ជីវិតគូ (វគ្គ ២)

ក្រោមពន្លឺអំពូលពណ៌ពងមាន់ សម្លេងហ៊ឹសៗលាន់ឮពេញបន្ទប់ ខ្ញុំនិងប្រុសក្មេងម្នាក់នេះនៅតែបន្តសកម្មភាពការងារដ៏មមារញឹកហាក់មិនខ្មាស់អ្នកជិតខាងជាប់បន្ទប់ជួលសោះ។ ជួនខ្ញុំយកដៃទៅទះកំប៉េះគូទដ៏រលោងរបស់គេផែសៗ រីឯចង្កេះរបស់ខ្ញុំក៏បន្តអុកទៅលើផែនភ្នំភ្លោះញាប់រន្ថើន។ មួយសន្ទុះក្រោយមក យើងទាំងពីរក៏បញ្ចប់សមរភូមិនាយប់នេះដោយក្ដីពេញចិត្តជាទីបំផុត។

 

f0.jpg

ខ្ញុំ (យ៉ារុន) និង ភូ នៅជាមួយគ្នាជាង ៥ ឆ្នាំហើយ។ ទំនាក់ទំនងនេះហាក់នៅតែស្អិតរមួតដដែល ទោះបីជា ជាញឹកញាប់ យើងបើកដៃឲ្យគ្នាទៅរកស្មៅខ្ចីនៅខាងក្រៅក៏ដោយ ក៏វាមិនជាបញ្ហាសម្រាប់យើងដែរ។

ភូ អាយុច្រើនជាងខ្ញុំ ៤ ឆ្នាំ តែគាត់សង្ហារជាខ្ញុំ កម្ពស់ខ្ពស់ហួសស្ដង់ដារបុរសស្រុកខ្មែរ សម្បុរសដូចកូរ៉េ។ ខ្ញុំមិនឆ្ងល់ទេ បើពេលយើងនៅក្បែរគ្នា ហើយក្មេងៗប្រុសសម្លឹងមើល ភូ ស្ទើរស្រក់ទឹកមាត់ក៏ដោយ។ ការពិតគឺគាត់ប្រៀបបីដូចជាអាហារ main course របស់កម្លោះ ឬជំទង់សង្ហារៗអ៊ីចឹង។ ឯខ្ញុំនេះក៏មិនអន់ដែរ ព្រោះ level នៃភាពសង្ហាររបស់ខ្ញុំ ក៏ចូលចំណោមប្រុសស្អាតដែរ។ ដោយមូលហេតុនេះហើយ បានជាពួកខ្ញុំទាំងពីរ ចេះតែមានចំនីហូរហែមិនចេះដាច់។

ជួនកាលមិត្តភក្ដិរបស់យើងក៏ឆ្ងល់ដែរ ថាហេតុអ្វីពួកយើងទាំងពីរមិនប្រច័ណ្ឌ ឬខឹងដែលយើងធ្វើបែបនេះ។ នេះអាចថាមកពីយើងទាំងពីរបើកចិត្តទូលាយ ហើយមិនគិតថា អ្វីដែលយើងធ្វើគឺខុស។ យ៉ាងណាក៏ដោយ យើងទាំងពីរក៏បានកំណត់ដែននៃទង្វើនេះដែរ។ ទីមួយ គឺយើងមិនស្រលាញ់អ្នកដែលយើងគេងជាមួយ។ គ្រប់គ្នាត្រូវតែព្រមព្រៀងថា មួយដងមួយគ្រាជាមួយអ្នកដទៃ គឺមិនមែនក្ដីស្រលាញ់ មិនមែនស្នេហា។ មានពេលខ្លះ ភូ ប្រាប់ខ្ញុំថា មានក្មេងៗខ្លះចង់ចាប់ផ្ដើមស្នេហាជាមួយ រុណ។ ករណីនេះ ទោះសង្ហារប៉ុណ្ណា ក៏ ភូ មិនអាចចាប់ផ្ដើមជាមួយពួកគេបានដែរ។ គេមិនចង់ធ្វើបាបចិត្តអ្នកណាពេលក្រោយ។ បើគ្រាន់តែសប្បាយរាងខ្លួន គឺ no problem តែម្ដង។ ទីពីរ គឺយើងមិនគេងជាមួយអ្នកដែលយើងស្គាល់។ យ៉ាងណាក៏ដោយ ច្បាប់ទីពីរនេះ គឺសម្រាប់តែ ភូ ប៉ុណ្ណោះ។ ខ្ញុំមិនគេងជាមួយមនុស្សដែលភូស្គាល់ តែមិនមែនមានន័យថា ខ្ញុំមិនគេងជាមួយអ្នកដែលខ្ញុំស្គាល់នោះទេ។ សម្រាប់ខ្ញុំឲ្យតែមិនមែនស្នេហា ឲ្យតែគេព្រមព្រៀងលេងល្បែងលើគ្រែមួយក្ដារជាមួយខ្ញុំ ខ្ញុំមិនប្រកាន់នោះទេ។ ហេតុនេះហើយ បានជាមិត្តភក្តិរបស់ខ្ញុំមួយចំនួនយល់ថាខ្ញុំមិនល្អ។ គេមិនខុសនោះទេ តែខ្ញុំក៏យកគំនិតរបស់គេមកជាបន្ទុកក្នុងខួរក្បាលរបស់ខ្ញុំដែរ។ និយាយរួម គឺមិនខ្វល់។

ស្នេហាមិនមែនសុទ្ធតែកើតឡើងនៅពេលវេលាល្អ ទីកន្លែងល្អ ឬមនុស្សល្អនោះទេ។ គ្មានពេលវេលាណាដែលសមស្របនោះទេ ព្រោះស្នេហាអាចកើតឡើងបានគ្រប់ពេលវេលា។ គ្មានទីកន្លែងណាដែលល្អនោះទេ ព្រោះយើងមិនអាចហាមឃាត់អារម្មណ៍របស់យើងមិនឲ្យស្រលាញ់មនុស្សម្នាក់ ដោយសារទីដែលយើងជួបគេជាកន្លែងមិនល្អនោះដែរ។ គ្មានមនុស្សណាល្អគ្រប់ដប់នោះទេ សូម្បីតែយើងក៏មិនល្អគ្រប់ដប់នោះដែរ។ ពេលនេះសម្រស់យើងអាចនឹងលើសអស់មនុស្សជាច្រើន តែទាំងយើង ទាំងគេនឹងបាត់បង់សម្រស់ទៅតាមពេលវេលា។ យើងអាចនឹងឃើញមនុស្សម្នាក់ ធ្វើទង្វើល្អៗជាច្រើននៅនឹងមុខយើង តែបើយើងនៅជាមួយគេយូរទៅ អ្វីដែលយើងមិនចូលចិត្ត ឬមិនរំពឹងថានឹងកើតឡើងពីមនុស្សម្នាក់ហ្នឹង នឹងលេចចេញបន្តិចម្ដងៗ គរច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលយើងនៅជាមួយគេ។ ខ្ញុំ និង ភូ គឺបែបនេះឯង។ យើងជួបគ្នានៅពេលវេលា និងទីកន្លែងដែលមិនសក្ដិសម នៅពេលដែលអតីតរបស់យើងទាំងពីរមិនល្អឥតខ្ចោះ តែយើងមិនបានទាមទារអ្វីច្រើនពីគ្នានោះឡើង ព្រោះយើងយល់ថា ស្រលាញ់គ្នា ព្រោះម្នាក់ៗមិនចង់ឯការ ត្រូវការភាពកក់ក្ដៅ និងការយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក។ នៅពេលដែលយើងស្រលាញ់គ្នា អ្នកដទៃ ឬសូម្បីតែខ្លួនឯងក៏ដោយ ក៏អាចវែកឃើញកំហុសរបស់យើងជាច្រើន តែយើងនៅតែកាន់ដៃគ្នាយ៉ាងណែន ស្របពេលដែល គូសង្សារជាច្រើនបែកបាក់គ្នា ព្រោះគ្នារំពឹងច្រើនពេកពីដៃគូរបស់គេ។

