ស្នេហ៍ចៃដន្យ…? (ភាគ១២)

ភាគ ១២មកដល់ហើយពួកយើង ឆាប់នាំគ្នាមកអានត

ក្មេងតូច

ចាំបានថា ខ្ញុំត្រូវម្សៀរធិប្រើឲ្យជិះទៅទិញទឹក ហើយខ្ញុំបានទិញទាំងបាយ និងមាន់អាំងទៅវិញផង ប៉ុន្តែពេលដែលត្រឡប់ទៅវិញ ជើងខ្ញុំស្រាប់តែឈឺខ្លាំងឡើងៗ ខ្ញុំគិតថាវាមិនអីទេ​ ព្រោះធ្លាប់ឈឺបែបនេះជាញឹកញាប់។ ខ្លួនរបស់ខ្ញុំស្រាប់តែចុះខ្សោយភ្លាម ខ្ញុំឃើញដើមឈើទាំងអស់វិលចុះវិលឡើង ខ្ញុំឃើញរាងកាយរបស់ខ្ញុំបាត់បង់លំនឹង ដៃជើងរបស់ខ្ញុំទន់ទៅៗ ត្របកភ្នែកក៏ទន់ដែរ  ហើយនោះជាអ្វីដែលខ្ញុំបានឃើញ និងចងចាំ មុនពេលដែលសតិរលត់ទៅ…

«ជម្ងឺរបស់ក្មួយគឺ……»

សមិទ្ធិនិយាយ៖

ជាងមួយម៉ោងទៅហើយនៅតែមិនទាន់ឃើញពេទ្យចេញមកទៀត តិចលោ…

«សុំផ្លូវបន្តិច» គិលានុប្បដ្ឋាក ២នាក់រុញគ្រែមួយចេញមក

«លោកជាសាច់ញាតិរបស់អ្នកជម្ងឺមែនទេចា៎?» ខ្ញុំងាកទៅតាមសម្លេងសួររបស់គាត់ ក៏ឃើញរាងកាយដេកស្តូកស្តឹងនៅក្រោមកំណាត់ស គ្របមុខជិត

«គឺថាអ្នកជម្ងឺបាត់បង់ឈាមច្រើនពេកនៅពេលវះកាត់ ធ្វើឲ្យ…»​ ខ្ញុំលើកដៃហាម មិនចង់ឮអ្វីបន្តទៀតឡើយ

«យ៉ាងណាៗ សពនឹងត្រូវយកទៅតម្កល់នៅបន្ទប់ដាក់សពជាបណ្តោះអាសន្ន សូមលោកជួយទៅបំពេញបែបបទផង»

«បា…ទ»

ខ្ញុំរត់ចេញទៅបន្ទប់ទឹក ព្យាយាមយកទឹកលុបមុខខ្លួនឯងជាច្រើនដង ឲ្យភ្ញាក់ពីសុបិននេះ។ មែន! ខ្ញុំកំពុងតែយល់សប្តិទេ! តាមពិតម្សៀរធិតគេកំពុងគេងនៅបន្ទប់គេឯណោះទេ! ខ្ញុំយល់សប្តិ ខ្ញុំយល់សប្តិ…(សម្លេងខ្សឹកខ្សួលពេញដោយភាពឈឺចាប់បន្លឺឡើង) ផាច់ ផាច់! ខ្ញុំទះមុខខ្លួនឯងទៅមក ហេតុអីក៏សុបិននេះមិនរលាយបាត់ទៅ? ហេតុអីក៏ត្រូវជាគេ?

«កំពុងធ្វើអីអ្នកប្រុស? ត្រូវការឲ្យខ្ញុំតាមពេទ្យឆ្កួតឲ្យឬអត់?» សម្លេងធ្លាប់ស្គាល់ បន្លឺឡើង

«ធិត?» ខ្ញុំហៅឈ្មោះគេតិចៗ មិនត្រឹមតែសម្លេងទេ គឺគេ មនុស្សដែលខ្ញុំស្រឡាញ់កំពុងឈរនៅចំពោះមុខខ្ញុំ។ នេះខ្ញុំឆ្កួតដល់ថ្នាក់មើលឃើញមនុស្សស្លាប់នៅនឹងមុខហើយមែនទេ?

ផាច់ៗ…ខ្ញុំទះមុខខ្លួនឯងពីរបីដងទៀត ដើម្បីដេញអារម្មណ៍ផ្តេសផ្តាសចេញ

សុខៃធិតនិយាយ៖

បន្ទាប់ពីស្តាប់ពេទ្យពន្យល់ណែនាំចប់ហើយ ខ្ញុំក៏ចេញមក (គឺថាអាដែងនែក សន្លប់យូរពេក ឈឺបត់ដៃបត់ជើង..ហុហុ)

«កំពុងធ្វើអីអ្នកប្រុស? ត្រូវការឲ្យខ្ញុំតាមពេទ្យឆ្កួតឲ្យឬអត់?» ខ្ញុំសួរពេលឃើញម្សៀរធិកំពុងថតកុននៅក្នុងបន្ទប់ទឹក នេះខ្ញុំចូលពេទ្យតែមួយភ្លែតសោះ​ អាគាត់ហ្នឹងឆ្កួតមើលលែងជាហើយទេដឹង?

