ជីវិតប្រុសលក់ខ្លួន ឬ​ មេអំបៅពណ៌ឥន្ធនូ (ភាគ១)

គ.ស ២០១២

សណ្ធាគារប៉ាតាយ៉ាហ៊ីលតុន

tumblr_n7vgjuNj911slvnsao2_1280

ឬទ្ធិក្រោកពីដំណេក​ហើយ​បង្វិល​ខ្លួន​ម្ដងទៅខាងស្ដាំម្ដងទៅខាង​ឆ្វេង បែប​មិន​ទាន់​អស់​ងងុយនៅឡើយ។ លើ​គ្រែតែមួយនោះ មាន​បារាំង​ម្នាក់​កំពុង​គេង​នៅក្បែរគេនៅឡើយ។ គេ​បង្ខំ​ខ្លួនឯង​ឲ្យ​ក្រោក​ពី​ដំណេក​ ហើយ​ដើរ​ចុះឡើង​ទាំង​ខ្លួន​ននលគោក ដើរ​បណ្ដើរ​អង្អែល​ពង​បណ្ដើរ ទៅ​រក​ minibar ដើម្បីរកអីផឹក​បន្តិច។ កាលពីល្ងាច​ពួកគេ​ផឹក​ Heineken រហូត​គ្មាន​សល់​សូម្បីតែមួយដប។ គេ​មិន​ចូលចិត្ត​ផឹក​វីស្គីពេល​ទើប​តែក្រោកពីគេងនោះទេ ប៉ុន្តែធ្វើម៉េច​បើ​ពេលនេះអ្វីដែលគេ​ត្រូវការ​គឺត្រឹម​តែជាតិ​សុរាបន្តិចឲ្យ​សើម​បំពង់ក។ គេ​គិត​ចង់​ទូរសព្ទទៅ​ខាង​អ្នក​បម្រើ​ឲ្យ​លើក​អ្វី​បន្តិច​មក​ឲ្យគេ​ញុំា តែក៏​ត្រូវ​ទុចគំនិតនេះ ព្រោះគេគិតថា​ហោចណាស់​គួរស្លៀក​ពាក់​បិត​បាំង​បន្តិច​ដែរ មុន​នឹង​ហៅអ្នក​បម្រើមក។

គេ​ដើរ​ចេញទៅរក​បង្អួច ទាញ​វាំង​ន​ន​បើកឡើង ហើយ​ដើរ​ចេញទៅ​យ៉​ខាង​ក្រៅ​មើល​ចុះទៅ​ផ្ទៃទឹក​សមុទ្ទដែល​លាតសន្ធឹង​នៅ​ពីខាង​មុខ។ ពេល​ដែល​គេ​ដើរ​ចេញមក​យ៉​នោះ នៅខាង​ក្រៅកំពុង​តែធ្លាក់ភ្លៀង។ គេ​ហាក់​ពេញ​ចិត្ត​ណាស់​ នៅពេល​ដែល​ដំណក់ទឹក​ភ្លៀង​គ្រាប់​តូចៗ​ធ្លាក់​មក​លើ​រាង​កាយ​របស់​គេ​ហើយ​ក៏​រមៀល​ចុះ​ទៅក្រោម​ហូរ​អប់​សព្វ​សាច់​របស់គេ​ដែល​គ្មាន​សូម្បីតែ​ក្រណាត់​ស្ដើងមួយផ្ទាង​គ្រប់​ដណ្ដប់​សោះ។ គ្រាប់ភ្លៀង​ធ្លាក់​មក​លើ​ស្បែក​ដ៏​ម៉ដ្ឋ​រលោង​របស់គេ ទទួល​ពន្លឺពីព្រះអរុណ ធ្វើ​ឲ្យ​រាង​កាយ​របស់​គេ​ពេញ​ដោយ​ពន្លឺដូចពេជ្រ​ចរណៃ ភាពត្រជាក់​នៃគង្គារ​ដែល​ធ្លាក់​ពីមេឃនេះធ្វើឲ្យគេ​មាន​អារម្មណ៍ស្រស់​ស្រាយ​ក្រៃលែង។ គេ​មាន​អារម្មណ៍ល្អជាង​បាន​ងូតទឹក​ផ្កាឈូកទៅទៀត។ មើលទៅ​ព្យុះ​ដូចជា​ជិត​ស្ងប់​រលត់ទៅវិញហើយ។ ពពកខ្មៅ​ក្រាស់​ឃ្មឹក​កំពុង​ពពាក់ពពូន​រុញច្រានគ្នា​មករក​ឯក្រុង។ គេ​អាច​មើល​ឃើញ​រស្មីព្រះអាទិត្រ​កាន់​តែ​ច្បាស់​កំពុង​ចាប់​ផ្ដើមរះឯកោះ​ពីជ្រោយ​ម្ខាង។