ស្នេហាចាប់ផ្ដើមដោយតណ្ហា ហើយក៏បន្តដោយបេះដូង។ ប្រសិនបើអ្នកចង់បន្តនៅក្នុងជីវិតហ្គេយ៍ អ្នកមិនត្រូវយល់ថា ដៃគូរបស់អ្នកភ្លេចអ្នក ឬឈប់ស្រលាញ់អ្នកដោយសារតម្រេកតណ្ហាមួយគ្រាជាមួយអ្នកដទៃនោះទេ។ ខ្ញុំពិតជាសរសើរអ្នកដែលស្រលាញ់គ្នាស្មោះស្ម័គ្រដោយមិនទៅរកក្រៅ តែសម្រាប់ខ្ញុំ នេះជាផ្លូវដើរមួយបែប ដែលពួកខ្ញុំជ្រើសរើស។

សំណេរនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ស្នេហាមួយរបស់ខ្ញុំ ក្នុងចំណោមស្នេហាជាច្រើនបែបនៅលើលោកនេះប៉ុណ្ណោះ។ ខ្ញុំជឿថា អ្នកក៏កំពុងដើរលើផ្លូវរបស់អ្នកដូចគ្នា។ ជូនពរសំណាងល្អក្នុងជីវិតជាហ្គេយ៍នេះណា។

អត្ថបទដ៏ទៃទៀតរបស់ខ្ញុំ៖

Advertisements

រៀបការនឹងប្រុសម្នាក់នេះបានទេ?

“យ៉ាប់ណាស់ កូនក្មេង!⁣ ដឹងអត់ មានអូនឯង ដូចមានមនុស្សស្រីច្រម៉ក់ម្នាក់នៅក្បែរអញ្ចឹង!⁣”⁣

wpid-blogger-image-1986340256មួយរយៈនេះឮគេនិយាយរឿងរៀបការ។ គ្រួសារខាងគេកំពុងរៀបចំសួរចិត្តគាត់រឿងរៀបការហើយលើកអ្នកនេះ នារីនោះមកឲ្យគេពិចារណា។ យប់មិុញយើងគេងជាមួយគ្នា គាត់បានបង្ហាញរូបនារីម្នាក់នោះមកឲ្យខ្ញុំមើល។ ខ្ញុំមិនគិតថាគេសក្ដិសមនឹងគាត់ទេ តែតាមស្ដាប់នារីនោះជាប្អូនមិត្តភក្ដិរបស់ប្អូនស្រីគាត់។ ហើយថែមទាំងធ្វើការនៅកន្លែងធ្វើការថ្មីដែលគាត់ទើបតែចូលនោះទៀតផង។ នារីនោះជាកូនអ្នកធូរធារដែរ។

“បងគិតយ៉ាងម៉េច?” សំនួរលេចចេញពីមាត់ខ្ញុំខណៈដែលថ្ពាល់ខ្ញុំកំពុងប្រថាប់លើផែនទ្រូងដ៏ពិតពើងរលើបរលោងរបស់គាត់

“គិតរឿងអីអូន?” គាត់តប

“រឿងរៀបការនោះ”

“អូនដឹងហើយតើថាចំលើយបងយ៉ាងម៉េចនោះ”

“ចំលើយបងយ៉ាងម៉េច?” ខ្ញុំចង់ឭពីមាត់គាត់ម្ដងទៀត ព្រោះខ្ញុំមិនច្បាស់ថាចំលើយដែលគាត់ផ្ដល់ឲ្យខ្ញំុពីមុននឹងពេលនេះវានឹងដូចគ្នាឬអត់នោះទេ

“អូនអត់ជឿចិត្តបងទេ?” គាត់ថើបថ្ងាសខ្ញុំបន្តិច

“វាជារឿងអនាគត! រឿង ៣០ឆ្នាំ ៤០ឆ្នាំទៅមុខទៀត…វាសំខាន់ណាស់” ខ្ញុំថើបទ្រូងគាត់វិញ។

“ដឹងតើ!” គាត់និយាយបែបធម្មតាៗហីៗ

“បើដឹងហើយ ប្រាប់ម្ដងទៀតម៉ោ!” ខ្ញុំតឿនគាត់

“យ៉ាប់ណាស់ កូនក្មេង!⁣ ដឹងអត់ មានអូនឯង ដូចមានមនុស្សស្រីច្រម៉ក់ម្នាក់នៅក្បែរអញ្ចឹង!⁣”⁣ ឮគាត់ថាបែបនេះ ខ្ញុំសម្លក់គាត់បែបខឹង

“ស្រលាញ់! ស្រលាញ់ណាស់!⁣ ស្រលាញ់ប៉ុណ្ណេះ យកទេ?” គាត់លាដៃយ៉ាងធំ បង្ហាញពីទំហំទឹកចិត្តក្ដីស្រលាញ់គាត់។

មកដល់ត្រឹមនេះ ខ្ញុំសម្លឹងមុខគាត់យ៉ាងយូរ។ ខ្ញុំចង់មើលមុខគាត់ឲ្យបានច្រើន។ ខ្ញុំចង់ឲ្យគាត់សម្លឹងមើលខ្ញុំវិញ។ ខ្ញុំចឹងដឹងចម្លើយពីកែវភ្នែកពណ៌ទឹកតែរបស់គាត់។ បើអាច ខ្ញុំសុំឃើញពីពន្លឺថ្លាពីកែវភ្នែកដ៏ធំៗគួរឲ្យស្រលាញ់របស់គាត់។ មិនបង្អង់យូរ ខ្ញុំក៏ស្ទុះទៅអោបគាត់យ៉ាងណែន។

“យើងនៅជាមួយគ្នាឲ្យបានយូរណា!” ខ្ញុំនិយាយតិចៗ

“បាទ!”⁣ គាត់ថើបសក់ក្បាលខ្ញុំតិចៗ “៥០ឆ្នាំគ្រាន់ទេ?”

