ស្នេហ៍ចៃដន្យ…(ហាយឡាយ)

ស្នេហ៍ចៃដន្យ (ហាយឡាយ)! ចង់​ដឹង​ថា​អ្នក​និពន្ធដ៏គួរឲ្យស្រលាញ់របស់យើង​សរសេរ​យ៉ាងម៉េចនោះ​ កុំភ្លេច​តាម​ដាន​ទាំងអស់គ្នាណា ណប់​ចិត្តទាំងឡាយទាំងពួង!

ក្មេងតូច

សួស្តីមិត្តអ្នកអាន!

មុននឹងអានភាគទី១៣​ ខ្ញុំមានអ្វីចង់និយាយបន្តិចណា៎…ជួនជាខ្ញុំទើបតែនឹកឃើញថា​​ បើសរសេរទីកន្លែងកើតហេតុនៅសៀមរាប​ វាដូចជាឆ្គងជ្រុលពេក​។ តាមពិត​ ខ្ញុំចង់ឲ្យរឿងនោះកើតឡើងនៅឈៀងម៉ៃ​ ស្រុកថៃឯណោះទេ​ តែខ្លាចអ្នកជ្រុលនិយមគេរិះគន់ (ថាស្រុកខ្មែរខ្វះកន្លែងណាស់ទៅអី បានជាទៅយកស្រុកថៃមកធ្វើជាទីតាំងរឿង)​ បាទ! ស្រុកខ្មែរមិនខ្វះកន្លែងទេ តែខ្ញុំក្នុងប្រលោមលោក ទោះខ្ញុំចង់សរសេរឲ្យសុខៃធិត​ លោតទឹកទៅធ្លាក់ដល់ស្រុករុស្សីក៏បានដែរ 🙂 ។

ខ្ញុំមិនកែទីកន្លែងទេ​ ទុកឲ្យនៅសៀមរាបដដែលចុះ តែសុំឲ្យអ្នកអានទាំងអស់​ ធ្វើជាមិនស្គាល់សៀមរាប…ហើយក៏ធ្វើជាមិនស្គាល់ទីតាំងដែលខ្ញុំជ្រើសរើសសរសេររឿង​ ចៀសវាងការឆ្គាំឆ្គងដោយប្រការផ្សេងៗ។

laos_village_children

ទីនេះហើយដែលសុខៃធិតរបស់យើងកំពុងរស់នៅ…គ្មានអគ្គិសនី​ គ្មាន Internet​…ជុំវិញគឺព្រៃ​ភ្នំ និងចម្ការ…

where-to-live-in-Chiang-mai

បើសិនជាគេចង់ទៅផ្សារធំៗ​ ឬចូលទៅទីប្រជុំជន​ គេត្រូវធ្វើដំណើរតាមរថយន្ត​ (ព្រោះគ្មានម៉ូតូឌុបទេ)​ ប្រហែលជា​​ ២​ ទៅ ៣ ម៉ោងទើបដល់…

puluong-Bike-Pu-Luong-Nature-Reserve_2_1

ផ្ទះដែលអ្នកទាំងអស់គ្នាឃើញនេះ​ ជាផ្ទះរបស់ ដែន​ (ឧបមាថាចឹងចុះ..ហិហិ)

ខ្ញុំខំរករូបភាពមកដាក់ឲ្យមើល​​ ខ្លាចមិត្តអ្នកអានស្រមៃរូបអត់ចេញ…ហិហិ…សន្មតថាកន្លែងទាំងអស់នេះ ស្ថិតក្នុងខេត្តសៀមរាប…ហើយរងចាំអានភាគបន្ត​ ថាក្នុងភូមិនេះមានរឿងអីកើតឡើង បន្ទាប់ពីកម្លោះតូច សុខៃធិតរបស់យើងមកដល់???

អរគុណ!

King S. Invisiblez

View original post

Advertisements

សុំចិត្តអ្វីម្យ៉ាងណា…

ខ្ញុំក៏ជួបរឿងនេះដូចគ្នា សរសេររឿងហើយអ្នកសរសេរមតិមាន​តែម្នាក់សុំឲ្យសរសេរត ដល់អ្នកចូលមើលវិញមាន​មួយរយពីរយនាក់។ អ៊ីចឹង​មិន​ដឹង​សរសេរធ្វើអីទៀត។ រឿង “មេអំបៅពណ៌ឥន្ធនូ” ដ៏ឥតជាតិរបស់ខ្ញុំ​បែប​បាន​តែមួយភាគហ្នឹងឯង លែងចង់សរសេរហើយ។ តែសុំចិត្តអ្នក​និពន្ធក្មេងតូចដ៏គួរឲ្យស្រលាញ់នេះ កុំបោះបង់ការសរសេរណា។ យ៉ាងណាៗខ្ញុំនឹង​សរសេរមតិលើរឿងក្មេងតូចជានិច្ច។ ហើយរឿងដែលខ្ញុំសរសេរខ្ញុំក៏នឹងព្យាយាម​បញ្ចប់ដូចគ្នា នឹង​រកវិធីធ្វើឲ្យអ្នកអានញញឹមឬកើតទុក្ខបានដូចក្មេងតូចដែរ។

ក្មេងតូច

សួស្តីមិត្តអ្នកអានទាំងអស់គ្នា!​​

ថ្ងៃនេះមានរឿងក្នុងចិត្តចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា។​ មិនដឹងថា មានអ្នកអានឬអត់ តែក៏មុខក្រាស់សរសេរ។

តាមពិតទៅរាល់ថ្ងៃនេះ ខ្ញុំមិនរវល់អីដល់ថ្នាក់សរសេរភាគថ្មីមិនបានទេ តែខ្ញុំគ្មានកម្លាំងចិត្តសរសេរ។​ សរសេរធ្វើអី?​ អ្នកអានមានប៉ុន្មាននាក់?​ អ្នកគាំទ្រមានប៉ុន្មាននាក់?​​ គ្រប់ពេលដែលដាក់ភាគថ្មី ចំនួនអ្នកចូលមកអានគឺរាប់រយ តែចំនួនអ្នក ​comment​ មានតែ ២​ឬ ៣នាក់ប៉ុណ្ណោះ។ អ្នកទាំងអស់គ្នាអាចគិតថាខ្ញុំឆ្កួតនឹងចង់ឲ្យគេគាំទ្រ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ការដែលមកសរសេររឿងឲ្យអ្នកទាំងអស់គ្នាអាននៅទីនេះ ខ្ញុំគ្មានបានលុយកាក់អីសូម្បិតែ១០០រៀល តែខ្ញុំត្រូវចំណាយពេល ២ឬ៣ ម៉ោងមកសរសេរមួយភាគៗ​​ ឲ្យអ្នករាល់គ្នាបានកម្សាន្តអារម្មណ៍។​

ខ្ញុំសួរទៅមិត្តអ្នកអានជាច្រើន​​ថា ហេតុអីក៏មិនព្រម comment ខ្លះមកដើម្បីឲ្យខ្ញុំមានចិត្តសរសេរភាគថ្មី។ គេតបថា មកពីមិនដឹងសរសេរអី​ ហើយខ្លាចអ្នកផ្សេងគេស្គាល់។​ ខ្ញុំចង់ប្រាប់មួយទៀតថា បើអ្នកទាំងអស់គ្នាចង់comment អ្នកមិនចាំបាច់ដាក់ Email ឬ ឈ្មោះពិតប្រាកដទេ គ្រាន់តែដាក់ (dadadodo@yahoo.com) ក៏អាច​commentបានដែរ។​

ខ្ញុំគ្មានបានប្រយោជន៍អី​ ពីការសរសេររឿងនោះទេ​។ អ្នកទាំងអស់គ្នាសាកគិតមើលទៅថា បើសិនអ្នកជាខ្ញុំវិញ ពេលដែលខំសរសេរភាគថ្មីមកដាក់ ហើយបែរជាគ្មានឃើញអ្នកអាន​comment តើអ្នកមានអារម្មណ៍ដូចម្តេច? អ្នកទាំងអស់គ្នាឆ្ងល់ទេថា មានមនុស្សប៉ុន្មាននាក់ចូលអាន? ទោះបីជាតួលេខប្រាប់ថាមានរាប់រយ តែខ្ញុំនៅមិនគិតមិនបាន ថាអ្នកអានពិតប្រាកដប្រហែល ១០នាក់អីប៉ុណ្ណោះ។​ ពេលខ្លះខ្ញុំអន់ចិត្តដល់ដាក់លែងចង់ចូលមក Blog នេះទៀត…ចឹងអ្នកទាំងអស់គ្នា​មិនបាច់ឆ្ងល់ទេ ថាហេតុអី ៣ឆ្នាំសរសេររឿងមួយមិនចប់។​

