ជីវិតប្រុសលក់ខ្លួន ឬ មេអំបៅពណ៌ឥន្ធនូ (ភាគ២)

ឬទ្ធិ​ក្រោក​ឡើង​ហើយ​ចាក់​ស្រា​វីស្គីមួយកែវទៀត។ មើល​ទៅ​បារាំង​ម្នាក់នោះ គេនៅតែគេងលក់​នៅឡើយ។ មកពីយប់ម៉ិញឬទ្ធិ​និង​គេ​ផឹក​ស្រា​ច្រើនពេក។ យើងទាំងពីរនាក់​បាន​ទៅ តៀម​ស្រាអាយសាន បន្ទាប់ពីរគេបិទបារ។ នៅខាង​ក្រៅទំនង​ដូចជាមាន​ព្យុះមួយទៀត​នឹង​មក​ដល់មិនខាន។ មិន​ខ្វល់​ថា​ព្យុះ​នឹង​មក​ដល់​ ឬទ្ធិនៅ​តែ​បន្ត​អង្គុយ​ផឹក​ស្រា​នៅ​ខាង​ក្រៅដដែល។ រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ ដែល​ឬទ្ធិធ្វើការនៅដាយអឺមេន ក៏សប្បាយ ប៉ុន្តែ​អ្វីដែលគួរឲ្យ​សោក​ស្ដាយគឺមិត្ត​របស់​ឬទ្ធិ​ជា​ច្រើន​បាន​ឃ្លាត​ចាក​ឆ្ងាយចេញពីឬទ្ធិទៅ។ ឬទ្ធិ​ចាប់​ផ្ដើម​នឹក​ឃើញ​ពួកម៉ាក​ដែល​បាត់​បង់​ទាំងប៉ុន្មាននោះ។ មិនដឹង​ហេតុអី​ក៏ស្រាប់តែនឹកឃើញ​រឿង​ចាស់​ៗបែបនេះ ឬទ្ធិ​ចាក់​ស្រា​វីស្គីមួយកែវទៀត ហើយ​សម្លឹង​មើល​បារាំង​កំពុងដេក​ស្រាត​ស្រមុកឃុលនៅលើពូកសំលី។ យប់ម៉ិញបារាំងនោះ​ប្រាប់ថា គេ​មិន​យល់​ពី​ខ្លួនឯងដែរ។ គេចង់​ដឹង​ថា​រួម​ស៊ិច​ជាមួយ​ហ្គេយ៍​ និង​រួម​ស៊ិច​ជាមួយ​ខ្ទើយ​តើ​មាន​រស​ជាតិ​ខុសគ្នាយ៉ាងម៉េច។ គេ​ចង់​បញ្ឈប់​ជីវិត​លើគ្រែជាមួយ​បុរស​ផ្សេងគ្នាពីមួយយប់​ទៅ​មួយយប់​ទៀតបែបនេះ ហើយ​ស្វែង​រក​មិត្ត​ប្រុស​ត្រឹម​ត្រូវ​ម្នាក់​។ គេ​ប្រាប់​ឬទ្ធិថា គេ​ចង់​រស់​នៅសាង​អនាគត​ជាមួយ​ហ្គេយ៍ តែ​មិន​មែន​ខ្ទើយទេ។ គេមិន​ចូលចិត្ត​បុរស​កែភេទ កែ​រូបរាង​ ធ្វើ​ឬកម៉្ញិកម៉្ញក់។