ក្បាលនៅផ្អឹបនឹងទ្រូងគាត់ ខ្ញុំងក់ក្បាលតិចៗជាការយល់ព្រម។ រួចមក…

“កូនក្មេង! កូនក្មេង! អីគេ គេងលក់បាត់ហើយ?”

រាត្រីកាន់តែត្រជាក់ គាត់ដាក់ខ្ញុំឲ្យដេកក្បែរគាត់ហើយគាត់ពន្លត់ភ្លើងគេងដែរ។ ក្រៅពីស្បៃរាត្រីដណ្ដប់លើសព្វសារពាង្គកាយនៃយើងទាំងពីរ មានតែស្បែកនឹងស្បែកតែប៉ុណ្ណោះដែលនៅកកិតទៅវិញទៅមក បង្កើតជារងើកភ្លើងតណ្ហាកំដរភពផែនដីដ៏ធំទូលាយមួយនេះ។

ជីវិតគូ (វគ្គ១)

ពេលជួបគ្នាដំបូង 

aaeaaqaaaaaaaacjaaaajgu2nmywzjc1lwriotctndy1nc05ogyyltnlyzy0nteznzhimwមានពាក្យមួយឃ្លានិយាយថា “ឲ្យតែដល់គូ ទោះទីណា ឬពេលណាក៏យើងត្រូវតែជួបគូរបស់យើងដែរ”។ តើពិតទេ? ខ្ញុំបានជួបមនុស្សម្នាក់ នៅកន្លែងដែលមិនគួរជួប។ តាំងពីថ្ងៃនោះមក គេក៏ក្លាយជាមនុស្សម្នាក់ដែលនៅក្បែរខ្ញុំរហូត។ អ្នកណាថាកន្លែងមិនសំខាន់នោះ? មានមិត្តរបស់ខ្ញុំខ្លះបានសួរថា តើខ្ញុំនឹងគេជួបគ្នានៅកន្លែងណា។ ហ្នឹងហើយដែលជាចម្លើយមួយដ៏ពិបាក។ ជួបនៅកន្លែងមិនល្អ បើប្រាប់គេទៅ គឺបង្ហាញថាយើងជាមនុស្សមិនល្អ ហើយគេនោះក៏ជាមនុស្សមិនល្អ។ អ្នកណាដែលមិនដឹងនោះថា ស្ប៉ាបុរសជាកន្លែងហ្គេយ៍ទៅរកដៃគូនោះ។ អ្នកណាទៅដឹង ថាដៃគូអំពិលអំពែកក្លាយជាដៃគូអំពូលម៉ែត្របែបនេះនោះ។ ណ្ហើយ ចម្លើយដដែលៗគឺ ខ្ញុំបានជួបគេនៅក្នុងហាងកាហ្វេដ៏រូមេនទិកមួយ ហើយខ្ញុំនឹងគេកំពុងអង្គុយក្រេបកាហ្វេបណ្ដើរ ធ្វើការបណ្ដើរ ដោយគេអង្គុយទល់មុខយើង…ខ្សែភ្នែកគួចត្របាញ់ចូលគ្នា…គឺថាដូចក្នុងរឿងប្រលោមលោក ឬរឿងភាពយន្តស្នេហាអ៊ីចឹង។ ល្អណាស់ ភរបានល្អ!

ជីវិតគឺវាបែបនេះ បែកសង្សារចាស់ទើបតែបានបីបួនខែ។ រយៈពេលបីបួនខែដ៏សែនលំបាក ឬបីបួនខែដែលដេកស្ដាយក្រោយ រួចមកក៏ជួបបុរសម្នាក់នេះ។ អ្នកណាទៅដឹងថា មនុស្សគ្មានបានការ ដែលត្រូវគេបោះបង់ចោលម្នាក់នេះ បែរជាមកជួបបុរសសង្ហារតារាភាពយន្តមិនដូរម្នាក់នោះមករើសខ្ញុំពីធុងសម្រាម ឬពីគំនរសំណោកជីវិតមកថែថួនយ៉ាងល្អបែបនេះនោះ។ ខ្ញុំគិតថា ខ្លួនឯងសំណាងណាស់។ យប់នោះឯង ដែលខ្ញុំហាក់ស្មុគស្មាញពីការសិក្សា ហើយការងារក៏មិនសមបំណង ខ្ញុំមានតែបណ្ដោយខ្លួនឲ្យរសាត់អណ្ដែតមកកាន់ ខ្មែរស្ប៉ា ដែលជាឋានសួគ៌សម្រាប់បុរសសង្ហារៗ ឬជាឋាននរកសម្រាប់តាតាអ៊ុំៗចាស់ៗ ដែលគាត់មករកលេបត្របាក់ក្មេងៗកម្លោះៗនៅទីនេះ។ ជាយុវជនម្នាក់ ដែលមានអាយុ ២៣ឆ្នាំ កម្ពស់មិនទាបអាចរាប់ចូលជាប្រុសស្អាតម្នាក់បាន តែខ្ញុំជាមនុស្សសាមញ្ញម្នាក់ដែលមិនចេះតែងខ្លួនឡូយឆាយ ទាន់សម័យ ខ្ញុំចូលស្ប៉ាទាំងសម្លៀកបំពាក់ធ្វើការ អាវសាច់ក្រណាត់ស ខោខ្មៅ ស្បែកជើងប៊ូ ខ្ញុំជិះម៉ូតូចូលចតមុខស្ប៉ាយ៉ាងលាក់លៀម។ ម្ដុំនោះមិនសូវមានមនុស្សទេ តែមនុស្សមានខ្លួន ទើបចេះតែខ្លាចរអារ។ ខ្ញុំស្ត្រេសពេក ទើបអត់បានទៅផ្លាស់ខោអាវនៅផ្ទះនោះទេ។ បំណងគឺចង់មកគយគន ផ្លែអសង្ខ័យក្នុងឧទ្យានខ្មែរស្ប៉ាតែប៉ុណ្ណោះ។ មិនមែនប្រុសដែលទៅទីនោះសុទ្ធតែចង់រកដៃគូនោះទេ តែក៏មានម្ដងម្កាលដែរ ដែលឪកាសហុចឲ្យ ហើយតម្រូវឲ្យខ្លូនប្រាណនេះបណ្ដោយម្ដងមួយគ្រា។