មិត្តអ្នកអាន មិនចាំបាច់ សរសេរ​ comment សរសើរ ឬ ពាក្យល្អទេ អ្នកអាចសរសេរពីចំណាប់អារម្មណ៍របស់អ្នក ឬ អាចរិះគន់បាន…

អ្វីដែលខ្ញុំចង់និយាយមានតែប៉ុណ្ណឹងឯង…

King S. Invisiblez

View original post

ស្នេហ៍ចៃដន្យ…? (ភាគ១២)

ភាគ ១២មកដល់ហើយពួកយើង ឆាប់នាំគ្នាមកអានត

ក្មេងតូច

ចាំបានថា ខ្ញុំត្រូវម្សៀរធិប្រើឲ្យជិះទៅទិញទឹក ហើយខ្ញុំបានទិញទាំងបាយ និងមាន់អាំងទៅវិញផង ប៉ុន្តែពេលដែលត្រឡប់ទៅវិញ ជើងខ្ញុំស្រាប់តែឈឺខ្លាំងឡើងៗ ខ្ញុំគិតថាវាមិនអីទេ​ ព្រោះធ្លាប់ឈឺបែបនេះជាញឹកញាប់។ ខ្លួនរបស់ខ្ញុំស្រាប់តែចុះខ្សោយភ្លាម ខ្ញុំឃើញដើមឈើទាំងអស់វិលចុះវិលឡើង ខ្ញុំឃើញរាងកាយរបស់ខ្ញុំបាត់បង់លំនឹង ដៃជើងរបស់ខ្ញុំទន់ទៅៗ ត្របកភ្នែកក៏ទន់ដែរ  ហើយនោះជាអ្វីដែលខ្ញុំបានឃើញ និងចងចាំ មុនពេលដែលសតិរលត់ទៅ…

«ជម្ងឺរបស់ក្មួយគឺ……»

សមិទ្ធិនិយាយ៖

ជាងមួយម៉ោងទៅហើយនៅតែមិនទាន់ឃើញពេទ្យចេញមកទៀត តិចលោ…

«សុំផ្លូវបន្តិច» គិលានុប្បដ្ឋាក ២នាក់រុញគ្រែមួយចេញមក

«លោកជាសាច់ញាតិរបស់អ្នកជម្ងឺមែនទេចា៎?» ខ្ញុំងាកទៅតាមសម្លេងសួររបស់គាត់ ក៏ឃើញរាងកាយដេកស្តូកស្តឹងនៅក្រោមកំណាត់ស គ្របមុខជិត

«គឺថាអ្នកជម្ងឺបាត់បង់ឈាមច្រើនពេកនៅពេលវះកាត់ ធ្វើឲ្យ…»​ ខ្ញុំលើកដៃហាម មិនចង់ឮអ្វីបន្តទៀតឡើយ

«យ៉ាងណាៗ សពនឹងត្រូវយកទៅតម្កល់នៅបន្ទប់ដាក់សពជាបណ្តោះអាសន្ន សូមលោកជួយទៅបំពេញបែបបទផង»

«បា…ទ»

ខ្ញុំរត់ចេញទៅបន្ទប់ទឹក ព្យាយាមយកទឹកលុបមុខខ្លួនឯងជាច្រើនដង ឲ្យភ្ញាក់ពីសុបិននេះ។ មែន! ខ្ញុំកំពុងតែយល់សប្តិទេ! តាមពិតម្សៀរធិតគេកំពុងគេងនៅបន្ទប់គេឯណោះទេ! ខ្ញុំយល់សប្តិ ខ្ញុំយល់សប្តិ…(សម្លេងខ្សឹកខ្សួលពេញដោយភាពឈឺចាប់បន្លឺឡើង) ផាច់ ផាច់! ខ្ញុំទះមុខខ្លួនឯងទៅមក ហេតុអីក៏សុបិននេះមិនរលាយបាត់ទៅ? ហេតុអីក៏ត្រូវជាគេ?

«កំពុងធ្វើអីអ្នកប្រុស? ត្រូវការឲ្យខ្ញុំតាមពេទ្យឆ្កួតឲ្យឬអត់?» សម្លេងធ្លាប់ស្គាល់ បន្លឺឡើង

«ធិត?» ខ្ញុំហៅឈ្មោះគេតិចៗ មិនត្រឹមតែសម្លេងទេ គឺគេ មនុស្សដែលខ្ញុំស្រឡាញ់កំពុងឈរនៅចំពោះមុខខ្ញុំ។ នេះខ្ញុំឆ្កួតដល់ថ្នាក់មើលឃើញមនុស្សស្លាប់នៅនឹងមុខហើយមែនទេ?

ផាច់ៗ…ខ្ញុំទះមុខខ្លួនឯងពីរបីដងទៀត ដើម្បីដេញអារម្មណ៍ផ្តេសផ្តាសចេញ

សុខៃធិតនិយាយ៖

បន្ទាប់ពីស្តាប់ពេទ្យពន្យល់ណែនាំចប់ហើយ ខ្ញុំក៏ចេញមក (គឺថាអាដែងនែក សន្លប់យូរពេក ឈឺបត់ដៃបត់ជើង..ហុហុ)

«កំពុងធ្វើអីអ្នកប្រុស? ត្រូវការឲ្យខ្ញុំតាមពេទ្យឆ្កួតឲ្យឬអត់?» ខ្ញុំសួរពេលឃើញម្សៀរធិកំពុងថតកុននៅក្នុងបន្ទប់ទឹក នេះខ្ញុំចូលពេទ្យតែមួយភ្លែតសោះ​ អាគាត់ហ្នឹងឆ្កួតមើលលែងជាហើយទេដឹង?

«ធិត?»​ គឺខ្ញុំហ្នឹងហើយ! មនុស្សឈរនឹងមុខឲ្យជ្រងោរ ស្មានថាជាឆ្កែឆ្មាឬអី? (-,.-)

«ហើយទះមុខខ្លួនឯងធ្វើអី? ទំនេរខ្លាំងមែនទេ?» ខ្ញុំសួរបណ្តើរ ចាប់ដៃគេបណ្តើរ

«មើល! ចេញស្នាមប្រាសាទកំពូល៥ទៀត ហាហាហា ^_^ » ខ្ញុំសើចតិចៗ តែគេបែរជាទាញខ្លួនខ្ញុំទៅឱបក្នុងដៃ

«ទោះជានេះជាព្រលឹងឯង ក៏យើងមិនខ្លាចដែរ សុំត្រឹមតែមានឯងនៅជាមួយ យើងមិនខ្វល់អ្វីទាំងអស់» គេនិយាយតិចក្បែរត្រចៀកខ្ញុំ ទឹកមុខគេបង្ហាញពីភាពធូរស្រាលយ៉ាងខ្លាំង

«តែខ្ញុំថា អ្នកប្រុសគួរតែទៅជួបពេទ្យសិន ឬទៅជួបគ្រូដេញខ្មោចល្អជាង?»

«ទៅធ្វើអី?​ បើទៅជួបគ្រូខ្មោច គេមិនចាប់ឯងដាក់ក្នុងក្រឡ បណ្តែតទឹកទៅហើយអី?»