គេ​កំពុង​ឈរ​នៅ​លើ​ជាន់ទី ៣០ ដូច្នេះ​គេ​ហាក់​មិន​ខ្វល់​ឡើយ​ថា​នឹង​មាន​នរណា​ខ្លះ​មើល​ឃើញរាងកាយ​របស់គេនោះឡើយ។ គេ​មិន​ខ្វល់នោះឡើយ ព្រោះ​ស្ទើរតែរាល់​យប់ទៅហើយ ដែលគេ​បង្ហាញ​រូបកាយអាក្រាត​ដ៏​រលើប​រលោង​របស់គេ​នៅលើ​ឆាក​ ក្រោមពន្លឺភ្លើងពណ៌​និង​តន្ត្រីដ៏កន្ត្រាក់​ដែល​ហាក់​បន្លំ​នឹង​ចង្វាក់​បេះដូង​ដ៏​ញាប់​ញ័រ​របស់​ជន​ទាំងឡាយ​ដែល​បាន​ឃើញ​។ ខណៈដែលគេ​កំពុង​ក្រេប​រស​សុរា​របស់គេ គេ​សម្រេច​ចិត្ត​ងាក​បែរ​មក​រំឮកអនុស្សាវរីយ៍​កាលពី​រាត្រី។ គេ​ដើរ​ទៅ​មើលគ្រែ​ដេក​ ហើយ​ទាញ​ទាញភួយ​យ៉ាង​ទន់​ភ្លន់​ចេញ ឲ្យលេច​ឡើ​ងនូវកាយ​គ្មាន​សម្លៀក​បំពាក់​របស់​បារាំង​ម្នាក់នោះ កំពុង​គេង​ផ្កាប់​យ៉ាង​ស្កប់​ស្កល់។

ឬទ្ធិគិតថា ទីនេះពិតជាស្អាតណាស់! ទាំងខាង​ក្នុង និង​ខាង​ក្រៅបន្ទប់។ គេ​ចូលចិត្ត​មើល​បន្ទាត់ពណ៌សណ្ដែក​បាយនៅ​ចន្លោះ​គូទដ៏មាំ​របស់​ពួក​បារាំង។

គេ​ចង់​ដាស់​ម្នាក់នោះឲ្យ​ក្រោកឡើង តែគេ​សម្រេច​ចិត្ត​ថា​មិន​ដាស់ទៅវិញ។ ព្រឹកនេះ គេ​កំពុង​ស្ថិត​ក្នុង​សណ្ធាគារ​លំដាប់​ផ្កាយ​ប្រាំ រាត្រីនោះឬទ្ធិ​លេង​សប្បាយ​នៅលើ​ផែន​ទ្រូង​ និង​អន្លង់​ជ្រោះត្រជាក់​របស់​បរទេស​ម្នាក់នេះ។ សេចក្ដី​សុខ​ដែល​គេ​ទទួល​បាន​ ត្រូវ​លិច​លង់ទៅក្នុងក្ដី​អស់សង្ឃឹម​ ព្រោះ​បារាំងម្នាក់នេះមិន​បាន​បំពេញបំណងរបស់គេឲ្យបាន​គ្រប់គ្រាន់។ តែពីរដងគត់!

យ៉ាងណា​ក៏ដោយ ឬទ្ធិគ្មានអ្វី​ដែល​ត្រូវ​ប្រញាប់នោះឡើយ។ គេ​អង្គុយចុះ​ហើយ​សម្រាក​លេងៗ។ គេ​បើក​ទូរទស្សន៍ បន្ថយ​សម្លេង ហើយ​មើល​ភាពយន្ត​។ ប៉ុន្តែ​កែវ​ភ្នែក​របស់គេ​មិន​បាន​មើល​ទៅកញ្ចក់​វេទមន្តនោះទេ គេ​បែរជា​បន្ត​សម្លឹងមើល​បារាំង​ម្នាក់នោះគេង​នៅលើ​គ្រែ ហើយគិត​ពីអ្វីក៏មិនដឹង។