នៅទីនោះមានច្រើនជាន់ ជណ្ដើរសោតក៏តូចហើយចោត តែក៏មានមនុស្សឡើងចុះៗអ៊ូរអែរាល់សៅរ៍អាទិត្រដែរ។ ថ្ងៃធម្មតាទីនេះមានសភាពមិនជាអ៊ូរអរ ក្រលៀតនេះមានប្រុសម្នាក់ ក្រលៀតនោះមានប្រុសម្នាក់ទៀតអង្គុយស្ងៀមៗ ចាំមើលទេវតាឡើងចុះ ទៅមកក្នុងឧទ្យាន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺទីនេះហើយ ដែលប្រុសៗហ៊ានដោះអាវ បញ្ចេញទ្រូង សាច់ដុំពោះកង់ៗ ឲ្យយើងមើលទទេរៗ។ កន្សែងពោះគោមួយផ្ទាំង គេព័ទ្ធចង្កេះឡើងខ្ញង់ៗ ឃើញសាច់គូថឡើងណែនៗ គួរឲ្យចង់ទស្សនា។ ហ្នឹង បានតែទស្សនាហ្នឹងឯង ដែលជាលំហាត់សាច់ដុំភ្នែក នឹងជាការសម្រាកផ្លូវអារម្មណ៍របស់ខ្ញុំនៅស្ប៉ា។ ឯអារឿងអីផ្សេង ហ្នឹងតាមចិត្តចង់ឬក៏អត់ប៉ុណ្ណោះ ព្រោះខ្ញុំមិនមែនមិនស្អាតដល់ថ្នាក់ ត្រូវទៅស្មូមគេងោចៗនោះទេ។ គេមកឯង អត់ទេណា អត់បានហៅទេ គេមកឯង…(បទចម្រៀងទេ បាទ)។

ខ្មែរស្ប៉ាជាកន្លែងមួយដែលទើបតែមានឈ្មោះថ្មីៗនេះតែប៉ុណ្ណោះ ដែលពីមុនៗមកមានស្ប៉ាមួយចំនួនបានដុះឡើងរួចហើយនៅភ្នំពេញ។ មុននឹងមានខ្មែរស្ប៉ា ប៉ុន្មានកន្លែងដែលខ្ញុំធ្លាប់ស្គាល់មាន អាម៉ាម រូមេនទិក ហ្គាឡាក់ស៊ី Love ស្ប៉ា និងហត្ថានៅសៀមរាប។ យ៉ាងណាក៏ដោយ បើប្រៀបធៀបកន្លែងពិសេសសម្រាប់ហ្គេយ៍នៅខ្មែរ គឺមិនច្រើនដូចនៅថៃ ហ្វីលីពីន ជប៉ុន អីនោះទេ។ អ៊ីចឹងហើយបានមានមួយៗនៅភ្នំពេញ ហ្គេយ៍ខ្មែរនាំគ្នាពពាក់ពពូនទៅស្ប៉ា ដែលក្នុងនោះដោយទាំងខ្ញុំម្នាក់ដែរ។ ឥឡូវនៅភ្នំពេញ ស្ប៉ាហាក់ដូចជាលែងសូវមានសកម្មភាព កន្លែងថ្មីក៏មិនបើក កន្លែងដែលបើកហើយក៏បិទទៅវិញខ្លះ កន្លែងខ្លះក៏ចាស់កខ្វក់ពេក សឹងតែរអើមនឹងចូល។

និយាយចូលដល់សង្សារអនាគតរបស់ខ្ញុំវិញម្ដង។ នៅល្ងាចនោះ ខ្ញុំធ្វើដូចរាល់ដង គឺដើរចុះដើរឡើង ឲ្យគេមើលរាង។ថាខ្ញុំអាក្រក់ក៏បាន តែខ្ញុំចូលចិត្តឲ្យគេដើរតាម។ បែបនេះមានអារម្មណ៍ថា ខ្លួនឯងនៅស្អាត នៅមានគេតាមច្រើន ដូច្នេះបើមិននៅស្ងៀមមួយកន្លែងឲ្យអ្នកទាំងពួងត្របាញ់ភ្នែកមករកទេ ក៏ខ្ញុំដើរចុះដើរឡើងឲ្យគេឯងដែលចង់បានខ្ញុំដើរតាមពីក្រោយត្រុកៗដែរ ចុងក្រោយក៏អត់អោយគេប៉ះពាល់ដដែល។ ចរិកបែបនេះមិនល្អ ជាចរិកទាក់ទាញកណ្ដាប់ដៃ និងបាតជើង តែធ្វើម៉េច បើចូលចិត្តធ្វើមាន់ទៅហើយ។ ខ្ញុំមិនមែនទៅស្ប៉ាញឹកញាប់អីទេ គ្រាន់តែអាយូរៗម្ដងហ្នឹង គឺវាច្រើនដង។ អាចពេលខ្លះមួយអាទិត្រទៅម្ដងបើការងារឈឺក្បាលពេក ឬមួយខែម្ដង ជួនណាពីរបីខែទៅម្ដងក៏មាន។ អោយតែទៅគឺបានជួបម្ចាស់ស្ប៉ាហើយ គឺពូម្នាក់ដែលមានមាឌធំ ឧស្សាហ៍ជជែកញ៉ែងញ៉ងខ្ញុំដែរ តែខ្ញុំមិនបណ្ដោយ ព្រោះ he’s not my type។ ហើយគាត់ក៏មានចំណែកតូចមួយ ដែលធ្វើឲ្យសង្សារបច្ចុប្បន្នរបស់ខ្ញុំនេះ ស្រលាញ់ខ្ញុំដែរ។ អូខេ! បន្ទាប់ពីដើរលេងចុះឡើងហើយ ខ្ញុំក៏ទៅអង្គុយលេងអ៊ីនធើនេតនៅបន្ទប់ហាត់ប្រាណខាងលើបំផុត។ ហេតុតែមានគេតាមខ្ញុំបីបួននាក់ដែរ ទើបខ្ញុំគ្រាន់តែដឹងថាគេតាម តែមិនបានចាប់អារម្មណ៍មើលមុខគេទាំងនោះទេ។ គ្រាន់តែអង្គុយចុះប៉ុក មានម្នាក់មកអង្គុយនៅតុកំព្យូទ័រជាប់ខ្ញុំដើរ ខណ្ឌចែកតែច្រកដើរមួយជំហានក្មេងប៉ុណ្ណោះ។ ខ្ញុំងាកទៅគេ ក៏ឃើញគេកំពុងមើលខ្ញុំ។

—យី បងប្រុសនេះអីក៏ស្អាតម៉្លេះ! (ខ្ញុំគិត)

បុរសម្នាក់វ័យប្រមាណ ២៧ ឬ ២៨ឆ្នាំ សម្បុរស ខ្ពស់ ស្លៀកកន្សែងពោះគោពណ៌ស ស្បែកជើងផ្ទាត់សដូចអ្នកមកស្ប៉ាឯទៀតដែរ។ ឃើញគាត់ញញឹមមក ខ្ញុំក៏ញញឹមបែបសមគួរទៅវិញ ហើយក៏ងាកមកលេងអ៊ីនធើនេតធម្មតាវិញ។ មើលយូរពេក ខ្លាចគេដឹងថា យើងចាប់អារម្មណ៍លើគេមួយរំពេចមុននេះ។

—   យី បងហ្នឹងអត់ទាន់ងាកទៅណាទៀត! មើលអីមើលម៉្លេះ? (គិតក្នុងចិត្ត)

—   មកម្នាក់ឯងទេ? 🙂

— បាទ មកម្នាក់ឯង! (ញញឹមដាក់គាត់បន្តិចរួចក៏ងាកមកលេងអ៊ីនធើនេតបន្តទៀត ខ្ញុំគឺជាក្មេងសុភាពគួរឲ្យស្រលាញ់នោះអី 😀 )

— មកជាមួយអ្នកណាហ្នឹង? (បញ្ចេញទឹកមុខ និងស្នាមញញឹមគួរឲ្យស្រលាញ់មករកខ្ញុំទៀតហើយ)

— បាទ ខ្ញុំមកម្នាក់ឯង។ ចុះបង?