«នេះណែ!!»​ខ្ញុំទ្រាំមិនបានទះក្បាលម្សៀរធិមួយដៃ!!! លែងខ្វល់ចៅហ្វាយស្អីទៀតហើយ

«វាយយើងធ្វើអី អាខ្មោចឆ្កួតអើយ!»​ គេស្រែកដូចគេចាក់ក អង្អែលក្បាលខ្លួនឯងថ្នម

«នរណាខ្មោច?» ខ្ញុំស្រែកដាក់គេវិញ

«ឯងហ្នឹង!!!​ ទើបតែស្លាប់ប្រហែលមិនទាន់ដឹងថាខ្លួនស្លាប់ទេមើលទៅ»

«ទីនេះជាមន្ទីរពេទ្យ សូមរក្សាភាពស្ញៀមស្ងាត់»​ បងស្រីម្នាក់ពាក់មុខយក្ស បើកទ្វារចូលមក

«នរណាប្រាប់ថាខ្ញុំស្លាប់?» ខ្ញុំសួរតិចៗ​ ព្រោះបងស្រីម្នាក់នោះមើលមកដូចចង់ហែកសាច់ខ្ញុំទាំងរស់

«គឺបងនេះ»​ គេចង្អុលទៅអ្នកដែលបើកទ្វារមកមិញ

«ខ្ញុំ? ខ្ញុំមានបានថាលោកខាងនេះស្លាប់ឯណា ខ្ញុំថាលោកសុខទេ ដែលស្លាប់»

«ពិតមែនហ្អី? o.O (-.-) (^_^) 😀 ល្អណាស់ចឹង» សមិទ្ធិទាញខ្ញុំចូលទៅឱបយ៉ាងណែន ហើយផ្តិចបបូរមាត់គេមកលើមាត់ខ្ញុំ

«ហឹមៗ…ថ្ងៃក្រោយបើចង់ស្វីតគ្នាចឹង ជួយបន្ថយសម្លេងបន្តិចទៅចា៎»​បងម្នាក់នោះនិយាយ ហើយចេញទៅបាត់ ទុកឲ្យខ្ញុំនៅភាំងនឹងទង្វើរបស់ម្សៀរធិ

«ឆ្កួតមើលលែងជាហើយគាត់ឯង» ខ្ញុំស្រែកដាក់មុខគេ ហើយរត់ចេញទៅ

……

«ពេទ្យប្រាប់ឯងថាម៉េចខ្លះ?» ម្សៀរធិសួរពេលកំពុងអង្គុយរង់ចាំបង់លុយ

«គ្មានអីទេ គ្រាន់តែថាខ្ញុំខ្វះជាតិស្ករ ហើយជិះកង់ហត់ពេកទើបសន្លប់ចឹងទៅ…ណែ! មានស្តាប់ខ្ញុំនិយាយឬអត់នឹង?» ខ្ញុំកេះសួរព្រោះឃើញគេភ្លឹកមើលទៅម្ខាង

«បងតារា! នរណាកើតអីបង?» សមិទ្ធិសួរទៅប្រុសវ័យកណ្តាលម្នាក់ ទំនងដូចជាធ្លាប់ស្គាល់គ្នា

View original post 275 more words

ស្នេហ៍ចៃដន្យ…?

វគ្គថ្មីជិតចេញហើយ កនយើង!

ក្មេងតូច

ចាំយូរមែនទេ? ចង់អានទេ? ពេលនេះខ្ញុំបានមកដល់ហើយ គឺខ្ញុំមកដាក់ភាគថ្មី…ចាំយូរមែនទេ? ^_^

ខ្ញុំដឹងចិត្តអ្នកហើយ ចង់ឲ្យខ្ញុំធ្វើអ្វី មិនប្រាប់ក៏អាចដឹង គឺចង់ឲ្យខ្ញុំមក តោះខ្ញុំមកដល់ហើយ យើងអានទាំងអស់គ្នា គឺអានរឿងរបស់ខ្ញុំ ភាគ១២ថ្មី…

I wanna boom boom boom, and let’s it boom boom boom ហើយខ្ញុំក៏ត្រូវបង្ហាញអ្វីៗ ដែលជាភាគថ្មីនៅក្នុងរឿងនេះ…

Pick your laptop up don’t drop it on the floor, let this story changes your tears on the floor, you know we’re reading this tonight on the floor, កុំគិតរឿងមិនល្អ តោះអានរឿងទាំងអស់គ្នា អានរឿងភាគទី១២ let’s read tonight with me …

I wanna boom boom boom, and let’s it boom boom boom ហើយខ្ញុំក៏ត្រូវបង្ហាញអ្វីៗ ដែលជាភាគថ្មីនៅក្នុងរឿងនេះ…

ចាំយូរមែនទេ? ចង់អានទេ? ពេលនេះខ្ញុំបានមកដល់ហើយ គឺខ្ញុំមកដាក់ភាគថ្មី…

ហិហិហិ…ដូចជ្រុលបន្តិចហើយ កុំប្រកាន់អីណាមិត្តអ្នកអាន…(Let’s boom, Pich Sophea) យ៉ាងណាៗ ខ្ញុំសរសេរភាគ១២រួចហើយ តែចាំកែសម្រួលថែមថយបន្តិចទៀតសិន ប្រហែលជាយប់នេះនឹងបានអានហើយ ឬ ព្រឹកស្អែក។ អរគុណដែលគាំទ្រ…

បើមានបញ្ហាអី្វចង់សួរអ្នកនិពន្ធ អាច add មក facebookរបស់ខ្ញុំបាន King S. Invisiblez

View original post

បងប្រុសរបស់ខ្ញុំ…

ក្មេងតូច

«Bankដឹង ថាបើទោះជា callទៅក៏បងមិនទទួល តែBankចង់ប្រាប់ម្តងទៀត ថាBankមិនបានគិតអីជាមួយបងTumឡើយ។ អ្នកដែលBankចូលចិត្ត បងGolfចង់ដឹងមែនទេថាជាអ្នកណា? Bankប្រាប់ក៏បានថាគេជាអ្នកណា។ គេរៀននៅបន្ទប់ជាមួយBank គេជាអ្នកកីឡា ហើយដែលសំខាន់គឺBankហៅគេថា បង»

……..

«Bank សន្យាជាមួយបងណា៎ ថាBankនឹងមិនចាកចេញពីបង» Golf និយាយ

«បងGolf ទេដែលត្រូវសន្យា ថាមិនចាកចេញពីBank»

…….

«បងGolf ជួយBank រើសសាប៊ូបន្តិចមក យកក្លិនអ្វីល្អហ្ន៎?» ខ្ញុំនិយាយពេលយើងចូលម៉ាតទិញឥវ៉ាន់ ព្រោះត្រូវទៅដើរលេងតាមខេត្ត

«សង្សារខ្ញុំចូលចិត្តក្លិនអី ខ្ញុំក៏ចូលចិត្តក្លិនហ្នឹងដែរ» គេនិយាយហើយលួចថើបថ្ពាល់ខ្ញុំ

«បង Golf!!! >.< ធ្វើអីចឹង? មនុស្សច្រើនណាស់ ខ្មាសគេ!!» ខ្ញុំតប

« ខ្មាសហ៎?»​ គេចាប់ដៃខ្ញុំលើកឡើង

«លែងណា៎ បើមិនលែង Bank ខឹងមែនទែនហើយ» គេទំលាក់ដៃខ្ញុំហើយដើរចេញ ខ្ញុំក៏រត់ទៅតាម

« អអអ បងGolf កុំខឹងណា…យប់នេះនឹងមានរង្វាន់ឲ្យ… ^^ »

……

«ម៉ាក់!!! ទោះជាខ្ញុំជាហ្គេយ៍ តែខ្ញុំក៏មិនមែនស្រឡាញ់អ្នកណា យកអ្នកណា ងាយៗដែរ!!!!» ខ្ញុំរត់ចេញទៅទាំងទឹកភ្នែករលីងរលោង

……

«ហេតុអីទៅ កែម? ការដែលស្រឡាញ់មនុស្សប្រុស វាមិនធម្មជាតិត្រង់ណាទៅ? ការដែលយើងស្រឡាញ់គ្នាវាមិនមែនមើលនឹងបេះដូងទេអី កែម? វាមើលនឹងភេទហ៎?» Golf និយាយ

«ខ្ញុំមិនមើលចឹងទេ តែអ្នកដទៃគេមើលបែបហ្នឹង» កែម តប

…..

ចុចទីនេះដើម្បីមើលរឿង«បងប្រុសរបស់ខ្ញុំ»

សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តរឿងនេះដូចខ្ញុំដែរ ^^ ប៉ុន្តែ sub tittle ដូចជាមិនសូវត្រូវគ្នានឹងភាសានិយាយរបស់គេទេ បើសិនជាអ្នកទាំងអស់គ្នាចង់បានការបកប្រែជាខ្មែរ ឲ្យដូចទៅនឹងអ្វីដែលពួកគេនិយាយគ្នា អាចទាក់ទងមកខ្ញុំបានណា៎…ហិហិ…

View original post

ខ្ញុំនិងបង តើអ្នកណាជាអនាគត?

