ជីវិតគូ (វគ្គ ២)

ក្រោមពន្លឺអំពូលពណ៌ពងមាន់ សម្លេងហ៊ឹសៗលាន់ឮពេញបន្ទប់ ខ្ញុំនិងប្រុសក្មេងម្នាក់នេះនៅតែបន្តសកម្មភាពការងារដ៏មមារញឹកហាក់មិនខ្មាស់អ្នកជិតខាងជាប់បន្ទប់ជួលសោះ។ ជួនខ្ញុំយកដៃទៅទះកំប៉េះគូទដ៏រលោងរបស់គេផែសៗ រីឯចង្កេះរបស់ខ្ញុំក៏បន្តអុកទៅលើផែនភ្នំភ្លោះញាប់រន្ថើន។ មួយសន្ទុះក្រោយមក យើងទាំងពីរក៏បញ្ចប់សមរភូមិនាយប់នេះដោយក្ដីពេញចិត្តជាទីបំផុត។

 

f0.jpg

ខ្ញុំ (យ៉ារុន) និង ភូ នៅជាមួយគ្នាជាង ៥ ឆ្នាំហើយ។ ទំនាក់ទំនងនេះហាក់នៅតែស្អិតរមួតដដែល ទោះបីជា ជាញឹកញាប់ យើងបើកដៃឲ្យគ្នាទៅរកស្មៅខ្ចីនៅខាងក្រៅក៏ដោយ ក៏វាមិនជាបញ្ហាសម្រាប់យើងដែរ។

ភូ អាយុច្រើនជាងខ្ញុំ ៤ ឆ្នាំ តែគាត់សង្ហារជាខ្ញុំ កម្ពស់ខ្ពស់ហួសស្ដង់ដារបុរសស្រុកខ្មែរ សម្បុរសដូចកូរ៉េ។ ខ្ញុំមិនឆ្ងល់ទេ បើពេលយើងនៅក្បែរគ្នា ហើយក្មេងៗប្រុសសម្លឹងមើល ភូ ស្ទើរស្រក់ទឹកមាត់ក៏ដោយ។ ការពិតគឺគាត់ប្រៀបបីដូចជាអាហារ main course របស់កម្លោះ ឬជំទង់សង្ហារៗអ៊ីចឹង។ ឯខ្ញុំនេះក៏មិនអន់ដែរ ព្រោះ level នៃភាពសង្ហាររបស់ខ្ញុំ ក៏ចូលចំណោមប្រុសស្អាតដែរ។ ដោយមូលហេតុនេះហើយ បានជាពួកខ្ញុំទាំងពីរ ចេះតែមានចំនីហូរហែមិនចេះដាច់។

ជួនកាលមិត្តភក្ដិរបស់យើងក៏ឆ្ងល់ដែរ ថាហេតុអ្វីពួកយើងទាំងពីរមិនប្រច័ណ្ឌ ឬខឹងដែលយើងធ្វើបែបនេះ។ នេះអាចថាមកពីយើងទាំងពីរបើកចិត្តទូលាយ ហើយមិនគិតថា អ្វីដែលយើងធ្វើគឺខុស។ យ៉ាងណាក៏ដោយ យើងទាំងពីរក៏បានកំណត់ដែននៃទង្វើនេះដែរ។ ទីមួយ គឺយើងមិនស្រលាញ់អ្នកដែលយើងគេងជាមួយ។ គ្រប់គ្នាត្រូវតែព្រមព្រៀងថា មួយដងមួយគ្រាជាមួយអ្នកដទៃ គឺមិនមែនក្ដីស្រលាញ់ មិនមែនស្នេហា។ មានពេលខ្លះ ភូ ប្រាប់ខ្ញុំថា មានក្មេងៗខ្លះចង់ចាប់ផ្ដើមស្នេហាជាមួយ រុណ។ ករណីនេះ ទោះសង្ហារប៉ុណ្ណា ក៏ ភូ មិនអាចចាប់ផ្ដើមជាមួយពួកគេបានដែរ។ គេមិនចង់ធ្វើបាបចិត្តអ្នកណាពេលក្រោយ។ បើគ្រាន់តែសប្បាយរាងខ្លួន គឺ no problem តែម្ដង។ ទីពីរ គឺយើងមិនគេងជាមួយអ្នកដែលយើងស្គាល់។ យ៉ាងណាក៏ដោយ ច្បាប់ទីពីរនេះ គឺសម្រាប់តែ ភូ ប៉ុណ្ណោះ។ ខ្ញុំមិនគេងជាមួយមនុស្សដែលភូស្គាល់ តែមិនមែនមានន័យថា ខ្ញុំមិនគេងជាមួយអ្នកដែលខ្ញុំស្គាល់នោះទេ។ សម្រាប់ខ្ញុំឲ្យតែមិនមែនស្នេហា ឲ្យតែគេព្រមព្រៀងលេងល្បែងលើគ្រែមួយក្ដារជាមួយខ្ញុំ ខ្ញុំមិនប្រកាន់នោះទេ។ ហេតុនេះហើយ បានជាមិត្តភក្តិរបស់ខ្ញុំមួយចំនួនយល់ថាខ្ញុំមិនល្អ។ គេមិនខុសនោះទេ តែខ្ញុំក៏យកគំនិតរបស់គេមកជាបន្ទុកក្នុងខួរក្បាលរបស់ខ្ញុំដែរ។ និយាយរួម គឺមិនខ្វល់។