ឬទ្ធិ​មក​រស់​នៅ​ផាទីយ៉ា​ប្រាំមួយឆ្នាំហើយ។ គេ​ចំណាយ​ពេល​ពីរ​ឆ្នាំ​ដំបូង​នៅទីនេះ​ដោយឥត​ប្រយោជន៍​ទទេរ។ ពីរ​ឆ្នាំ​ដែល​ជីវិត​គេ​ត្រូវ​រសាត់​អណ្ដែត​ពីរ​បារមួយទៅ​បារ​មួយទៀត។ ពីរឆ្នាំ​ដំបូង​ដែល​ជីវិត​គេ​ត្រូវ​ឆ្លង​កាត់​អ្នក​ទេសចរស្នេហា​ដែល​គ្រាន់តែមក​កម្សាន្ត​លើ​ផែន​ទ្រូង​របស់គេ​មួយ​រយៈខ្លីហើយ ក៏​ចេញទៅបាត់​។ ខ្លះ​សូម្បីតែឈ្មោះក៏គេ​មិន​បាន​ស្គាល់ផង។ ទាំងអស់​នេះ​ ដើម្បីតែ​រក​ប្រាក់​ល្មមមួយគ្រប់​រស់ និង​អាចផ្ញើរទៅ​ឲ្យ​ម្ដាយ​របស់គេនៅឯស្រុក​ខ្មែរ។ ប្អូន​ប្រុស​របស់​គេ​បាន​មក​ដល់​ផាធីយ៉ានេះ​ស្របពេលជាមួយគេ​ដែរ ហើយ​បាន​ទៅ​ធ្វើការ​នៅ​ក្នុងខារ៉ាអូខេ​មួយកន្លែង។ បងប្អូន​របស់​គេសុទ្ធតែសង្ហារ​ ហើយ​ខ្ពស់​ដូចគ្នា បាន​ជា​អាច​រក​កម្រៃ​បាន​តាម​របៀបនេះ។ បើ​មិន​ដូច្នោះទេ គ្មាន​ជន​បរទេស​ ឬ​ខ្ទើយណា​គេ​មក​ជះលុយទាំងពាន់​ៗបាត​មក​លើពួកគេនោះទេ។ បងប្អូនគេអាច​ចាត់ទុកថា​រក​ក្នុង​របរតែមួយ ខុស​ត្រង់ថា​រ័ត្ន​បម្រើ​តែ​អតិថិជនជា​ស្រី ឯ​ឬទ្ធិ​បម្រើ​អតិថិជនជាបុរស​បរទេស។ ពួកគេ​អាច​រស់​បាន ដោយសារ​បាន​គ្នា​យិត​យោង​យ៉ាងនេះឯង។

ឬទ្ធិមើល​ទៅ​នាឡិការបស់គេ​ម្ដងទៀត ព្រោះ​បារាំងម្នាក់នេះ​បាន​ប្រាប់ឬទ្ធិថា​គេ​ត្រូវ​ចាក​ចេញនៅពេលល្ងាច មិន​ដូច្នេះ​ត្រូវ​ក្រោកពីព្រឹកថ្ងៃបន្ទាប់ ព្រោះគេ​ត្រូវ​ឡើង​ជើង​យន្តហោះ​ម៉ោង ៧ព្រឹក ហើយ​ប្រាប់​ថា​គេ​ត្រូវការ​ឡាន​តាក់​ស៊ីនៅម៉ោង​ ៣ភ្លឺ។ ពេល​នេះ​ត្រឹម​តែម៉ោង ២រសៀលប៉ុណ្ណោះ ដុច្នេះ​ឬទ្ធិ​ទុក​ឲ្យ​ម្ចាស់គូទ​ដ៏​ស៊ិច​ស៊ីនេះ​នៅ​គេង​បន្តទៀត។ គេ​មិន​ចង់​ដាស់​គេ ព្រោះ​គេ​គិតចង់​នៅ​ក្នុង​សណ្ធាគារ​លំដាប់​ផ្កាយ​ប្រាំនេះមួយយប់ទៀត។ ងាយឯណា​នឹង​បាន​ឃើញ​ទេស​ភាព​ស្អាតៗបែបនេះនោះ។ នេះជា​សណ្ធាគារ​ទើប​តែ​បើក​ថ្មី​នៅ​ផាធីយ៉ា។ គ្រាន់តែ​តម្លៃ​បន្ទប់​ស្វីត​របស់​សណ្ធាគារ​នេះ ក៏​ច្រើន​លប់​ប្រាក់ដែល​ឬទ្ធិ​រក​បាន​មួយខែទៅទៀត។ គេ​នៅ​អង្គុយគិត​នឹក​ឃើញពីអតីតកាល​ គ្រា​ដែល​គេ​ធ្វើការ​នៅ​ដាយអឺមេន នឹក​គ្រប់គ្នា​ដែលធ្វើ​ការជាមួយ និង​បុរសៗ​ដែល​ស្រលាញ់គេ ដែលពេលនេះ​ពួកគេ​មិន​ខុសអីពី​រូប​ចម្លាក់​នៅ​ស្ងៀម​ទ្រឹង​ចំពោះគេ​ប៉ុណ្ណោះ។ គ្រប់យ៉ាង​ហាក់​ដូចជា​សុបិន។