ពី​ថ្ងៃ​ខ្ញុំ​​អង្គុយ​នៅ​ក្នុង​ការិ​យាល័យ​ បើកកុំព្យូទ័រហើយក៏​ឆែកហ្វេសប៊ុក​បន្តិច ព្រោះ​មិន​​ទាន់​​ដល់​​ម៉ោង​​ចូល​​ធ្វើ​​ការ​​​នៅ​ឡើយ។​ ថ្ងៃ​នេះ​​មិន​ដឹង​​ហេតុ​អី​ខ្ញុំ​​ចូល​​បើក​​គណនី​ហ្វេស​ប៊ុក​​របស់​​សង្សារ​ខ្ញុំ​មើល​ រួច​ក៏​បាន​ឃើញ​​អ្វី​​ដែល​​ធ្វើ​ឲ្យ​​ខ្ញុំ​​មិន​​សប្បាយ​​ចិត្ត​​រហូត​​ដល់​​យប់​​ថ្មើរ​នេះ។​ ខ្ញុំ​ឃើញ​គេ​​ឆាត​​នឹង​​ប្រុស​​ម្នាក់​ទៀត។​ ម្នាក់​​នោះ​​ឈ្មោះ​​ដែន​ ជា​​កម្លោះ​​ម្នាក់​​អាយុ​ស្របាល​ខ្ញុំ​ដែរ​ ២៤ ឬ២៥អី​ហ្នឹង​។​ ខ្ញុំ​ចាំ​គេបាន​ ព្រោះ​​សង្សារ​ខ្ញុំ​បាន​អួត​ពីគេ​ម្នាក់នោះ​ប្រាប់​ខ្ញុំថា គេសង្ហារ ឆ្លាត ហើយជាកូនអ្នកមាន​នៅបាត់​ដំបង។ គាត់បាន​ជួបគេកាលពីអាទិត្រមុន ពេលគាត់​ទៅ​មើលដីរបស់គាត់នៅខេត្ត​នោះ។

ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែលឆាប់​តូចចិត្ត រហ័ស​ប្រចណ្ណ និង​យក​គេឯង​មក​ប្រៀប​ធៀប​ជាមួយខ្លួន ហើយភាគច្រើនគឺខ្ញុំអន់ជាងអ្នក​ដែល​ខ្ញុំ​យក​មក​ប្រៀប​ធៀប​នោះ​ ទាំងភាពសង្ហារ ចំណេះដឹង និង​ការងារ។ កាល​គាត់​ប្រាប់​ខ្ញុំនោះ ខ្ញុំបង្វែរសាច់រឿងភ្លាម ព្រោះមិន​ចូលចិត្ត​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​អួត​ពី​ប្រុស​ផ្សេង​នៅនឹងមុខ តែក្នុងចិត្តនៅបៀម​ជាប់​អារម្មណ៍តូចចិត្តនេះ។ គាត់ប្រាប់ពីល្ងាច យប់ឡើង​ឆែក​មើល​ឈ្មោះ​និង​ប្រូហ្វាល់ម្នាក់នោះ​ ព្រោះ​សង្សារ​ខ្ញុំ​នេះ​ឯង​ ដែល​បញ្ចេញ​សកម្មភាពដែលបង្ហាញឲ្យខ្ញុំ​ដឹងថា​ខ្ញុំមិនអាចទុកចិត្តឬជឿជាក់លើគាត់បាន។ សង្សារ​ខ្ញុំនេះឯងទៅសុំ​គណនីហ្វេសប៊ុកគេមក​រាប់​អាន​ជា​មិត្ត​​ (ជាមិត្តឬមានបំណងអីផ្សេង?) លើហ្វេសប៊ុក។ ខ្ញុំ​បាន​ឃើញឈ្មោះនិង​រូបគេមែន។ គេនោះស្អាត ហើយសង្ហារ ស្លៀកពាក់​បែប​អ្នកមានការងារ​ធំ ពាក់អាវធំ ក្រវ៉ាត់ក និង​ហាក់​ដូចជា​នៅក្នុងកម្មវិធី​ធំមួយ។ តាមមើលមុខមាត់សង្ហារប្រុសចំប្រុស ខ្ពស់ស្រឡះ និង​សម្បុរមិនសតែមិន​អាចថា​ខ្មៅ​បាន​នោះ​ទេ​។​ ខ្ញុំមើលហើយ​ក៏កាន់​តែ​តូចចិត្ត កាន់តែមិនសប្បាយចិត្ត រួចក៏ចូលទៅឆែកមើល​ក្នុង​ឆាតទៀត ក្រែងមាន​និយាយអីជាមួយគ្នា។ ភ្លេច​ប្រាប់​ទៅ​ថា​​ខ្ញុំ​​ស្គាល់​​លេខ​​សម្ងាត់​​ហ្វេសប៊ុកគេ ព្រោះគេប្រាប់ខ្ញុំ ហើយក៏មិនដែលដូរដែរ។

គេ​អាចគិតថា​ការ​សន្ទនា​ជាមួយ​ប្រុស​ក្មេងៗ​សង្ហារៗ​អស់នោះ​ ជាការ​សន្ទនា​បែបធម្មតាៗ តែសម្រាប់ខ្ញុំ ក្មេងៗទាំងអស់នោះ​និយាយម៉ាត់ណា​ក៏​អោយ​ដៃ​គេ​ដែរ។ មិន​ចេះអៀនខ្មាស់! សង្សារខ្ញុំ​ប្រាប់ថា​មាន​សង្សារ​ហើយ នៅ​មក​ញ៉ែគេទៀត។ ខ្លះថា​សុំធ្វើជាអ្នកទីបីក៏បាន។ គ្រាន់តែឃើញបែបនេះខ្ញុំ​សឹង​តែ​​ជ្រែក​មេឃ​ជ្រែក​ដីទៅ​ដាល់​ម្នាក់​នោះ​ឲ្យ​ហើម​មុខមាត់​ឲ្យ​រាង​ចាលម្ដង។ តែយ៉ាងណាក៏ដោយ លើលោក​នេះ​មនុស្ស​ប្រភេទ​ឃ្លាន​​ឥត​សណ្ដាប់​បែប​នេះ​មាន​​ច្រើនណាស់ សំខាន់​គឺសង្សារខ្ញុំគាត់​បដិសេធទៅបានហើយ។ ទោះសង្សារខ្ញុំបដិសេធក៏ដោយ ក៏គាត់​គេចមិន​រួចពីរំលងសពខ្ញុំដែរ ហោច​ណាស់​ក៏​ឈ្លោះ​គ្នា​ម្ដង​ដែរ ​រឿងពួកប្រេតអស់នោះ។ ពេលនៅរស់​ធ្វើជាប្រេតទៅហើយ ដល់ពេល​ស្លាប់ទៅ​មិន​ដឹង​ក្លាយជាស្អីវិញទេ។ តែលើកនេះ​ខុស​ពី​លើក​មុនៗ លើកនេះ​គឺគាត់ឆាតទៅគេមុន ​ឆាតភ្លាមសរសើរគេភ្លាម ថែមទាំងនិយាយថា​ចង់ជួបគេនៅភ្នំពេញពេលគេមកពីបាត់ដំបង។ ដោយ​សារ​រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ទាំង​មិន​សប្បាយចិត្តតាំង​ពី​ថ្ងៃ​មក រហូត​ដល់​ចេញ​ពី​ធ្វើការ​មក​ផ្ទះ​វិញ ត្រូវ​មក​គេង​យំ​ម្នាក់ឯង​អស់​មួយ​សន្ទុះធំទៀត។

ម៉ោង ៦៖១០នាទីល្ងាចគាត់​ទូរសព្ទមក តែខ្ញុំ​មិន​លើក។ ងើប​ពី​យំ ខ្ញុំ​ទៅ​បើក​ហ្វេសប៊ុក​ឃើញមិត្តគាត់​ណាត់គាត់ទៅ​ហូបអីនៅ​គុយទាវទូក​ម៉ោង ៦៖៣០ល្ងាច។ ខ្ញុំ​ក៏ទូរសព្ទទៅគាត់ គាត់ទទួលទូរសព្ទរួច​និយាយ​សម្ដី​ស្រទន់​មក​ខ្ញុំ​ដូច​រាល់ដង។ មនុស្សអី​មុខ​មាត់​សង្ហារ គួរឲ្យស្រលាញ់​ថែមទាំង​សម្ដី​​ម៉ឺងម៉ាត់​តែ​មានទឹកដម​គួរឲ្យ​ចង់​ស្ដាប់។ ណ្ហើយពេលនេះ​ខ្ញុំ​មិន​សប្បាយចិត្តជាង​ចង់​ស្ដាប់​សម្លេងគាត់។ គាត់​ប្រាប់​តាម​ត្រង់​ថា​មិត្ត​គាត់ណាត់​ជួបគាត់​ដោះស្រាយបញ្ហា​ខ្លះ រួចគាត់​នឹង​បន្ត​ទៅ​ញុំាអីជាមួយ​មិត្ត​រួមការងារ​របស់គាត់​នៅភោជនីយដ្ឋាន​ទន្លេបាសាក់។ ខ្ញុំ​មិននិយាយអីច្រើន គ្រាន់តែ​បាទៗ​យូរៗម្ដង​រួច​ក៏​លាគាត់។ គាត់​ហាក់​មិន​ចង់​បិទទូរសព្ទទេ ឲ្យតែឮសម្លេង​ខ្ញុំ​បែបនេះ។ គាត់​ក៏សួរដែរថា​ខ្ញុំខឹងមែនទេ? ខ្ញុំប្រាប់ថាអត់ទេៗ (តែក្នុងចិត្ត​ខឹង​សឹង​តែផ្ទុះទៅហើយ)។ ទប់ៗៗៗៗ​ រហូត​ដល់​យប់ម៉ោង ១០កន្លះយប់ទើបគាត់ទូរសព្ទមក​ខ្ញុំម្ដងទៀត។ លើកទូរសព្ទភ្លាម៖

