព​សាមញ្ញដ៏​កក់​ក្ដៅ​នៃជីវិតគូ ដោយសារ​ដៃគូរបស់ខ្ញុំ​និង​ខ្ញុំ​យល់​ច្បាស់​ថា យើង​ទាំងពីរ​នាក់​ត្រូវការ​អ្វី​សម្រាប់​ថ្ងៃមុខ។ យើង​បាន​សាង​អ្វីៗដែលល្អៗជាង​ការ​ស្រម៉ៃ ល្អជាង​អ្វីដែលមាន​ក្នុងខ្សែភាពយន្តស្នេហា​មួយចំនួន ល្អជាង​ការ​រៀប​ចំ​ឈុត​ឆាក​របស់​អ្នក​ដឹក​នាំរឿង រួចមកក៏មាន​បញ្ហា មាន​ដំណោះស្រាយ មាន​ការចងចាំ និង​មាន​អ្វីៗជា​ច្រើន​ដែល​យើង​បាន​រៀន​ពីគ្នា ទាំងចំនុចល្អ និង​ចំនុច​មិន​ល្អ។ រួច​ក៏ដល់​ជំហាន​មួយទៀត ដែលយើង​រៀន​រស់​ជាមួយគ្នា​ដោយរីករាយ ដោយសាមញ្ញ និង​ដោយ​មាន​គោល​ដៅទៅថ្ងៃអនាគត។ សង្ឃឹម​ថា​អ្នក​នឹង​ចែក​ចាយ​ភាព​សាមញ្ញ​ដ៏​រីករាយ​ក្នុងជីវិត​គូរបស់​អ្នក​នៅទីនេះដែរ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s