កាលពីមុន​នៅ​ដាយអឺមេន មាន​ប្រុស​ស្អាតៗតែដប់នាក់​ប៉ុណ្ណោះ​ដែលធ្វើការទីនោះ។ អ្នក​ខ្លះ​ក៏​បាន​ជួប​នឹង​បុរស​ល្អ រួច​ក៏​ចេញទៅ​ជាមួយជីវិត​ដ៏​ស៊ីវីល័យនិ​ងសប្បាយរីករាយ។ អ្នកខ្លះទៀត​ក៏​ចេញទៅដែរ តែគ្មាន​ថ្ងៃ​ត្រឡប់​មកវិញ​ ព្រោះពួកគេ​លែង​មាន​សូម្បីតែជីវិត​រស់នៅ។ ប្អូនប្រុសរបស់គេក៏បាន​ធ្វើការនៅទីនោះដែរ។ រ័ត្ន​ធ្លាប់ធ្វើ​ជាទាហាន​រយៈពេលពីរឆ្នាំ។ គេ​បាន​ជ្រើសរើសទៅធ្វើជាទាហាន​ជាជាង​ទៅធ្វើ​ជា​តារា​បង្ហាញម៉ូដ ប៉ុន្តែការហ្វឹក​ហាត់​ទាហាន​កាន់តែធ្វើ​ឲ្យគេ​សង្ហារជាងមុនទៅទៀត។ យើង​មិន​សូវ​មាន​ជម្រើសច្រើន មក​ពី​ជនបទទើបមិន​បាន​ប្រើ​ប្រាស់​របស់​ដែល​ខ្លួនឯង​មាន​ឲ្យ​សម​ទៅ​នឹង​សក្កានុពល​ខ្លួនឯង។ ទីបំផុត​បែរជា​មក​រស់​ក្នុង​ជីវិតបែបនេះ។ ចេញពីជីវិតជាទាហាន មាន​ទាហាន​ច្រើនណាស់​ដែល​ទុកលេខទូរសព្ទឲ្យគេ តែគេ​មិន​ដែល​បាន​ទាក់ទងទៅអ្នកណា​ម្នាក់ឡើយ។ ហោចណាស់​គេក៏មាន​ជីវិតគ្រាន់បើជាង​មនុស្ស​មួយ​ចំនួន​ដែលធ្វើការនេះ នៅទីបំផុត​ត្រូវ​ធ្លាក់​ខ្លួនទៅរស់នៅក្នុង​សំបុក​កណ្ដុរ លង់​នឹង​ថ្នាំញៀន ឬ​ស៊យជាងនេះទៅទៀតក៏មាន។

ឬទ្ធិ​សម្លឹង​មើល​បារាំង​ដែល​ដេក​ស្រាត​នៅលើ​គ្រែម្ដងទៀត។ ម្ដងនេះគេ​ប្រែខ្លួន​មក​គេង​ផ្ងារម្ដង។ ភ្នែកគេ​ចាប់​ផ្ដើម​សម្លឹង​មើល​ទៅ​មុខ​ដ៏​ក្មេង​របស់​បារាំងម្នាក់នោះ រួ​ចសម្លឹង​ចុះមក​ក្រោម​ត្រង់​ចង្អូរ​ក្រោម​ផ្ចិត​របស់គេ។ គេគិត​ថាល្មមដល់​ពេល​ដែលត្រូវ​ដាស់​បារាំងនោះហើយ។ ក្នុង​ចិត្ត​របស់គេ គេ​ចង់​អូស​ក្រឡា​ឲ្យ​បារាំងម្នាក់នោះ​នាំគេឡើង​ឋាន​សួគ៌ម្ដងទៀត។ មើលទៅបារាំងម្នាក់នេះ​ដូចជាក្មេងជាង​បារាំងផ្សេងទៀ​តដែល​គេ​ធ្លាប់គេងជាមួយពីមុនមក។ ក្រោយមកទើប​ឬទ្ធិដឹងថា​ បារាំងនេះមាន​អាយុ​២១ឆ្នាំ ស្របាល​នឹង​រ័ត្ន​ប្អូនប្រុសរបស់គេ។ ពីដំបូង​ឬទ្ធិ​ហាក់​ដូចជា​មិន​ចង់​មក​គេងជាមួយ​បារាំងម្នាក់នេះផង ព្រោះ​គេ​ទទូច​សុំ​ឲ្យ​ឬទ្ធិដើរតួជា​ប្រុស នៅពីលើគេ។ ចុះហេតុអ្វីបានជាឬទ្ធិព្រម​នៅជាមួយបារាំងម្នាក់នេះដល់ទៅពីររាត្រី?​ អាច​ថា​ប្រហែល​មក​ពីគេអផ្សុកក៏ថាបាន។