  • សួស្ដី! កំពុងធ្វើអីហ្នឹង?
  • អត់ធ្វើអីទេ! (ពេល​ខ្ញុំ​ខឹង​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន ហើយក៏ព្យាយាម​និយាយឲ្យខ្លីៗបំផុត ព្រោះ​មិន​ចង់​និយាយ​ច្រើនជាមួយមនុស្សដែលធ្វើឲ្យខ្ញុំ​មិន​សប្បាយចិត្ត ចង់​មិន​លើកទូរសព្ទផង តែមិន​ចង់​បង្កររឿងឲ្យកាន់តែធំ ក៏លើកទទួល​ទាំងបង្ខំចិត្ត)
  • អូនញុំាបាយហើយនៅ?
  • រួចហើយ
  • ដឹងអត់ ថ្ងៃនេះ​បង​សប្បាយចិត្តណាស់! បង​ប្រាប់អូននោះថា​បងទៅដោះស្រាយ​រឿងឲ្យ​ខេមនិងអាធីត។ ពីរនាក់នេះឈ្លោះគ្នា ឥឡូវ​ត្រូវ​គ្នា​វិញ​ហើយ​។ បង​និយាយជាមួយគេ​តាំងពីម៉ោង ៦កន្លះមក ឥឡូវ​ទើបតែចប់មុននេះឯង។ រឿងច្រើនណាស់ តែ​បង​ដោះស្រាយ​រហូតគេ​ព្រម​ព្រៀង​រាប់អានគ្នាវិញ។ បងហៅ​ត្រា​ឲ្យទៅជាមួយដែរ។ អត់ហៅអូនទៅ ព្រោះ​បងគិតថា​បើអូនទៅ ពួកគេចង់និយាយអីក៏​មិន​និយាយចេញអស់ដែរ ព្រោះ​គេមិន​សូវ​ស្និទ្ធិជាមួយអូន​ខ្លាំងដូចបង​និង​ត្រា។
  • បាទ
  • ចុះការងារ? ម៉េចហើយ?
  • ធម្មតា ដូចរាល់ដង
  • ម៉េចដែរ ថ្ងៃនេះ​សុខសប្បាយអត់?
  • ធម្មតា
  • ធម្មតាយ៉ាងម៉េច? សុខធម្មតា ឬក៏ទុក្ខធម្មតា? (តាមមើលបែបគាត់ដឹងហើយ ថាប្រាកដជាមានរឿង)
  • គឺធម្មតាហ្នឹងហើយ
  • ម៉េច? អូនឯង​ខឹងបងរឿងអីមែនទេ? (ថាគាត់ដឹង ដឹងមែន)
  • អត់ទេ
  • អត់យ៉ាងម៉េច បើ​សម្លេងចេញមកអ៊ីចឹងហើយ ប្រាប់មើល
  • គ្មានអីទេ បងទៅនិយាយជាមួយ​ម្នាក់ឈ្មោះដែននោះទៅ
  • ហ្អាក ហ្នឹង​បើក​ហ្វេសប៊ុក​បង​មើលទៀតហើយ ក្មេងខូច
  • បង​ចង់ជួបគេ ចង់ជួបគេណាស់ សរសើរគេណាស់ សុទ្ធតែគេ​ជាកូនល្អ ឆ្លាត ហើយ​ចេះ​ដឹង​រឿង​រកស៊ី
  • បង​មិន​ដឹង​ថា​អូនខឹង ឬបងខឹងអូនទេពេលនេះ! (បាត់​សម្លេងគាត់​បន្តិច) បងធ្វើការណា បងទៅ​បាត់​ដំបង បងទៅជួបគេព្រោះរឿងការងារ បង​ឆាតទៅគេខុសដែរមែនទេ?
  • ឆាតទៅទាំងកណ្ដាលយប់មែនទេ? ឆាតទៅសរសើរគេបែបនេះមែនទេ?​ ការងារ​បងនិយាយក្រៅផ្លូវការ​បែបនេះមែនទេ?
  • អូន! បង​ធ្វើការ បង​សរសើរគេ ព្រោះ​នេះជា​របៀប​ទំនាក់ទំនង ប៉ុណ្ណឹងបងខុសដែរមែនទេ? ឃើញទេ បងថា​មាន​បញ្ហាមានមែន។ អូន​ឯង​ប្រចណ្ឌ​បង​?​
  • ទេ
  • មនុស្ស​ស្អាត​ច្រើនណាស់អូន គ្មានអ្នកណា​ទៅ​មាន​ពេល​ដើរ​ចាប់​អ្នកនេះ ចាប់អ្នកនោះ​មក​សា​ងទំនាក់ទំនងស្នេហា​ហើយជញ្ជក់​​ចោល​ដូច​កាក​អំពៅ​ទេ​។ បងស្រលាញ់អូន។ អូនគិតអីហ្នឹង?
  • អត់គិតអីទេ។ តែមកពីសរសើរគេពីដំបូង បានខ្ញុំ​គិតបែបនេះ។
  • អូនឯងនេះចូលចិត្តប្រៀបធៀបណាស់ ចូលចិត្តគិតថា​ខ្លួនឯងអន់ជាងគេ។ បងស្រលាញ់អូន។ អូន​រៀន​ជឿជាក់លើ​បង​ឲ្យ​ច្រើន​ទៅ។ បើ​បែប​នេះ​​លើក​ក្រោយ​បង​លែង​សរសើរ​អ្នកណានៅមុខអូនហើយ។ រឿងការ​ងារ​មាន​អ្នកក្មេង មានអ្នកសង្ហារ​ជាងម្នាក់នេះ​ច្រើនណាស់ បង​ទាក់​ទង​គេ​តាម​​ទូរសព្ទ​ក៏បាន បើ​បង​ចង់​នោះ។ តែបង​គិតថា​បង​ជជែក​តាម​ហ្វេសប៊ុកក៏មិនអីដែរ។
  • សុំទោស
  • អត់ទេ មិនបាច់សុំទោសទេ អូន​អត់ខុសទេ។ មកពីអូនស្រលាញ់បង បងដឹង!
  • មកពីខ្ញុំស្រលាញ់បង
  • បងដឹង បងក៏ស្រលាញ់អូនដែរ។
  • បាទ
  • អ្ហឺម ដោះស្រាយបាននៅប៉ុណ្ណឹង?
  • បងងងុយគេងនៅ? (ឈប់និយាយរឿង​ប្រចែប្រចណ្ឌអីហ្នឹងហើយ ^_^ )
  • នៅទេ បងធ្វើការបន្តិចសិន
  • អ៊ីចឹងបងទៅធ្វើការទៅ កុំនៅយប់ជ្រៅពេក។ ខ្ញុំទៅគេងហើយ។
  • រាត្រីសួស្ដីណា
  • បាទ រាត្រីសួស្ដី គេងលក់សុបិនល្អ
  • ដូចគ្នា បាយបាយណា
  • បាទ

រួចខ្ញុំក៏​បិទទូរសព្ទ រួច​មក​សរសេរ​រឿងនេះឲ្យអ្នកទាំងអស់គ្នា​អាន។ អ្វីដែល​ខ្ញុំចង់​បង្ហាញគឺ​នេះជាជីវិត​ស្នេហារបស់​បុរសស្រលាញ់​បុរស។ អ្នកអាន​ហើយគិតទៅមើល​ថា​ខុសគ្នាពីជីវិត​ស្នេហា​រវាង​នារីនិង​បុរស​ដែរឬទេ? ជីវិត​របស់ពួកខ្ញុំ​ដំណើរការទៅ ដោយ​មាន​ការងារ មាន​បញ្ហា មាន​មិត្ត​ភក្ដិ មាន​ការ​ប្រចណ្ឌ និង​ការ​អធ្យាស្រ័យ​ដល់គ្នាទៅវិញទៅមក។