— ខ្ញុំមកជាមួយមិត្តភក្ដិ។ មកយូរហើយមែនទេ?

លើកនេះខ្ញុំមើលមុខគាត់បានកាន់តែយូរ។គាត់សង្ហារខ្លាំងណាស់ មុខរលោង សុភាព និយាយសម្ដីទន់ភ្លន់បែបសុភាពបុរស (ឲ្យតែសុភាពបុរសភាគច្រើនគឺហ្គេយ៍នោះអី ហាហាហា ដូចគេថាមិនខុសមែន)។

— ខ្ញុំមកយូរហើយ ចុះបង?

— ខ្ញុំទើបតែមកទេ ពេលណាទៅវិញ?

— បន្តិចទៀតខ្ញុំទៅវិញហើយ បង

— ទៅនិយាយលេងជាមួយខ្ញុំនៅយ៉ខាងក្រៅទេ? 😊😅

—បាទ បង!

នៅទីនេះមានយ៉ខាងក្រៅ ដែលបិទបាំងដោយរនាំងដែកជុំវិញ តែមានបង្អួចសងខាងដែលអាចឲ្យយើងមើលចុះទៅខាងក្រោមបាន។ ខ្ញុំទៅអង្គុយនៅលើកៅអីនៅម្ខាង ហើយគាត់នៅអង្គុយទល់មុខខ្ញុំ។ គាត់លាដៃទាំងពីរ ហើយហៅខ្ញុំឲ្យទៅអង្គុយលើកៅអីចន្លោះភ្លៅគាត់។

— មកអង្គុយជាមួយខ្ញុំមក!

មិនបានតបតអីទេ តែរាងកាយនេះក៏ផ្លាស់ប្ដូរទីតាំងបានយ៉ាងងាយ។ មិនមែនរូបចម្លាក់ឯណា មិនអ៊ីចឹង? នៅពេលនោះយើងបាននិយាយគ្នាច្រើនណាស់។ គាត់អោបខ្ញុំដូចយើងទាំងពីរនាក់ស្រលាញ់គ្នាតាំងពីអង្កាល់អ៊ីចឹង។ នៅខាងក្រៅឯណោះ មេឃចាប់ផ្ដើមងងឹត ជញ្ជាំងពីសរបស់វត្តទួលទំពូងចាប់ផ្ដើមទៅជាពណ៌ខ្មៅព្រាលដោយអន្ធិកាមកគ្របដណ្ដប់។ ដៃគាត់អង្អែលស្មាខ្ញុំ ជួនណាក៏អោបខ្ញុំឡើងណែនជាប់នឹងដើមទ្រូងដ៏ហាប់ណែនរបស់គាត់។ ចាប់ផ្ដើមដំបូងគ្មានអីក្រៅពី អាយុ ឈ្មោះ ណែនាំពីទីតាំងដែលខ្លួនស្នាក់នៅ ការងារ ឬនិយាយរឿងស្នេហាដែលកើតឡើងពីអតីត។ គាត់និងខ្ញុំគឺដូចគ្នា។ យើងជាមនុស្សសុភាព។ មើលទៅគាត់ដូចជាចូលចិត្តខ្ញុំណាស់ ព្រោះគាត់ប្រាប់ថា គាត់ចូលចិត្តមនុស្សស្រគត់ស្រគុំ ចេះគិតច្រើន និងមានចរិតរឹងមាំ មិនទន់ជ្រាយ ឬមិនមែនជាប្រុសចរិតម្ញិកម្ញក់ដូចស្រី។ យើងនិយាយគ្នាទៅវិញទៅមកមួយសន្ទុះធំដែរ ទើបគាត់និយាយបបួលខ្ញុំ។

— ទៅក្រោមជាមួយខ្ញុំអត់?

ហ្នឹង! ហ្នឹងជាពេលសំខាន់ណាស់! នេះហើយជាពាក្យសម្ដីដែលបង្ហាញថា គាត់ចង់បបួលខ្ញុំទៅ…. ទៅកន្លែងដែលមានបន្ទប់តូចៗជាប់គ្នា មានពូកប៉ុង និងភ្លើងអំពូលពន្លឺពណ៌ពងមាន់ស្រទន់។ និយាយឲ្យចំទៅ គឺនៅរោងជាង។ កន្លែងគេស្វាន និងបង្កើតសមិទ្ធិផលថ្មីៗ។ 😝

នៅស្ប៉ាគឺបែបនេះឯង! អ្នកខ្លះអៀន ៗណាស់ អេះអុញច្រើន។ ហើយខ្លះក៏ក្លាហាន និយាយត្រង់ៗ បបួលគ្នាបែបនេះតែម្ដង។ សម្រាប់បងម្នាក់នេះ គាត់និយាយយ៉ាងសុភាព ហើយឃើញមុខបែបក្រហមទៀតផង។ គាត់អៀន តែហ៊ានដែរ។ សម្រាប់ខ្ញុំ បើមកទីនេះហើយ គឺគ្មានអ្វីដែលត្រូវលាក់បាំងទៀតនោះទេ។ ទម្លាប់ម្យ៉ាងរបស់អ្នកមកទីនេះ គឺគ្មានអ្នកណាបង្ខិតបង្ខំអ្នកណានោះទេ។ វាជាការសម្រេចចិត្ត។ បើមិនព្រម គឺគ្មានបញ្ហា អាចរកអ្នកផ្សេងទៀតបាន។ ស្ដាប់ទៅដូចជាអាក្រក់ និងសាហាវណាស់។ អ្នកមកទីនេះក៏មានមនុស្សដែលមិនត្រូវការបែបនេះដែរ។ ជួនអី គេអាចមកគ្រាន់តែស្ទីមសោណាមែន គ្រាន់តែគេមកទីនេះវាមានសេរីភាព ជាកន្លែងដែលគេមិនចាំបាច់រៀបឬករៀបពារជាមនុស្សដែលសង្គមចង់ឃើញតាមរូបភាពដែលសង្គមគូរប្រៀងទុក ដែលមិនអាចផ្លាស់ប្ដូរបាននោះទេ។

— បាទ!