tumblr_n7vgjuNj911slvnsao5_1280

គេ​ចង់​រួម​សិច តែ​អារម្មណ៍​របស់​គេ​មួយទៀត​មិន​ដឹង​ជា​ហោះ​ហើរ​ទៅដល់ទីណាហើយទេ។ គេ​ត្រឡប់មក​ទាញ​ដប​វីស្គីពីក្នុងមីនីបារ និង​កូកាកូឡា​ ហើយ​ទៅ​អង្គុយ​នៅ​យ៉​ខាង​ក្រៅ​ដោយ​គ្មាន​សម្លៀក​បំពាក់​ម្ដងទៀត។ ភ្លៀង​រាំងទៅហើយ ព្រះអាទិត្រ​ក៏រះ​ឡើង។ មាន​វីស្គីនៅក្នុងដៃ គេ​បណ្ដោយ​ឲ្យ​អារម្មណ៍របស់គេ​ហោះ​ហើរ​ទៅកាន់​អតីតកាល​ម្ដងទៀត ដោយ​បំភ្លេច​ភ្ញៀវ​បារាំង​ដែល​ដេក​លង់​លក់​ក្នុង​ដំណេកនោះចោល ម្យ៉ាងមកពីគេ​ដឹងថាបារាំងម្នាក់នោះ​មិន​អាច​បំពេញបំណង​ផ្លូវ​ភេទ​របស់គេ​បាន​ផង។

កំពុង​គិតស្លុងក្នុងអារម្មណ៍ ស្រាប់​តែមាន​សម្លេង​គោះទ្វារ​បន្ទប់របស់គេ។

“Room Service.” អ្នក​បម្រើ​ម្នាក់​និយាយ​ពាក្យនេះពីខាង​ក្រៅមកជាភាសា​អង់គ្លេស​ដែល​បានន័យថា “សេវា​បម្រើ​តាម​បន្ទប់”។ ឬទ្ធិ​ក៏ក្រោកឡើង​ យក​កន្សែងពោះគោមក​ព័ទ្ធចង្កេះ រួច​យក​ភួយទៅ​គ្រប់​កាយ​អាក្រាត​របស់​បារាំង​ម្នាក់នោះ ហើយ​បើក​ទ្វារ​ឲ្យ​អ្នក​បម្រើ​ចូល។ គេ​ចុះហត្ថលេខា​លើ​វិក័យបត្រ​ហាក់​ដូចជាគេ​ជា​ម្ចាស់​ផ្ទះ នាខណៈដែល​អ្នក​បម្រើ​ដាក់​ចាន​ស៊ុមតាំ​នៅលើ​តុ។ ឬទ្ធិ​ឲ្យ​លុយ​ធីប ១០០បាតទៅក្នុងវិក័យបត្រ​។ គេ​គិត​ថា​ប្រាក់​ប៉ុណ្ណឹង​ បារាំងម្នាក់នេះ​មិន​សាញនោះទេ។

គេ​យក​ចាន​ហើយ​ត្រឡប់ទៅកាន់​យ៉ខាងមុខ រួច​ដក​កន្សែង​ចេញ អង្គុយចុះហើយ​ចាប់​ផ្ដើម​ញុំា​ស៊ុម​តាំ​។

(សូម​រង់​ចាំអាន​វគ្គបន្ត)

Advertisements

4 thoughts on “ជីវិតប្រុសលក់ខ្លួន ឬ​ មេអំបៅពណ៌ឥន្ធនូ (ភាគ១)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s