ចុងបញ្ចប់​ស្បែរាត្រី​បាន​មក​បំបែក​យើងទាំងពីរនាក់ពីគ្នា​ ប៉ុន្តែ​បេះដូង​និង​ក្ដី​ស្រម៉ៃ​នៅ​តែ​អណ្ដែត​ទៅរក​គ្នា​ក្នុង​ស្បៃ​សុបិន រួចក៏​ចាប់​ផ្ដើម​ថ្ងៃថ្មី​ម្ដងទៀត​ឡូកឡំ​និង​ពិភពលោក​ដ៏​​ច្របូក​ច្របល់​នៅ​ថ្ងៃ​ស្អែក។ បញ្ហា​ចេះតែកើត តែយើង​នៅតែនិយាយរកគ្នា រួច​មក​យើង​ស្គាល់គ្នា​កាន់​តែ​ច្បាស់។ សូមឲ្យ​ស្នេហា​បុរស​និង​បុរស​កើតមានឡើង ហើយ​ចេះ​តែ​ប្រដំ​ប្រសង​គ្នា​ឆ្លង​កាត់​គ្រប់​រឿង​រ៉ាវ​ទាំងអស់​នៅ​ក្នុងជីវិត រហូត​ដល់​ពួកគេ​មាន​ក្ដី​ស្រលាញ់​ដែលធំជាង​ឧបសគ្គ​ដែល​ពិភព​លោក​បង្កើតឡើង​សម្រាប់ពួកគេ។ ខ្ញុំនិង​បង តើអ្នកណាជាអនាគត? គឺខ្ញុំជាអ្នក​ជ្រើសរើស ហើយ​បង​ជាអ្នក​ជ្រើស​រើស​នៅថ្ងៃនោះចុះ៕

និពន្ធដោយ នេត្រ

បណ្ណាល័យស្នេហា

ព្រឹកនេះ​អាកាស​ធាតុ​ត្រជាក់​ណាស់។ ដើម​ខែកក្កដា ពេល​យប់​ហាក់​ដូចជា​មាន​រយៈពេល​យូរជា​ងពេល​ថ្ងៃ ឆាប់​យប់ក្រភ្លឺ។ បែបនេះអំណោយ​ផល​ដល់​ជីវិត​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​ក្រោក​ពី​ព្រលឹម ហើយ​ចូលចិត្ត​គេង​យូរៗ។ ខ្ញុំ​ស្លៀក​ boxer ពេល​គេង​រាល់​យប់ ហេតុ​នេះ​ហើយ​រាល់​ព្រឹក​មិន​ដែល​ឃើញខ្ញុំនោះទេ ព្រោះ​រាង​កាយទាំងមូល​តាំងពីក្បាល​ដល់​ចុងជើង​ប្រាកដជា​នៅ​ក្រោម​ភួយមិនខានទេ។ “พยายามจะทำวิธีต่างๆให้เธอนั้นรักฉัน​ พยายามทุกวันมอบให้ทุกอย่างที่เธอต้องการเหมือนเดินบนสะพานที่มีปลายทางคือใจของเธอ….” បទចម្រៀង​របស់ Getsunova ក្រុម​ចម្រៀង​ថៃមួយ​បទនេះ​ចេញពី​ក្នុង​ទូរសព្ទរបស់​ខ្ញុំ បាន​ដាក់​ខ្ញុំ​ពី​ដំណេក។ ខ្ញុំ​ក្រោក​យក​ទូរសព្ទមក​និយាយ​ទាំង​ភ្នែក​ទាំងពីរ​នៅ​បិត​នៅឡើយ មិន​ទាំង​មើល​ផងថា​អ្នកណាជាអ្នកទូរសព្ទមក។ (លេង​សើច​ច្រើនម៉្លេះ? ថ្ងៃនេះជា​ថ្ងៃសៅរ៍ណា! ថ្ងៃគេដេកគេពួន។​ អត់​ចេះយក​បេះដូង​គេ​ទុកក្នុង​បេះដូង​ខ្លួនឯង​អីសោះ។)

“អាឡូ? អ្នកណាហ្នឹង?”

“តាយ! បងគឺឃុននារីណា!”

“បាទបង! មានការអីបង?” (មិន​ចង់​និយាយទេ សម័យនេះហើយ​ មាន​អ្នក​ប្រើ​ឈ្មោះ​ចាស់​គំរិល​បែបនេះទៀត! សុំណែនាំឲ្យស្គាល់សិន! នេះជាបង​ស្រីធម៌របស់ខ្ញុំ។ កាលស្គាល់គាត់​ដំបូង​លើ​ហ្វេសប៊ុក គិតថា​គាត់​ដាក់​ឈ្មោះនេះលេង​សើចទេ តែ​តាមពិតនេះជា​ឈ្មោះ​ពិត​ប្រាកដរបស់គាត់។ គ្រាន់តែដឹងភ្លាម ចង់ឈ្លក់ទឹកមាត់។ ប៉ាម៉ាក់គាត់ពូកែរកឈ្មោះឲ្យគាត់ពិតមែន។ មួយស្រុកខ្មែរ​ច្បាស់ជាគ្មាន​អ្នកណា​ឈ្មោះនេះទេ។ ហាហាហា!

“អឺ! នែ! សុំទោស​ដែល​បងខលទៅពីព្រលឹម។ តែបង​មានការ​ចង់ជួបតាយ។ បងមាន​របស់ល្អអោយ។”

“ស្លាប់ហើយបង! នេះទើបតែម៉ោង ៩សោះ បង​មកដាស់​ខ្ញុំ​ទៅកើត។ ថ្ងៃសៅរ៍ណាបង!” (ឮគាត់ថា​ព្រលឹម ខ្ញុំ​ដកទូរសព្ទមកមើលឃើញថាម៉ោង ៨កន្លះ រាល់​ចុង​សប្ដាហ៍ ថ្ងៃ​ត្រង់​មិន​ចង់​ងើប​មក​បាយផង ព្រោះ​ឃ្លាន​គេង​ច្រើន​ជាង​ឃ្លាន​បាយ)

“ណា បងមាន​របស់​ល្អមែនណា! ថ្ងៃនេះ​មិន​បាច់ទៅជួបគ្នានៅ Brown អីទេ។ បងចាំឯងនៅ​បណ្ណាល័យជាតិ។ ម៉ោង ៩ជួបគ្នាណា។ កុំ​ឲ្យ​បង​ចាំ។ ថ្ងៃត្រង់​នៅញុំា​បាយ​ជាមួយបង។ ឮទេ?”

“បាទ បង​សម្លាញ់! អូន​ឮហើយ។”

“សម្ដីផ្អែម​មែន ប្រុសក្មេង! ប៉ុណ្ណឹងចុះ!”

រួច​គាត់ក៏បិតទូរសព្ទទៅ! ស្លាប់ហើយ សល់ពេលតែកន្លះម៉ោងរៀប​ចំខ្លួន។ ថ្ងៃនេះមិន​ដឹង​បង​ឃុននារីគាត់​មានការអីគាត់ទេ។ ខ្ញុំ​នឹង​បងឃុននារីស្គាល់គ្នា​បីឆ្នាំហើយ ចាប់តាំងពីចេះលេងហ្វេសប៊ុកមក ខ្ញុំ​នឹង​គាត់​ស្និទ្ធិស្នាលនឹងគ្នាជាងគេ។ បងឃុននារីជា​មេម៉ាយ​ស្ដុកស្ដម្ភ មាន​ឡាន​មាន​វីឡា​កូនកាត់ពីរកន្លែង​ក្នុង​បុរីពិភពថ្មី។ គាត់​ទើប​តែអាយុ ២៧ឆ្នាំប៉ុណ្ណោះ។ ប្ដីគាត់​អាយុបង​គាត់​ ៥ឆ្នាំ តែជា​អ្នក​លក់​អចលនទ្រព្យ​​ដ៏ជោគជ័យម្នាក់។ ពីរនាក់គាត់​មិន​មែន​ឪពុកទុកម្ដាយដាក់អីទេ គឺស្រលាញ់​ចិត្ត​នឹង​ចិត្ត​តាំងពីបង​ឃុននារី​រៀន​ឆ្នាំទីមួយនៅសកលវិទ្យាល័យ​ម៉្លេះ។ ដល់​គាត់​រៀនចប់ភ្លាម គាត់​ក៏​រៀបការ​ហើយ​ចាប់​ដៃគ្នា​រកស៊ីជាមួយ​ប្ដីគាត់។ ទាំងក្មេង​ ទាំង​ស្អាត តែ​ប្ដីគាត់​បែរ​ជាស្លាប់​ចោលគាត់​ដោយសារ​ជំងឺបេះដូង។ ខ្ញុំ​ប្អូនគាត់​មួយឆ្នាំ រៀន​ចប់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង។