ស្នេហាមិនមែនសុទ្ធតែកើតឡើងនៅពេលវេលាល្អ ទីកន្លែងល្អ ឬមនុស្សល្អនោះទេ។ គ្មានពេលវេលាណាដែលសមស្របនោះទេ ព្រោះស្នេហាអាចកើតឡើងបានគ្រប់ពេលវេលា។ គ្មានទីកន្លែងណាដែលល្អនោះទេ ព្រោះយើងមិនអាចហាមឃាត់អារម្មណ៍របស់យើងមិនឲ្យស្រលាញ់មនុស្សម្នាក់ ដោយសារទីដែលយើងជួបគេជាកន្លែងមិនល្អនោះដែរ។ គ្មានមនុស្សណាល្អគ្រប់ដប់នោះទេ សូម្បីតែយើងក៏មិនល្អគ្រប់ដប់នោះដែរ។ ពេលនេះសម្រស់យើងអាចនឹងលើសអស់មនុស្សជាច្រើន តែទាំងយើង ទាំងគេនឹងបាត់បង់សម្រស់ទៅតាមពេលវេលា។ យើងអាចនឹងឃើញមនុស្សម្នាក់ ធ្វើទង្វើល្អៗជាច្រើននៅនឹងមុខយើង តែបើយើងនៅជាមួយគេយូរទៅ អ្វីដែលយើងមិនចូលចិត្ត ឬមិនរំពឹងថានឹងកើតឡើងពីមនុស្សម្នាក់ហ្នឹង នឹងលេចចេញបន្តិចម្ដងៗ គរច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលយើងនៅជាមួយគេ។ ខ្ញុំ និង ភូ គឺបែបនេះឯង។ យើងជួបគ្នានៅពេលវេលា និងទីកន្លែងដែលមិនសក្ដិសម នៅពេលដែលអតីតរបស់យើងទាំងពីរមិនល្អឥតខ្ចោះ តែយើងមិនបានទាមទារអ្វីច្រើនពីគ្នានោះឡើង ព្រោះយើងយល់ថា ស្រលាញ់គ្នា ព្រោះម្នាក់ៗមិនចង់ឯការ ត្រូវការភាពកក់ក្ដៅ និងការយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក។ នៅពេលដែលយើងស្រលាញ់គ្នា អ្នកដទៃ ឬសូម្បីតែខ្លួនឯងក៏ដោយ ក៏អាចវែកឃើញកំហុសរបស់យើងជាច្រើន តែយើងនៅតែកាន់ដៃគ្នាយ៉ាងណែន ស្របពេលដែល គូសង្សារជាច្រើនបែកបាក់គ្នា ព្រោះគ្នារំពឹងច្រើនពេកពីដៃគូរបស់គេ។

ស្នេហាចាប់ផ្ដើមដោយតណ្ហា ហើយក៏បន្តដោយបេះដូង។ ប្រសិនបើអ្នកចង់បន្តនៅក្នុងជីវិតហ្គេយ៍ អ្នកមិនត្រូវយល់ថា ដៃគូរបស់អ្នកភ្លេចអ្នក ឬឈប់ស្រលាញ់អ្នកដោយសារតម្រេកតណ្ហាមួយគ្រាជាមួយអ្នកដទៃនោះទេ។ ខ្ញុំពិតជាសរសើរអ្នកដែលស្រលាញ់គ្នាស្មោះស្ម័គ្រដោយមិនទៅរកក្រៅ តែសម្រាប់ខ្ញុំ នេះជាផ្លូវដើរមួយបែប ដែលពួកខ្ញុំជ្រើសរើស។

សំណេរនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ស្នេហាមួយរបស់ខ្ញុំ ក្នុងចំណោមស្នេហាជាច្រើនបែបនៅលើលោកនេះប៉ុណ្ណោះ។ ខ្ញុំជឿថា អ្នកក៏កំពុងដើរលើផ្លូវរបស់អ្នកដូចគ្នា។ ជូនពរសំណាងល្អក្នុងជីវិតជាហ្គេយ៍នេះណា។