tumblr_n97tpmJoG71rgi3e0o2_1280កាន់​ស្រា​នៅ​នឹង​ដៃ អង្គុយ​នៅលើ​បេលខនី(យ៉)ខាង​ក្រៅ​ ដោយ​គ្មាន​សម្លៀក​បំពាក់​បិទបាំង​រាង​កាយ ឬទ្ធិ​ចាប់​ផ្ដើម​នឹក​ឃើញ​រឿង​កាលពីមុនទៀត។ ឬទ្ធិ​នៅតែ​មាន​មោទនភាព​នឹង​រាង​កាយ​របស់​ឬទ្ធិ​។ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ពេញ​ចិត្ត​នឹង​រាង​កាយ​ខ្លួនឯង នៅពេល​ដែលគេ​ស្រាតននលគោក។ តែ​មនុស្ស​ខ្លះ ដូចជា​ឬទ្ធិជាដើម មើល​ទៅ​មាន​ភាពទាក់ទាញ បង្កើន​ចំណង់ស៊ិច​ពេល​ស្រាតអស់​បែបនេះ។ មនុស្ស​ច្រើន​ណាស់​ដែល​ស្អាត​សង្ហារ​ដោយ​សារ​សម្លៀក​បំពាក់​គ្រឿង​តុប​តែង​លំអរ​ខាង​ក្រៅ តែ​បែរជា​មិន​អាច​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​ខ្លួន​ត្រេក​ត្រអាល​ពេល​ស្រាត​អស់ទៅវិញ។ ជាពិសេស​ពេល​ដែលគេ​ស្រាតអស់​មិន​មាន​សល់​សូម្បីតែ​ក្រណាត់​តូច​មួយ​បិទ​បាំង​កេរ្តិ៍ភេទ វាធ្វើ​ឲ្យ​ដៃគូគិតថាអាក្រក់​មើលទៅវិញ។ នេះជា​ចំនុចពិសេស​របស់​បុរស​លក់​ខ្លួន​ភាគ​ច្រើន គឺគេ​ស្អាត​សង្ហារ​ពេល​ស្លៀកពាក់​តុប​តែង​តួខាងក្រៅ ហើយ​ស៊ិច​ស៊ី​ពេល​រាង​កាយរបស់គេ​នៅ​សល់​តែ​ក្រណាត់​មួយ​ដុំ​បិទ​បាំង​​ប្អូន​លិង្គរបស់គេ និង​ធ្វើឲ្យ​ភ្ញៀវ​របស់គេ​មិន​ចេះ​ឆ្អែត​ឆ្អន់​និង​ទ្រាំមិន​បាន​ពេល​គេ​ដក​ក្រណាត់​មួយ​ផ្ទាំង​តូចនោះ​ចេញ។ កើតមកជាចំណី​សួគ៌ មនុស្ស​ស្រីក៏​ចង់​បាន មនុស្ស​ប្រុស​ក៏​ចង់​សាក ទាក់​ទាញទាំងហ្គេយ៍ និង​បាន​ទាំងខ្ទើយ។ តែសម្រាប់ឬទ្ធិ ឬទ្ធិ​មាន​សិទ្ធិជ្រើស​រើស​អ្នក​ដែល​ឬទ្ធិ​ចង់​រួម​គ្រែជាមួយ។ ឬទ្ធិ​ចូលចិត្ត​មនុស្ស​ប្រុស​និង​ហ្គេយ៍​សង្ហារៗ តែ​បដិសេធ​អតិថិជន​ស្រីនិង​ខ្ទើយ។

អាច​ថា​មក​ពីឬទ្ធិ​ស្អាត ទើប​ឬទ្ធិ​មិន​ខ្វល់​ថា​បដិសេធ​ភ្ញៀវ​ខ្លះ ក៏​មិន​ខ្លាច​ថា​នឹង​អត់​មាន​ភ្ញៀវ​ផ្សេងទៀត។ តែឬទ្ធិ​មិន​ស្អប់ខ្ពើម​អ្នកណានោះឡើយ គ្រាន់តែម្ហូប​ឬទ្ធិនេះ រើស​អ្នក​ទទួល​ទាន​ប៉ុណ្ណោះ។ ឬទ្ធិ​មាន​មិត្ត​ភក្ដិ​ច្រើនណាស់ មាន​ទាំង​បារាំង​មួយ​ចំនួនទៀតផង ដែល​ឬទ្ធិ​ចាត់​ទុកពួកគេជាមិត្តភក្ដិ មិនមែនជាអតិថិជន។ មក​ដល់​ត្រឹមនេះ​ឬទ្ធិ​នឹក​ដល់​ម៉ៃឃ៍។ ឬទ្ធិ​បាន​ស្គាល់​ម៉ៃឃ៍​ច្បាស់​ក្រោយ​ពេល​រ័ត្ន​ចេញទៅ​ធ្វើ​ទាហានប៉ុណ្ណោះ ទោះ​ឬទ្ធិ​បាន​ឃើញគេ​មក​លេង​តាំងពី​ដាយអឺមេន​ទើប​តែ​ចាប់​បើក​ក៏ដោយ។ អាចថា​មក​ពីគ្មាន​រ័ត្ន​ទេដឹង ទើប​ឬទ្ធិ​បាន​ស្គាល់ជាមួយម៉ៃឃ៍​កាន់​តែ​ច្បាស់។ មិន​ដឹង​ថា​ហេតុអីនោះទេ ប៉ុន្តែ​រ័ត្ន​និង​ម៉ៃឃ៍​ហាក់​ដូចជា​យក​មិត្ត​ភាពមក​ខណ្ឌចែក​រវាង​អ្នកទាំងពីរ។ អាច​ថា​មក​ពី​ម្នាក់​ៗ​សុទ្ធតែ​គ្មាន​ចំណង់​ស៊ិច​ជាមួយ​នឹង​គ្នា​ក៏ថា​បាន។ កាល​រ័ត្ននៅ​ធ្វើការនៅដាយអឺមេននៅឡើយ ឬទ្ធិមិន​សូវ​បាននៅជជែកលេង​ដើម្បី​ឲ្យស្គាល់គ្នាជាមួយម៉ៃឃ៍ច្រើនទេ។ ពេលនោះ​ឬទ្ធិ​យល់​ថា​ប្រហែល​ម៉ៃឃ៍​និង​រ័ត្ន​កំពុងទាក់ទងគ្នា ទើបឬទ្ធិមិន​ចង់​ឲ្យ​មាន​រឿង​បងប្រុសស៊ីរបស់ប្អូនកើតឡើង។ តែឬទ្ធិមិនគួរគិតបែបនេះសោះ ព្រោះក៏ដឹងថារ័ត្ន​មិន​លេង​ជាមួយប្រុស។ អាចមកពី​រ័ត្ន​ជា​ប្រុសពេញលក្ខណៈ​ដេក​តែជាមួយភ្ញៀវស្រីៗទេដឹងបានជាម៉ៃឃ៍គេចូលចិត្ត។ តែណ្ហើយ ពេល​នេះ​ឬទ្ធិ​ដឹង​អស់​ហើយ​។ អ្នកទាំងពីរគ្រាន់ជាមិត្ត គ្មានអ្វីក្រៅពីនេះ។ ហើយតទៅនេះ ឬទ្ធិនិងម៉ៃឃ៍ក៏ជាមិត្ត​ដែរ។

