សុំចិត្តអ្វីម្យ៉ាងណា…

ខ្ញុំក៏ជួបរឿងនេះដូចគ្នា សរសេររឿងហើយអ្នកសរសេរមតិមាន​តែម្នាក់សុំឲ្យសរសេរត ដល់អ្នកចូលមើលវិញមាន​មួយរយពីរយនាក់។ អ៊ីចឹង​មិន​ដឹង​សរសេរធ្វើអីទៀត។ រឿង “មេអំបៅពណ៌ឥន្ធនូ” ដ៏ឥតជាតិរបស់ខ្ញុំ​បែប​បាន​តែមួយភាគហ្នឹងឯង លែងចង់សរសេរហើយ។ តែសុំចិត្តអ្នក​និពន្ធក្មេងតូចដ៏គួរឲ្យស្រលាញ់នេះ កុំបោះបង់ការសរសេរណា។ យ៉ាងណាៗខ្ញុំនឹង​សរសេរមតិលើរឿងក្មេងតូចជានិច្ច។ ហើយរឿងដែលខ្ញុំសរសេរខ្ញុំក៏នឹងព្យាយាម​បញ្ចប់ដូចគ្នា នឹង​រកវិធីធ្វើឲ្យអ្នកអានញញឹមឬកើតទុក្ខបានដូចក្មេងតូចដែរ។

ក្មេងតូច

សួស្តីមិត្តអ្នកអានទាំងអស់គ្នា!​​

ថ្ងៃនេះមានរឿងក្នុងចិត្តចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា។​ មិនដឹងថា មានអ្នកអានឬអត់ តែក៏មុខក្រាស់សរសេរ។

តាមពិតទៅរាល់ថ្ងៃនេះ ខ្ញុំមិនរវល់អីដល់ថ្នាក់សរសេរភាគថ្មីមិនបានទេ តែខ្ញុំគ្មានកម្លាំងចិត្តសរសេរ។​ សរសេរធ្វើអី?​ អ្នកអានមានប៉ុន្មាននាក់?​ អ្នកគាំទ្រមានប៉ុន្មាននាក់?​​ គ្រប់ពេលដែលដាក់ភាគថ្មី ចំនួនអ្នកចូលមកអានគឺរាប់រយ តែចំនួនអ្នក ​comment​ មានតែ ២​ឬ ៣នាក់ប៉ុណ្ណោះ។ អ្នកទាំងអស់គ្នាអាចគិតថាខ្ញុំឆ្កួតនឹងចង់ឲ្យគេគាំទ្រ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ការដែលមកសរសេររឿងឲ្យអ្នកទាំងអស់គ្នាអាននៅទីនេះ ខ្ញុំគ្មានបានលុយកាក់អីសូម្បិតែ១០០រៀល តែខ្ញុំត្រូវចំណាយពេល ២ឬ៣ ម៉ោងមកសរសេរមួយភាគៗ​​ ឲ្យអ្នករាល់គ្នាបានកម្សាន្តអារម្មណ៍។​

ខ្ញុំសួរទៅមិត្តអ្នកអានជាច្រើន​​ថា ហេតុអីក៏មិនព្រម comment ខ្លះមកដើម្បីឲ្យខ្ញុំមានចិត្តសរសេរភាគថ្មី។ គេតបថា មកពីមិនដឹងសរសេរអី​ ហើយខ្លាចអ្នកផ្សេងគេស្គាល់។​ ខ្ញុំចង់ប្រាប់មួយទៀតថា បើអ្នកទាំងអស់គ្នាចង់comment អ្នកមិនចាំបាច់ដាក់ Email ឬ ឈ្មោះពិតប្រាកដទេ គ្រាន់តែដាក់ (dadadodo@yahoo.com) ក៏អាច​commentបានដែរ។​

ខ្ញុំគ្មានបានប្រយោជន៍អី​ ពីការសរសេររឿងនោះទេ​។ អ្នកទាំងអស់គ្នាសាកគិតមើលទៅថា បើសិនអ្នកជាខ្ញុំវិញ ពេលដែលខំសរសេរភាគថ្មីមកដាក់ ហើយបែរជាគ្មានឃើញអ្នកអាន​comment តើអ្នកមានអារម្មណ៍ដូចម្តេច? អ្នកទាំងអស់គ្នាឆ្ងល់ទេថា មានមនុស្សប៉ុន្មាននាក់ចូលអាន? ទោះបីជាតួលេខប្រាប់ថាមានរាប់រយ តែខ្ញុំនៅមិនគិតមិនបាន ថាអ្នកអានពិតប្រាកដប្រហែល ១០នាក់អីប៉ុណ្ណោះ។​ ពេលខ្លះខ្ញុំអន់ចិត្តដល់ដាក់លែងចង់ចូលមក Blog នេះទៀត…ចឹងអ្នកទាំងអស់គ្នា​មិនបាច់ឆ្ងល់ទេ ថាហេតុអី ៣ឆ្នាំសរសេររឿងមួយមិនចប់។​

មិត្តអ្នកអាន មិនចាំបាច់ សរសេរ​ comment សរសើរ ឬ ពាក្យល្អទេ អ្នកអាចសរសេរពីចំណាប់អារម្មណ៍របស់អ្នក ឬ អាចរិះគន់បាន…

អ្វីដែលខ្ញុំចង់និយាយមានតែប៉ុណ្ណឹងឯង…

King S. Invisiblez

View original post

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s