គ្រាន់តែខ្ញុំនិយាយព្រមនឹងគាត់ហើយ គាត់ក៏ក្រោកឡើងដើរទៅមុនខ្ញុំ។ ព្រះអើយ! បងហ្នឹងខ្ពស់មែនទែន! ប្រហែល ១.៨០ម៉ែត្រទេដឹង។ ខ្ញុំឡើងត្រឹមស្លឹកត្រចៀកគាត់។ គាត់ និងខ្ញុំដើរចុះពីបន្ទប់ហាត់ប្រាណ មកជាន់ផ្លាស់សម្លៀកបំពាក់។ នៅជាប់បន្ទប់ផ្លាស់សម្លៀកបំពាក់ មានច្រកតូចមួយចូលទៅកាន់បន្ទប់មួយទៀត។ ម៉ាស៊ីនត្រជាក់ជះចំហាយមកធ្វើឲ្យអារម្មណ៍ហត់នឿយពីកន្លែងធ្វើការរាងធូរស្រាលមួយកម្រិតតូច។ ក្នុងបន្ទប់ដែលរាងងឹត ដែលក្នុងបន្ទប់ធំនោះ មានបន្ទប់តូចៗប្រហែលបួនដប់បន្ទប់ទៀតរៀបជាជួរ។ ទំហំទទឹងប្រហែលមួយម៉ែត្រកន្លះ បណ្ដោយវែងគួរសមក្នុងបន្ទប់នីមួយៗ។ បងម្នាក់ហ្នឹងគាត់បើកទ្វារឈើប្រណីតនៅខាងចុងគេ ហើយចូលទៅ។ ខ្ញុំក៏ចូលទៅតាមគាត់។