“មិត្ត​ភាព​អាចនៅគង់វង្សជាងស្នេហា” សុភាសិតមួយឃ្លានេះ​និយាយមិនខុសមែន។ ឬទ្ធិ​និង​ម៉ៃឃ៍រាប់អានគ្នាបានយូរ យូរ​ជាង​ស្នេហា​អំពិល​អំពែក​ទាំង​ឡាយ​​ដែល​ឬទ្ធិធ្លាប់​ឆ្លងកាត់កន្លងមក។ និយាយដល់រឿងអំពិលអំពែកចង់តែប្ដូរចំណងជើងរឿងទៅជារឿង “ប្រុសអំពិលអំពែក” វិញទេ ប៉ុន្តែគិតថា​ជីវិត​ឬទ្ធិ​មិន​មែនមានតែភ្លើងពណ៌​នេអុងនេះឯណា។ ឬទ្ធិមិន​បាន​ធ្វើ​ជាមនុស្សធម្មតានៅពេលថ្ងៃទេ។ មេអំបៅឬទ្ធិ​មាន​ច្រើនពណ៌ ឬទ្ធិចូលចិត្តជីវិត​ស្រស់​ស្អាត​ ជីវិត​រីករាយ និង​នៅតែជាមេអំបៅដែលបញ្ចេញសម្រស់បានគ្រប់ពេលវេលាមិនថាពេលយប់ឬពេលថ្ងៃ។ ខុស​ពី​អំពិល​អំពែក​ដែល​ស្រស់​ស្អាត​តែ​ពេល​យប់​ប៉ុណ្ណោះ។ និយាយពីម៉ៃឃ៍វិញ គេមិន​ចេះតែមក​បារ​គ្រប់ពេលគ្រប់វេលានោះទេ។ ឬទ្ធិនិងគេ​បាន​និយាយគ្នា​កាន់តែច្រើនក្រោយពេល​រ័ត្ន​បាត់​មុខទៅធ្វើទាហាន។ ពេលនេះឬទ្ធិទើបតែដឹងថា មិត្ត​ដែលជាបារាំងគឺនៅសល់តែម៉ៃឃ៍ម្នាក់ប៉ុណ្ណោះ។ ម៉ៃឃ៍ធ្លាប់​ប្រាប់ឬទ្ធិថា ដាយអឺមេនជាកន្លែង​សម្រាប់​និយាយជាលេងជាមួយ​ប្រុសៗ ផឹក​ស្រា និងជួប​មិត្ត​បារាំងៗគ្នាគេ។ ម៉ៃឃ៍មក​ដាយអឺមេន​មិន​មែន​បំណងមករកស៊ិច​ជាមួយ​ប្រុសៗ​សង្ហារ​ៗ​នៅ​ទីនេះ​ទេ។ ទោះយ៉ាងណាក៏ដោយ រឿងស៊ិច​ជាមួយ​ប្រុសៗនៅដាយអឺមេន​ក៏កើតឡើង​ពីរបីដងដែរចំពោះរូបគេ។

