រៀបការនឹងប្រុសម្នាក់នេះបានទេ?

“យ៉ាប់ណាស់ កូនក្មេង!⁣ ដឹងអត់ មានអូនឯង ដូចមានមនុស្សស្រីច្រម៉ក់ម្នាក់នៅក្បែរអញ្ចឹង!⁣”⁣

Advertisements

wpid-blogger-image-1986340256មួយរយៈនេះឮគេនិយាយរឿងរៀបការ។ គ្រួសារខាងគេកំពុងរៀបចំសួរចិត្តគាត់រឿងរៀបការហើយលើកអ្នកនេះ នារីនោះមកឲ្យគេពិចារណា។ យប់មិុញយើងគេងជាមួយគ្នា គាត់បានបង្ហាញរូបនារីម្នាក់នោះមកឲ្យខ្ញុំមើល។ ខ្ញុំមិនគិតថាគេសក្ដិសមនឹងគាត់ទេ តែតាមស្ដាប់នារីនោះជាប្អូនមិត្តភក្ដិរបស់ប្អូនស្រីគាត់។ ហើយថែមទាំងធ្វើការនៅកន្លែងធ្វើការថ្មីដែលគាត់ទើបតែចូលនោះទៀតផង។ នារីនោះជាកូនអ្នកធូរធារដែរ។

“បងគិតយ៉ាងម៉េច?” សំនួរលេចចេញពីមាត់ខ្ញុំខណៈដែលថ្ពាល់ខ្ញុំកំពុងប្រថាប់លើផែនទ្រូងដ៏ពិតពើងរលើបរលោងរបស់គាត់

“គិតរឿងអីអូន?” គាត់តប

“រឿងរៀបការនោះ”

“អូនដឹងហើយតើថាចំលើយបងយ៉ាងម៉េចនោះ”

“ចំលើយបងយ៉ាងម៉េច?” ខ្ញុំចង់ឭពីមាត់គាត់ម្ដងទៀត ព្រោះខ្ញុំមិនច្បាស់ថាចំលើយដែលគាត់ផ្ដល់ឲ្យខ្ញំុពីមុននឹងពេលនេះវានឹងដូចគ្នាឬអត់នោះទេ

“អូនអត់ជឿចិត្តបងទេ?” គាត់ថើបថ្ងាសខ្ញុំបន្តិច

“វាជារឿងអនាគត! រឿង ៣០ឆ្នាំ ៤០ឆ្នាំទៅមុខទៀត…វាសំខាន់ណាស់” ខ្ញុំថើបទ្រូងគាត់វិញ។

“ដឹងតើ!” គាត់និយាយបែបធម្មតាៗហីៗ

“បើដឹងហើយ ប្រាប់ម្ដងទៀតម៉ោ!” ខ្ញុំតឿនគាត់

“យ៉ាប់ណាស់ កូនក្មេង!⁣ ដឹងអត់ មានអូនឯង ដូចមានមនុស្សស្រីច្រម៉ក់ម្នាក់នៅក្បែរអញ្ចឹង!⁣”⁣ ឮគាត់ថាបែបនេះ ខ្ញុំសម្លក់គាត់បែបខឹង

“ស្រលាញ់! ស្រលាញ់ណាស់!⁣ ស្រលាញ់ប៉ុណ្ណេះ យកទេ?” គាត់លាដៃយ៉ាងធំ បង្ហាញពីទំហំទឹកចិត្តក្ដីស្រលាញ់គាត់។

មកដល់ត្រឹមនេះ ខ្ញុំសម្លឹងមុខគាត់យ៉ាងយូរ។ ខ្ញុំចង់មើលមុខគាត់ឲ្យបានច្រើន។ ខ្ញុំចង់ឲ្យគាត់សម្លឹងមើលខ្ញុំវិញ។ ខ្ញុំចឹងដឹងចម្លើយពីកែវភ្នែកពណ៌ទឹកតែរបស់គាត់។ បើអាច ខ្ញុំសុំឃើញពីពន្លឺថ្លាពីកែវភ្នែកដ៏ធំៗគួរឲ្យស្រលាញ់របស់គាត់។ មិនបង្អង់យូរ ខ្ញុំក៏ស្ទុះទៅអោបគាត់យ៉ាងណែន។

“យើងនៅជាមួយគ្នាឲ្យបានយូរណា!” ខ្ញុំនិយាយតិចៗ

“បាទ!”⁣ គាត់ថើបសក់ក្បាលខ្ញុំតិចៗ “៥០ឆ្នាំគ្រាន់ទេ?”

ក្បាលនៅផ្អឹបនឹងទ្រូងគាត់ ខ្ញុំងក់ក្បាលតិចៗជាការយល់ព្រម។ រួចមក…

“កូនក្មេង! កូនក្មេង! អីគេ គេងលក់បាត់ហើយ?”

រាត្រីកាន់តែត្រជាក់ គាត់ដាក់ខ្ញុំឲ្យដេកក្បែរគាត់ហើយគាត់ពន្លត់ភ្លើងគេងដែរ។ ក្រៅពីស្បៃរាត្រីដណ្ដប់លើសព្វសារពាង្គកាយនៃយើងទាំងពីរ មានតែស្បែកនឹងស្បែកតែប៉ុណ្ណោះដែលនៅកកិតទៅវិញទៅមក បង្កើតជារងើកភ្លើងតណ្ហាកំដរភពផែនដីដ៏ធំទូលាយមួយនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s