0នៅក្នុងបន្ទប់តូចនោះ មានកង្ការមួយ ក្រដាសជូតមាត់មួយប្រអប់ ពូកអេប៉ុងមួយតូចល្មមសម្រាប់មនុស្សម្នាក់គេង។ តាមខ្ញុំគិតគឺគេធ្វើពូកតូចអ៊ីចឹងមកពីរបៀបគេងលើពូកតូចនេះ ខុសពីរបៀបគេងរបស់ពូកផ្សេងៗទៀត។ ពូកដែលគេលក់នៅតាមទីផ្សារគឺមានតាមទំហំ និងចំនួនមនុស្សម្នាក់ ពីរនាក់ ឬបីនាក់។ តែពូកនៅក្នុងបន្ទប់នេះគឺសម្រាប់មនុស្សពីរនាក់ ឬអាចថាដល់បីនាក់គេងពីលើគ្នា។ អត់មានចេះតែថាទេ នេះគឺជាបទពិសោធន៍ពិតៗ ហាហាហាហា 😅។ ចូលទៅដល់ហើយបងប្រុសម្នាក់នោះ គាត់បន្ថយពន្លឺអំពូលពងមាន់ឲ្យពន្លឺរាងស្រទន់បន្តិច។ រួចគាត់អង្គុយនៅលើពូក ហើយទាញដៃខ្ញុំឲ្យអង្គុយក្បែរគាត់ដែរ។ ខ្ញុំនឹងគាត់សម្លឹងមុខគ្នា។ មកដល់ក្នុងបន្ទប់ទៅហើយ គេលែងប្រើសម្ដីហើយ គឺគេប្រើគ្រប់ផ្នែកទាំងអស់នៃរាងកាយដើម្បីចរចាគ្នា។ សម្លេងផ្លាប់ៗៗៗ ដ៏ញាប់រន្ថើនឮចេញពីបន្ទាប់ជាប់នោះ។ ធ្វើឲ្យអារម្មណ៍យើងទាំងពីរត្រសែតអណ្ដែតទៅកាន់រូបភាពដែលកំពុងកើតឡើងនៅក្នុងបន្ទប់នោះ។ មិនបង្អង់យូរ ខ្ញុំបែរខ្លួនមករកបងប្រុសសង្ហាររបស់ខ្ញុំវិញ។ ដៃស្ដាំខ្ញុំចាប់ក្បាលរបស់គាត់ថ្នមៗមកផ្អឹបនឹងបបូរមាត់របស់ខ្ញុំ។ ខ្ញុំយកបបូរមាត់ដ៏ក្រហមព្រឿងៗរបស់ខ្ញុំទៅផ្អឹបនឹងបបូរមាត់គាត់ រួចព្រលែងទៅវិញយ៉ាងលឿន។ មើលមុខគាត់បន្តិច រួចខ្ញុំយកបបូរមាត់នេះទៅញុលថើបនឹងបបូរមាត់ក្រហមស្រាលរបស់គាត់យ៉ាងញាប់បីបួនដងទៀត។ តិចនិចនេះបង្ហាញថា យើងខ្នាញ់នឹងគាត់ណាស់។ បន្ទាប់ពីលំហាត់កម្ដៅសាច់ដុំចប់ហើយ ខ្ញុំចាប់ផ្ដើមបឺតមាត់គាត់យកតែមែនទែន។ អណ្ដាតគាត់នឹងអណ្ដាតខ្ញុំចាប់ផ្ដើមរាវចុះឡើងរកស្អីមិនដឹង។ អារម្មណ៍ពេលនេះប្រាប់មិនត្រូវ។ វាជាវេលាមួយដែលខួរក្បាលឈប់ធ្វើការមួយរយៈ គ្រប់យ៉ាងនៅជុំវិញខ្លួនហាក់រលាយមួយចំហាយផ្សែងទៅជាទឹកខ្មៅដែលលាបលនគ្រប់យ៉ាងឲ្យទៅជាសូន្យ។ ដៃស្ដាំចូកសក់ក្បាលគាត់ មាត់នៅតែថើប ដៃឆ្វេងរាវដោះកន្សែងកំប៉ិតលិតដែលរុំអវយវភេទរបស់គាត់ចេញ ហើយគ្រវាត់ទៅម្ខាងជញ្ជាំង។ ខ្ញុំបង្ខិតដើមទ្រូងខ្ញុំឲ្យដិតជាប់នឹងដើមទ្រូងគាត់ រួចត្រដុសទៅមកយ៉ាងវក់វី។ ដៃឆ្វេងខ្ញុំចាប់ក្លែបគូថដ៏តឹងណែនរបស់គាត់មកច្របាច់លេងដូចកូនបាល់ក្នុងដៃ។ ពេលនេះគាត់ហាក់នៅស្ងៀម បណ្ដោយឲ្យក្មេងទើបតែផ្ដាច់ដោះពីម្សិលម្ង៉ៃរុករានរាងកាយគាត់តាមចិត្ត។ ដៃដែលបានច្របាច់ក្លែបគូថគាត់អស់ចិត្តហើយនោះ ក៏បន្តអូនមកដល់ភ្លៅរបស់គាត់ រួចក៏បង្អូសចុះទៅចាប់ក្បាលពស់វែកដែលកំពុងបើកពពារចឹកក្បាលពោះខ្ញុំជាញយដងនោះ មកច្របាច់ថ្នមៗ។ ខ្សែរសង្វាក់ផលិតកម្មពីអណ្ដាត ដើមទ្រូង និងប្អូនប្រុសតូចបន្តប្រតមត្រសងក្នុងពេលតែមួយ។ ដោយឃើញខ្ញុំហាក់បានដៃពេក បងសង្ហារចាប់ត្រកងខ្លួនខ្ញុំឲ្យដេកទៅលើពូកម្ដង។ គាត់ចាប់ថើបខ្ញុំគ្រប់សព្វកន្លែង។ ពីដំបូងបបូរមាត់ រួចកញ្ចឹកក គុម្ពត្រចៀក ហើយក៏បង្អូសចុះមកដល់ដើមទ្រូង។ គាត់បឺតជញ្ជក់គល់ដោះរបស់ខ្ញុំពីម្ខាងទៅម្ខាងយ៉ាងញក់ញី។ អស់ពីមឹមដោះទាំងគូរ ដែលធ្វើឲ្យខ្ញុំស្រៀវខ្លួន រមួលសឹងពេញពូកទៅហើយនោះ គាត់ចាប់ផ្ដើមមកថើបក្បាលក្ដរបស់ខ្ញុំដែលកំពុងខឹងឡើងក្រហមងាំង។ កំពុងដែលវាឡើងខឹងខ្ទើតៗហើយ គាត់យកអណ្ដាតដែលជាអាវុធប្រល័យលោកនេះ មកលិទ្ធ លិទ្ធ លិទ្ធ លិទ្ធហើយលិទ្ធទៀត រួចក៏លេបត្របាក់អាច្រមក់នេះទាំងមូលហាក់ខ្លាចអាច្រមក់របស់ខ្ញុំរលាយក្លាយជាទឹកបាត់អ៊ីចឹង។ ព្រះអើយ ឯងខ្ញុំនេះ ខំព្យាយាមសង្កត់ចិត្ត កុំឲ្យថ្ងូរ ខ្លាចឭសម្លេងដល់ខាងក្រៅបន្ទប់ខ្មាសគេ។ កំពុងតែស្រួលផង គាត់ចាប់ត្រឡប់ខ្លួនរបស់ខ្ញុំឲ្យផ្កាប់ចុះ រួចបន្តមកលិឍគូថរបស់ខ្ញុំ។ គាត់ថើបហើយថើបទៀត។ ខ្ញុំរាវរកលោកជួយ និងកញ្ចប់ទឹករំអិលមកហែក ហើយយកមកលាបពេញលើរន្ធគូថរបស់ខ្លួនឯង។ ឯគាត់យកស្រោមមកពាក់លើក្ដរបស់គាត់។ ខ្ញុំចាប់ដៃរបស់គាត់ចេញ រួចប្រញាប់អោនទៅត្របាក់លេបក្ដរបស់គាត់ ហើយបៀមយកៗមុននឹងអាប្អូនរបស់គាត់ពាក់អាវភ្លៀងបាត់។ ប្រហែលគាត់ស្រៀវពេកមិនដឹង គាត់ចាប់ស្មាខ្ញុំឡើងឲ្យមកជញ្ចក់មាត់គាត់ម្ដងទៀត។ រួចហើយគាត់យកស្រោមនៅនឹងដៃមុននេះ មកពាក់ក្ដហើយ ចាប់ចង្កេះរបស់ខ្ញុំឲ្យខិតទៅជិតចង្កេះរបស់គាត់។ គាត់យកម្រាមដៃរបស់គាត់មកត្រដុសរន្ធគូថរបស់ខ្ញុំថ្នមៗ ហើយថើបខ្ញុំម្ដងទៀត។ កំពុងតែថើបគ្នាយ៉ាងវក់វី ខ្ញុំមានអារម្មណ៍ហាក់ដូចជាមានដំបងដ៏ធំបុកចូលល្អាងច្រកចង្អៀតរបស់ខ្ញុំមួយទំហឹង។ ដំបងរបស់គាត់ពិតជាធំពិតមែន។ ដំបូងគាត់វាយលុកយឺតៗ រួចហើយក៏លឿនទៅៗ។ គាត់បញ្ចេញសម្លេងថ្ងូរតិចៗ ឯខ្ញុំវិញមានអារម្មណ៍ឈឺ ដោយសារដំបងរបស់គាត់ធំពេក តែក៏ស្រួលក្នុងពេលតែមួយដែរ។ គាត់ប្ដូរឲ្យខ្ញុំគេងផ្ការ រួចក៏ប្ដូរឲ្យខ្ញុំគេងចំហៀង ទុកឲ្យគាត់កាត់ចំណិតត្រសក់ធ្វើម្ហូបតែឯង។ ខ្ញុំស្រួលទប់អារម្មណ៍មិនបាន ក៏ថ្ងូររហឹះៗទៅតាមចង្វាក់តណ្ហារបស់គាត់ដែរ។ បន្តិចក្រោយមកគាត់ ប្រាប់ថាគាត់ជិតចេញហើយ រួចគាត់ក៏ឲ្យខ្ញុំក្រោកឈរឡើង។ គាត់បន្តវាយលុយពីសមរភូមិក្រោយយ៉ាងចាស់ដៃ។ ខ្ញុំសាប់ខ្លួនឯងបណ្ដើរ គាត់សម្រុកទៅមកឥតស្រាកស្រាន្ត។ ខ្ញុំប្រាប់គាត់ថាខ្ញុំជិតចេញ គាត់ក៏និយាយថា ចាំចេញជាមួយគ្នា។ បេសកកម្មនេះ មិនងាយទេ។ ប្រយុទ្ធឈ្នះព្រមគ្នាបាន លុះត្រាតែដៃគូទាំងសងខាងយល់ចិត្តសាស្ត្រសង្គ្រាមណាស់។ វិនាទីចុងក្រោយនេះ ដៃឆ្វេងខ្ញុំទប់នឹងជញ្ជាំង ដៃម្ខាងទៀតសាប់ខ្លួនឯងយ៉ាងញាប់រន្ថើន។ ស្រួលពីមុខហើយ មកស្រួលនឹងក្ដរបស់បងប្រុសសង្ហារបុកពីក្រោយទៀត ដៃគាត់ក្រសោបចាប់ដៃខ្ញុំយ៉ាងណែន ឯងទ្រូងរបស់គាត់អង្រួនខ្នងខ្ញុំ ស្របពេលដែលចង្កេះគាត់អង្រួនញាប់ស្អេក។