ហោចណាស់​ពេល​ម៉ៃឃ៍មកលេង​ប៉ាតាយ៉ា​រៀង​រាល់​ខែ គេក៏ធ្វើខុសទំលាប់​ហើយ​ចេញទៅ​ក្រៅ​មួយយប់ពីរយប់​ដើម្បីផឹក​វីស្គី ទៅមើលកុន ឬ​លេង​ប៊ូលីង​​ជាមួយឬទ្ធិដែរ។ ប្រហែល​បារាំងម្នាក់​នេះ​ធ្វើ​ខុស​ទំលាប់​បែបនេះ​មួយរយៈហើយមើលទៅ។ មួយរយៈនេះ​នៅបារ​មិន​សូវមាន​មនុស្សមកទេ។ មួយខែមុនគេក៏មិនបាន​មក​ដាយអឺមេនដែរ ព្រោះគេត្រូវទៅ​អង់​​គ្លេស​មួយខែ។ ឬទ្ធិមិន​ចង់​បាន​បារាំងទៀតនោះទេ តែគេ​ចង់​បាន​អា ២០សង់ទីម៉ែត្រ​របស់​បារ៉ាង​ម្នាក់នោះទៅវិញទេ។ ស្ដាយណាស់​ដែល​បារាំងម្នាក់នោះ​មិន​ឲ្យ។ ไม่เป็นไร!

6616674e5dd23867c78d0ab441043916

ឬទ្ធិទូរសព្ទទៅរ័ត្ន តែគេទូរសព្ទមិនចូល អាចមកពីរ័ត្នបិទទូរសព្ទមើលទៅ។ ឬទ្ធិ​ទៅងូតទឹក​ រួច​ស្លៀកពាក់ ហើយ​សរសេរ​លើ​ក្រដាស​តូចមួយថា “សុំទោស ខ្ញុំ​ត្រូវទៅហើយ ខ្ញុំមិន​ចង់​ដាស់​លោក តែបើលោក​ចង់​ញុំា​ស្រា​ជាមួយខ្ញុំ​លើក​ចុងក្រោយមុន​ឡើង​យន្តហោះ ទូរសព្ទមកខ្ញុំបានណា”។ ហើយឬទ្ធិ​ដាក់​ក្រដាសនោះ​នៅក្បែរគ្រែ។ គេទូរសព្ទ​ប្រាប់​អ្នក​ទទួលភ្ញៀវ​ឲ្យ​ទូរសព្ទទៅ​ដាស់​បារាំង​ម្នាក់នោះ​ម៉ោង ៦ល្ងាច។ គេជួយបាន​តែប៉ុណ្ណឹងឯង។

មុននឹងទៅគេ​ចេញទៅមើលទេសភាព​​នៅ​យ៉ខាង​ក្រៅជាលើកចុងក្រោយ​។ ភ្លៀង​រាំងទៀតហើយ ដូច្នេះគេ​អាចមើល​ទេសភាពឆក​សមុទ្ទពីចំងាយ​បាន​យ៉ាងច្បាស់។ មិន​ថា​សមុទ្ទធំប៉ុណ្ណា ឆកសមុទ្ទកោង​ដូច​ធ្នូពេន​ពត់​ក្រសោបយក​​ទឹក​ពណ៌​ខៀវ​ស្រងាត់​ ថ្លាយង់​ឆ្លុះ​ឃើញ​ផ្កា​ថ្ម​ទាំងឡាយ​​នៅក្រោម​សមុទ្ទ។ ទូក​ជា​ច្រើន​ក៏​ត្រឡប់មកពីកោះវិញជាមួយនឹង​អ្នកទេសចរ​ អ្នកទេស​ចរ​ដែល​ហាក់​ដូចជា​លែង​ទៅ​លេង​បារទៀត។ សុទ្ធតែ​អ្នក​ទេសចរ​ដែល​រីករាយ​នឹង​អង្គុយ​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្រោម​ដំណក់​ទឹកភ្លៀង​ជាជាង​ទៅលេង​នៅ​បារ។

ភាគទី៣ សន្យា​ថា​នឹង​សរសេរ​ពីតួថ្មី “ថប” និង​ជីវិត​តារា​បង្ហាញម៉ូដ​ស្រាត​ក្នុងក្លឹប​មក​ឲ្យអានប៉ុន្តែមានសំណូមពរ => =>

(អ្នកនិពន្ធចំណាយពេល​សរសេរ​រឿងរហូតដល់យប់ជ្រៅ បើអ្នក​បាន​អាន​កំសាន្តអារម្មណ៍ហើយ​សូមជួយសរសេរ​មតិសរសើរក៏បាន រិះគន់ក៏បាន សរសេរ​អ៊ីម៉េលក្លែងក្លាយ ឬគណនី​ក្លែងក្លាយ jijijojo@gmail.com ហើយ​សរសេរមតិតែពីរបីបន្ទាត់មកក៏បានបើ​មិនចង់​ឲ្យអ្នកណា​ស្គាល់នោះ។ ដើម្បីឲ្យអ្នកសរសេររឿងនេះ​មាន​កម្លាំងចិត្តខ្លះ។ ខំសរសេរ​រឿងមកអត់បានលុយទេ សុំតែកម្លាំងចិត្តក៏​បាន ដើម្បី​មាន​កម្លាំងដៃសរសេរភាគបន្តណា។

Advertisements