ខ្ញុំ​បើក​ឡាន​មក​ដល់ ក៏​រក​កន្លែង​ចតទុកដាក់​ឡាន​ឲ្យ​ស្រួល​បួល។ រាល់​ថ្ងៃសៅរ៍បណ្ណាល័យជាតិ​បើក​ទ្វារ​ត្រឹម​តែមួយព្រឹក​តែប៉ុណ្ណោះ។ ខ្ញុំ​និង​បង​ឃុននារី​ចុច​កន្លែង​នេះ​ជា​ទី​ជួបជុំ​និយាយ​ដើមគ្នា អត់ទេ​និយាយ​លេងទេ គឺមក​អាន​សៀវភៅ​និងចំណាយពេល​ស្ងប់​ស្ងាត់​សង់ទីម៉ង់ទៅតាម​រឿង​ប្រលោម​លោក។ ខ្ញុំ​ចូលចិត្ត​សំណង់អាគារ​តាម​រចនា​បទ​បារាំង មើលទៅគួរឲ្យទាក់ទាញ។ ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​មើលទៅ​ចាស់​ៗ ហើយ​ស្រគត់​ស្រគុំ បើ​ជាអាគារ​ដែល​ទ្រុឌទ្រោម ហើយ​ត្រូវគេ​បោះ​បង់​ចោលទៀត គឺកាន់តែគួរឲ្យ​ចាប់​អារម្មណ៍។ ខ្ញុំចូល​ទៅដល់ហើយទៅចុះឈ្មោះ​នៅ​តុ​បណ្ណារក្ស។ ថ្ងៃនេះ​មិន​ខុស​ពី​រាល់​ថ្ងៃឡើយ មិន​សូវ​មាន​មនុស្ស​មក​ច្រើន គ្មានអ្នកមាត់អ៊ូអរ​ផ្ដេសផ្ដាសខ្វះសុជីវធម៌។ មើលទៅជុំវិញមាន​តែ​មនុស្ស​បីបួនាក់អង្គុយ​ត្រង់នេះមួយត្រង់នោះមួយ។ ចុះឈ្មោះ​រួច​ខ្ញុំ​ឃើញលោក​អ៊ុំ​បណ្ណារក្ស​ដើរមកតុខាងមុខ រួចខ្ញុំក៏លើក​ដៃជំរាបសួរអ៊ុំប្រុស​តាម​ការ​គួរ។ គាត់​ញញឹម​តបហើយលើកដៃ​សំពះត្រឡប់មកវិញ។

“ថ្ងៃនេះអត់​ឃើញ​ក្មួយស្រីមកអ៊ីចឹងក្មួយ?” អ៊ុំ​គាត់​លើក​សៀវភៅចាស់​ៗពីរបីក្បាលមក​ដាក់​លើតុហើយសួរខ្ញុំ

“បន្តិចទៀតមកឥឡូវហើយអ៊ុំ ថ្ងៃនេះគាត់​ណាត់​ខ្ញុំ​មកទីនេះតាំងពីព្រលឹម​ម៉្លេះ”

ខ្ញុំ​និយាយ​រួច​ក៏​ដើរ​ទៅ​រក​សៀវភៅយក​មក​អាន! ដូច​រាល់​ដង អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍បំផុត​គឺសៀវភៅ​ប្រលោម​លោក​សូវៀតដែល​បក​ប្រែជាភាសា​ខ្មែរតាំងពីឆ្នាំ ១៩៨៥ជាដើម។ ភាគច្រើន​រឿង​សូវៀត​ដែល​ខ្ញុំអានគឺបកប្រែដោយលោក ប៉ែនភីមាន។ មិន​មែន​ថា​ខ្ញុំជា​អ្នក​ចូលចិត្ត​កុម្មុយនី​ស្ត​អីនោះទេ តែមកពី​បែបបទនៃការ​និពន្ធ សំដីសំដៅ និង​ទិដ្ឋ​ភាពនៅក្នុងរឿងហាក់​ផុស​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ​យ៉ាង​រស់​រវើក។ សៀវភៅបែបនេះពិបាករកណាស់ ហើយ​មានតែពីរបីក្បាលប៉ុណ្ណោះ ដែល​កប់​នៅ​ធ្នើក្រោមគេនៅ​កន្លៀត​ជញ្ជាំង។ ហេតុ​តែខ្ញុំ​ជា​អ្នក​សិក្សា ហើយ​ឆ្លាតនោះអីទើបអាចរកឃើញ (គឺថា​ឆ្លាត​មែននោះអី ហាហា)។ ធ្លាប់​អាន​រឿង “លុះដែកថែបលត់​រួចហើយ” ជាសៀវភៅច្បាប់​ដើម​បកពីក្រុង​មូស្គូ…ធ្លាប់​អាន​តាំងពី ១៧ឆ្នាំមុន។ ខ្ញុំចាំមិនភ្លេចទេ…ប៉ាវកាដ៏កម្សត់! សៀវភៅនោះ​នៅក្នុងទូបុរាណ (សុទ្ធតែទូបុរាណអីណា) គឺក្នុងទូចំណាស់មួយនៅផ្ទះឯស្រែ…តែសៀវភៅនោះធ្ងន់ណាស់ ក្រាស់​មែនទែន។ ខ្ញុំអាន​ជិត​ពីរ​ឆ្នាំ​បាន​ចប់ (ព្រោះកំជិលអាំងផេះ ហេហេ)។ ខ្ញុំ​មាន​សៀវភៅបែបនេះ​ពីរក្បាល “លុះដែកថែបលត់រួចហើយ” និង​ “នេះគឺមនុស្សពិត”​។ តែក្រោយពេល​បញ្ចប់​សៀវភៅ “លុះដែកថែបលត់រួចហើយ” ហើយ ខ្ញុំ​ក៏មិនទាន់​បាន​អាន​រឿង “នេះគឺមនុស្សពិត” ឲ្យចប់នោះដែរ ពេលនោះអាន​បាន​តែមួយជំពូកប៉ុណ្ណោះ។ ខ្ញុំចូលចិត្ត​រឿង “នេះគឺមនុស្សពិត” ជាង និយាយ​តាម​ត្រង់ទៅ។ រឿងនេះ​និយាយពីជីវិត​អ្នក​បើក​យន្ត​ហោះ​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែន​ បន្ទាប់ពីគាត់​ធ្លាក់​យន្តហោះ។ សំណាងហើយពេលនេះ​ខ្ញុំ​ចេះមករកឃើញ​សៀវភៅដ៏កំរមួយនេះ​នៅ​ក្នុងបណ្ណាល័យជាតិ។ រកតាមបណ្ណាគារ​ផ្សេងៗនៅភ្នំពេញក៏អត់មានលក់សៀវភៅរឿង​សូវៀត​ចំណាស់ៗបែបនេះទេ ព្រោះខ្ញុំ​ខំរក​គ្រប់បណ្ណាគារអស់ហើយ។