— ចេញហើយ! ចេញហើយ! អ្ហា៎! អ្ហា៎! អ្ហា៎! (គាត់ស្រែកតិចៗដាក់ត្រចៀកខ្ញុំ)

អត់មាត់មែន តែ មករ របស់ខ្ញុំក៏ក្អែរទឹកមាត់ពិសចេញមក បាញ់ប្រឡាក់ពេញជញ្ជាំងដូចគ្នា។ ខ្លួនយើងទាំងពីរបែកញើសសស្រាក់។ គាត់ទ្រេតខ្លួនមកអោបខ្ញុំ ដោយបញ្ចេញអាការៈអស់កម្លាំងជាខ្លាំង។រួចយើងទាំងពីរក៏ទម្រេតខ្លួនគេងទៅលើពូកទាំងពីរនាក់។ គាត់អោបខ្ញុំហើយថើបស្មាបន្តិច។ សភាពស្ងប់ស្ងាត់បានគ្របដណ្ដប់បន្ទប់នេះមួយសន្ទុះ។ ក្នុងពេលដែលគាត់កំពុងហាក់សម្ងំគេងមួយភាំងនេះ ខ្ញុំហាក់មានអារម្មណ៍ប្លែក។ ខ្ញុំទទួលអារម្មណ៍ដឹងថា គាត់មានកម្ដៅ ឬកម្លាំងជម្រុញអ្វីម្យ៉ាងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គាត់ម្នាក់នេះខុសពីមនុស្សដទៃទៀតដែលខ្ញុំធ្លាប់ជួប ខុសពីបុរសផ្សេងទៀតដែលខ្ញុំធ្លាប់គេងជាមួយ។ ខ្ញុំងើបយកកន្សែងពោះគោដែលខ្ទាតដល់គៀនជញ្ជាំងមករុំដងខ្លួន ហើយគាត់ក៏ក្រោកឡើងដូចនា។ គាត់ទាញដៃខ្ញុំចុះ រួចថើបខ្ញុំម្ដងទៀត។ អូយ! ធ្វើមើលតែក្នុងរឿងអ៊ីចឹង។ តួទម្រាំបានទៅណាទៅណី នៅអូសក្រឡាឡើងយូរ។

— ខ្ញុំសុំលេខទូរស័ព្ទបានទេ?

— បានតើ! លេខខ្ញុំគឺ 077 4** ***។ (ដោយសារពេលនោះ យើងទាំងពីរមិនបានយកទូរស័ព្ទមកតាមខ្លួនទេ ទើបគាត់ព្យាយាមទន្ទេញឡើងញាប់មាត់ជាច្រើនដង)

— ខ្ញុំទៅសិនហើយណា។

និយាយតែប៉ុណ្ណេះ ខ្ញុំក៏បើកទ្វារ ហើយដើរចេញទៅងូតទឹក រួចត្រឡប់មកផ្លាស់ខោអាវយ៉ាងរហ័ស។ មិនដឹងយ៉ាងម៉េចបានជាខ្ញុំធ្វើបែបនេះ។ ហាក់មានអារម្មណ៍មួយប្រាប់ខ្ញុំឲ្យគេចពីគាត់។ ឬមកពីខ្ញុំអៀន ដែលបានជួបបុរសល្អដែលផ្ដល់ក្ដីសុខដល់កំពូលដល់ខ្ញុំមុននេះ? ពេលខ្ញុំរៀបចេញទៅ ឃើញគាត់ចេញមកតាមក្រោយ ទំនងដូចជាតាមខ្ញុំមិនដឹង។ ដោយឃើញខ្ញុំបើកទ្វារចេញទៅហួសហើយ គាត់ក៏ឈប់តាមនៅនឹងតុគិតលុយខាងមុខតែម្ដង។

តាមផ្លូវមកផ្ទះវិញ ខ្ញុំហាក់រសាប់រសល់មិនអស់ចិត្ត។ ហេតុអីបានជាម្នាក់នេះ ធ្វើឲ្យខ្ញុំគិតដល់គេបែបនេះ? កែវភ្នែកដ៏មុតថ្លា សម្លេងស្រទន់ រាងរៅដ៏សង្ហារ និងកាយវិការដ៏ស្វាហាប់។ តែខ្ញុំគិតថា អ្នកដែលទៅស្ប៉ាគឺបែបនេះ។ One night stand! ជួបគ្នាតែម្ដង រួចក៏ចប់ អ្នកខ្លះសូម្បីតែឈ្មោះក៏មិនចាំផង។ ម្នាក់នេះក៏ដូចជាអ្នកផ្សេងដែរ។ ណ្ហើយ! ថ្វីត្បិតតែមនុស្សល្អ និងអ្នកដែលចង់បានស្នេហ៍ស្មោះមានមែន តែសម្រាប់ខ្ញុំគឺមិនទាន់ជាប់ ហើយក៏ប្រហែលមិនមែនពេលនេះដែរ។ ស្នេហាធ្វើឲ្យមនុស្សឈឺចាប់ តែមនុស្សជាច្រើននៅតែល្ងង់រត់ទៅរកស្នេហាដដែល។ មកដល់ពេលនេះខ្ញុំនៅមិនទាន់ប្រាប់ឈ្មោះរបស់ខ្ញុំទៀតមែនទេ? បាទ! ខ្ញុំឈ្មោះ យ៉ារុន។ ហើយយ៉ារុនម្នាក់នេះហើយ ដែលត្រូវមេរៀនជីវិតបង្រៀនឲ្យគេក្លាយជាមនុស្សរឹងមាំ រឹងមាំរហូតដល់មនុស្សដែលខ្លួនឯងស្រលាញ់មិនអាចរស់នៅជាមួយខ្លួនបាន និងជាមនុស្សឯការដែលគ្មានអ្នកណាអាចយល់ពីជម្រៅទឹកចិត្តដ៏អាថ៌កំបាំងរបស់ខ្ញុំបានឡើយ។ ពេលខ្លះសូម្បីតែខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ។ ខ្ញុំមិនបានជ្រើសរើសធ្វើជាហ្គេយ៍ទេ តែហ្គេយ៍គឺជាធម្មជាតិរបស់ខ្ញុំ។ ទោះចង់ឬមិនចង់ ខ្ញុំត្រូវតែទទួលស្គាល់ការពិតមួយនេះ។ ខ្ញុំបន្តជិះម៉ូតូម្នាក់ឯងទៅមុខទម្លុះភាពងងឹតទៅផ្ទះរបស់ខ្ញុំ ទាំងដែលបេះដូងរបស់ខ្ញុំមិនទាន់មានផ្ទះដែលអាចជ្រកកោនបាននៅឡើយ…

បើអ្នកអានមានចំណាប់អារម្មណ៍ចង់អានភាគបន្ត សូមផ្ដល់ពីចំណាប់អារម្មណ៍របស់អ្នកក្នុងប្រអប់មតិខាងក្រោម។ អរគុណដែលបានចូលអានណា… 🙂