«ធិត?»​ គឺខ្ញុំហ្នឹងហើយ! មនុស្សឈរនឹងមុខឲ្យជ្រងោរ ស្មានថាជាឆ្កែឆ្មាឬអី? (-,.-)

«ហើយទះមុខខ្លួនឯងធ្វើអី? ទំនេរខ្លាំងមែនទេ?» ខ្ញុំសួរបណ្តើរ ចាប់ដៃគេបណ្តើរ

«មើល! ចេញស្នាមប្រាសាទកំពូល៥ទៀត ហាហាហា ^_^ » ខ្ញុំសើចតិចៗ តែគេបែរជាទាញខ្លួនខ្ញុំទៅឱបក្នុងដៃ

«ទោះជានេះជាព្រលឹងឯង ក៏យើងមិនខ្លាចដែរ សុំត្រឹមតែមានឯងនៅជាមួយ យើងមិនខ្វល់អ្វីទាំងអស់» គេនិយាយតិចក្បែរត្រចៀកខ្ញុំ ទឹកមុខគេបង្ហាញពីភាពធូរស្រាលយ៉ាងខ្លាំង

«តែខ្ញុំថា អ្នកប្រុសគួរតែទៅជួបពេទ្យសិន ឬទៅជួបគ្រូដេញខ្មោចល្អជាង?»

«ទៅធ្វើអី?​ បើទៅជួបគ្រូខ្មោច គេមិនចាប់ឯងដាក់ក្នុងក្រឡ បណ្តែតទឹកទៅហើយអី?»

«នេះណែ!!»​ខ្ញុំទ្រាំមិនបានទះក្បាលម្សៀរធិមួយដៃ!!! លែងខ្វល់ចៅហ្វាយស្អីទៀតហើយ

«វាយយើងធ្វើអី អាខ្មោចឆ្កួតអើយ!»​ គេស្រែកដូចគេចាក់ក អង្អែលក្បាលខ្លួនឯងថ្នម

«នរណាខ្មោច?» ខ្ញុំស្រែកដាក់គេវិញ

«ឯងហ្នឹង!!!​ ទើបតែស្លាប់ប្រហែលមិនទាន់ដឹងថាខ្លួនស្លាប់ទេមើលទៅ»

«ទីនេះជាមន្ទីរពេទ្យ សូមរក្សាភាពស្ញៀមស្ងាត់»​ បងស្រីម្នាក់ពាក់មុខយក្ស បើកទ្វារចូលមក

«នរណាប្រាប់ថាខ្ញុំស្លាប់?» ខ្ញុំសួរតិចៗ​ ព្រោះបងស្រីម្នាក់នោះមើលមកដូចចង់ហែកសាច់ខ្ញុំទាំងរស់

«គឺបងនេះ»​ គេចង្អុលទៅអ្នកដែលបើកទ្វារមកមិញ

«ខ្ញុំ? ខ្ញុំមានបានថាលោកខាងនេះស្លាប់ឯណា ខ្ញុំថាលោកសុខទេ ដែលស្លាប់»

«ពិតមែនហ្អី? o.O (-.-) (^_^) 😀 ល្អណាស់ចឹង» សមិទ្ធិទាញខ្ញុំចូលទៅឱបយ៉ាងណែន ហើយផ្តិចបបូរមាត់គេមកលើមាត់ខ្ញុំ

«ហឹមៗ…ថ្ងៃក្រោយបើចង់ស្វីតគ្នាចឹង ជួយបន្ថយសម្លេងបន្តិចទៅចា៎»​បងម្នាក់នោះនិយាយ ហើយចេញទៅបាត់ ទុកឲ្យខ្ញុំនៅភាំងនឹងទង្វើរបស់ម្សៀរធិ

«ឆ្កួតមើលលែងជាហើយគាត់ឯង» ខ្ញុំស្រែកដាក់មុខគេ ហើយរត់ចេញទៅ

……

«ពេទ្យប្រាប់ឯងថាម៉េចខ្លះ?» ម្សៀរធិសួរពេលកំពុងអង្គុយរង់ចាំបង់លុយ

«គ្មានអីទេ គ្រាន់តែថាខ្ញុំខ្វះជាតិស្ករ ហើយជិះកង់ហត់ពេកទើបសន្លប់ចឹងទៅ…ណែ! មានស្តាប់ខ្ញុំនិយាយឬអត់នឹង?» ខ្ញុំកេះសួរព្រោះឃើញគេភ្លឹកមើលទៅម្ខាង

«បងតារា! នរណាកើតអីបង?» សមិទ្ធិសួរទៅប្រុសវ័យកណ្តាលម្នាក់ ទំនងដូចជាធ្លាប់ស្គាល់គ្នា

View original post 275 more words

Advertisements

One thought on “ស្នេហ៍ចៃដន្យ…? (ភាគ១២)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s