រកបានសៀវភៅសំណព្វ​ចិត្តហើយក៏រកកៅអីអង្គុយ ក្នុងពេល​ដែល​បងឃុននារីនៅបក្សអ៊ូតាំងមិនទាន់មកដល់​។ នៅពីមុខ​ខ្ញុំ​មាន​ប្រុស​ស្អាត​ម្នាក់​កំពុង​អង្គុយ​អាន​សៀវភៅ ហើយ​ខ្ញុំ​ក៏កំពុង​អានសៀវភៅនៅ​ក្បែរគេ​ដូចគ្នា។ គេ​ហាក់​មិន​ចាប់​អារម្មណ៍​ថា​មាន​មនុស្ស​ម្នាក់​កំពុង​លួច​មើល​គេ​នោះទេ។ ដៃគេ​កំពុង​សរសេរ​អ្វី​ម្យ៉ាង​ញាប់​ស្អេក​ឥត​ដក​សោះ។ ខ្ញុំ​ដៀង​មើល​ក្រដាស​នោះ​បន្តិច​ទើប​ដឹង​ថា​វា​ជា​ក្រដាស​លំហាត់​វេយ្យា​ករណ៍​ភាសាបារាំង។ គេ​បើក​ទំព័រ​មួយទៀត ហើយ​យក​ដៃមក​វាសទំព័រមួយទៀត​ឲ្យ​របើកឡើង រួច​ដាក់​ប៊ិច​ចុះអាន​សំណេរនោះ រួចក៏​បន្ត​សរសេរ​គូស​វាស​នៅលើ​ទំព័រ​ថ្មីនោះម្ដងទៀត។ ម្ដងគេបើកសៀវភៅ​សរសេរ​កំណត់​ចំណាំ​អ្វីមួយ រួច​ត្រឡប់​ងាក​រក​ក្រដាស់​នោះ​សារជា​ថ្មី។ មិនមែន​ភាព​សង្ហារ​របស់​គេទេ ដែលទាក់​ទាញ​កែវភ្នែក​របស់​ខ្ញុំ​ឲ្យទៅ​មើល​​នោះ។ ខ្ញុំ​ធ្វើ​ជា​អាន​សៀវភៅបណ្ដើរ លួច​មើលគេ​បណ្ដើរ។ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​គេ ព្រោះ​មើលទៅ​គេ​ដូចជា​ខំរៀនណាស់ រក​បែបនេះ​យូរហើយ។ ខ្ញុំ​រាង​ពិបាក​ក្នុង​ចិត្តណាស់ ព្រោះអង្គុយ​ក្បែរគ្នាពេកអ៊ីចឹង ធ្វើឲ្យ​ខ្ញុំពិបាក​មើល​គេ​ឲ្យពេញភ្នែក។ តិច​លោ​ខ្ញុំ​ងាក​មើល​គេ​ពេក ខ្លាច​គេ​សង្ស័យថាខ្ញុំ​ចាប់​អារម្មណ៍គេ ហើយ​គេ​ម៉ៃថា​ខ្ញុំជា​មនុស្ស​ខ្វះសុជីវធម៌ ឬប្រុសស្រលាញ់ភេទដូចគ្នា។

ខ្ញុំ​ចេះតែមានអារម្មណ៍ភ័យខ្លាច​ថា​គេ​នឹង​ដឹង​ថា​ខ្ញុំកំពុងលួចមើល​នាង។ តែអង្គុយជិតគេបែបនេះ ខ្ញុំ​បែរជា​រំភើប​ៗបែបនិយាយ​មិន​ត្រូវ។ ប្រហែល​មក​ពី​ខ្ញុំ​ធំ​ក្លិន​ទឹក​អប់ក្រអូប​ស្រាលរបស់គេហើយមើលទៅ។ ខ្ញុំ​ចូលចិត្ត​ក្លិន​ទឹក​អប់​ដែល​មាន​ក្លិន​ស្រាល ហើយ​មិន​ក្រអូប​ខ្លាំងពេក ចៃដន្យណាស់​ដែល​គេ​ប្រើ​ប្រភេទទឹក​អប់​ដែល​ខ្ញុំ​ចូលចិត្ត។ គេ​មូរ​ដៃអាវ តែអត់មាន​ប្រឡេះឡេវ​ទ្រូងអីទេ យ៉ាងណាក៏ដោយសាច់អាវ​របស់គេ​ស្ដើង មើលឃើញ​រាង​អាវ​ក្ងាន​រៀល​ក្លៀក​នៅ​ខាង​ក្នុងគួរឲ្យ​ចង់​លិទ្ធ (អូហ៍ច្រឡំ កុំ​ច្រលំថា​អ្នកនិពន្ធរោគចិត្តអី អាគិគិគិ)។ តែ​បើ​ជ្រុល​តែ​ឃើញ​ហើយ​ក៏​រៀប​រាប់ឲ្យ​អ្នកអាន​ដែលកំពុង​ស្រក់ទឹកមាត់​នេះ​ស្ដាប់​បន្តិច​ចុះ ហាហា (និយាយ​តាម​ត្រង់​ខ្ញុំជា​បុរស​ត្រឹម​ត្រូវ មិនគិតអីផ្ដេសផ្ដាសដូចអ្នកអានទេ)។ គេ​មាន​ដើម​ទ្រូងទូលាយ​ហាប់​ណែនល្អណាស់។ ជួនកាល​គេ​ងើបទៅរក​ឯកសារ​ផ្សេងទៀត នៅធ្នើដាក់សៀវភៅ។ ខ្ញុំ​លួច​មើល​ដំណើរគេពីក្រោយ​យ៉ាងភ្លឹក។ គេ​មាន​រូបរាង​សង្ហារណាស់ ដំណើរប្រកបដោយភាពស្វាហាប់។ នេះមិនមែនជា​លើកទីមួយទេ ដែលខ្ញុំ​និង​គេអង្គុយក្បែរគ្នាបែបនេះ។ ខ្ញុំមិនមែនជាអ្នកសិក្សា​អីទេ ព្រោះខ្ញុំ​មាន​ការងារ​ធ្វើហើយ ទើប​តែរៀន​ចប់និងទើប​តែ​ចាប់​ផ្ដើមធ្វើ​ការ​ដែរ។ គាប់​ជួនអី​ថ្ងៃច័ន្ទអាទិត្រមុនខ្ញុំ​អផ្សុក ដោយបើកឡាន​កាត់​បណ្ណាល័យជាតិ​ស្រាប់​ផង ក៏ចូលអាន​សៀវភៅលេង ហើយក៏បាន​ជួបកម្លោះម្នាក់នេះ។ តាមពិត​ប្រាកដជា​និស្ស័យហើយ​បាន​ជា​បណ្ដាល​ឲ្យ​បុរស​សង្ហារ​ដូចខ្ញុំ​បាន​ជួប​នឹង​គូព្រេងនៅទីនេះ ហាហាហា។ ថ្ងៃសៅរ៍នេះមក​ជួបគេទៀត។ អរគុណព្រះហើយដែល​តែងតែមាន​កៅអីទំនេរជាប់គេជានិច្ច។ ហេតុតែស្រលាញ់អ្នក​ចូលចិត្តអាន​សៀវភៅទើប​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​បណ្ណាល័យ​ញឹក​ញាប់​បែបនេះ។ បើម៉ាក់ដឹងថា​មក​បណ្ណាល័យព្រោះតែប្រុស ម៉ាក់​ប្រាកដជា​វ៉ៃស្លាប់ហើយ 😥

ខ្ញុំ​មិន​ដឹង​ថ្ងៃណាខែណាទេ ទើប​ហ៊ាន​និយាយ​រក​គេ។ ចាំមើល​ពីរបីដងទៀតសិន សឹម​និយាយ​រកគេ ព្រោះហោចណាស់​ ខ្ញុំក៏មាន​ហេតុផលថា បាន​ជួបគេ​ច្រើនដងហើយ គួរតែសុំស្គាល់អាស័យដ្ឋាន អូហ៍អត់ទេ គឺគួរតែរាប់អានគ្នា។ ចុះអ្នកអានគិតថា​ ហេតុផលបែបនេះល្អទេ? លោគេមិន​និយាយ​រក​មនុស្ស​មិន​ដែលស្គាល់គ្នា​ដូច​ខ្ញុំទៅ? ខ្ញុំ​ខ្លាច​ផង អៀន​ផង ហើយក៏ទន្ទឹង​រង់​ចាំឱកាស​ល្អ​ដើម្បី​បាន​ស្គាល់គេ​។ ហើយ​បើសិន​គេជា​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដូចគ្នាដែរនោះ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​បាន​ ៧វត្តម្ដង។ ស្នេហា​មិន​មែនជា​ផ្សារ​ត្រីដែល​យើងអាច​រើស​កន្លែង តថ្លៃ ឬ​រើស​ទំនិញបាននោះទេ តែ​ស្នេហា​ពឹង​លើ​និស្ស័យ ឬអាច​ថា​ឱកាស។ សម្រាប់​ខ្ញុំ បេះដូងខ្ញុំ​ប្រាប់ថា​គេជា​ស្នេហារបស់ខ្ញុំ។ សម្រាប់​ខ្ញុំ ស្នេហាមួយនេះ​ បែរជា​មក​ដុះពន្លកនៅក្នុងបណ្ណាល័យទៅវិញ។ ខ្ញុំ​ចង់​បាន​គេធ្វើ​ជា​សង្សារ​ខ្លាំងណាស់ ប្រុសស្អាតអ្នកសិក្សាអើយ! 😀