អត្ថបទដ៏ទៃទៀតរបស់ខ្ញុំ៖

Advertisements

Gloria Jean’s Coffee & Ma Gay Life

FullSizeRender.jpg

រាល់ថ្ងៃសៅរ៍អាទិត្រ នៅទីក្រុងភ្នំពេញ ជាពេលដែលគួរឲ្យធុញទ្រាន់បំផុត។ គ្មានកន្លែងដែលអាចទៅបាននៅក្នុងក្រុង។ ទីដែលអាចសម្រាកបាន ជាមួយធម្មជាតិ និងអារម្មណ៍រ៉ូមេនទិកដើម្បីសរសេររឿងក៏គ្មាន។ បើចង់បានការកម្សាន្តជាមួយធម្មជាតិ មានតែទៅក្រៅទីក្រុង។ ហេតុនេះហើយបានជាខ្ញុំជ្រើសរើសយកការអង្គុយសម្រាក លេងហ្វេសប៊ុក ឬអានសៀវភៅនៅ Gloria Jean’s Coffee បឹងកេងកងជាញឹកញាប់នៅថ្ងៃចុងសប្ដាហ៍។ ក្លឹនកាហ្វេដ៏ឈ្ងុយឈ្ងប់ រសជាតិស្រាលៗនៃកាហ្វេមកពីប្រទេសកូស្ដារីកា និងតន្ត្រីកំដរអារម្មណ៍បែបអន្លង់អន្លោច ជាអ្វីដែលទាក់ទាញចិត្តខ្ញុំជាទីបំផុត។ ម្យ៉ាង ខ្ញុំមកទីនេះរហូតដល់អ្នកលក់កម្លោះសង្ហារម្នាក់នៅទីនេះស្គាល់ឈ្មោះ និយាយរាក់ទាក់ជាមួយខ្ញុំយ៉ាងស្និទ្ធិស្នាលទៅហើយ។

នៅទីនេះខ្ញុំចូលចិត្តអង្គុយនៅខាងក្រោយ ជាកន្លែងដែលខ្ញុំអាចអង្គុយផ្អែកលើកៅអីពូកយ៉ាងស្ងប់សុខក្នុងផ្លូវអារម្មណ៍ជាទីបំផុត ដោយមិនរងការរំខានពីសម្លេងអ្នកជិតខាង។ ទីនេះហើយ ដែលខ្ញុំមនោសញ្ចេតនាហូរចេញពីអារម្មណ៍មកដល់ចុងម្រាមដៃដើម្បីចុចលើកំព្យូទ័រ Mac របស់ខ្ញុំ ហើយក៏ចេញជាពាក្យពេចន៍ឃ្លោងឃ្លាបែបរាយមាយយ៉ាងនេះ។

អ្វីដែលខ្ញុំចូលចិត្ត GloriaJean’s Coffee បំផុតគឺ អ្នកលក់សង្ហារ ហើយសេវាកម្មក៏ល្អ។ ខ្ញុំចូលចិត្តកែវបែបឃ្យូតៗ កំប៉ោងៗធំៗ មើលទៅសម្បើមសមនឹងម្រាមដៃស្រឡូនវែងរបស់ខ្ញុំពេលចាប់កាន់ម្ដងៗ ហាក់ពេញដៃល្អណាស់។ នេះប្រហែលមកពីខ្ញុំចូលចិត្តកាន់អ្វីឲ្យពេញៗដៃហើយមើលទៅ :p (និយាយលេងទេណា៎)។ ហាមគិតអីអាក្រក់ៗមកលើ ក្មេងតូចណា!⁣

អ្វីដែលខ្ញុំចូលចិត្តបន្ទាប់នោះគឺ អ្នកដែលមកទីនេះភាគច្រើន (ពិសេសបុរសៗក្មេងៗ) មិនសូវមាត់កអឺងកងនោះទេ។ នេះទាំងស្អាត ទាំងមាយាទល្អ បានទាំងព្រមតែម្ដង។ អ្នកនិពន្ធតូច បានតែលួចមើលគេប៉ុណ្ណោះឯង ក្រាស់គេច្រើនអ្នកហើយ តែមិនឃើញបានផលអីសោះ។ នេះប្រឹងមើលគេរាប់ឆ្នាំហើយ ឡើងចង់លៀនភ្នែកហើយ អ្នកនិពន្ធតូច នៅតែឯការដដែល។ ឬប្រហែល អ្នកនិពន្ធតូចនេះ ត្រូវបណ្ដាសារទេពហ្គេយ៍ណាឲ្យ មនុស្សឯការម្នាក់នេះក្លាយជាមនុស្ស invisible (កំបាំងកាយ) ទេដឹង បានជាគ្មានអ្នកណាមើលឃើញយើងសោះ។ 😦 ខូចចិត្ត!

បានហើយ! អ្វីដែលខ្ញុំចូលចិត្តគឺប៉ុណ្ណឹងឯង! សាមញ្ញៗ ស្អាតៗ ស្ងប់ស្ងាត់ និងរ៉ូមេនទិក…ហើយសង្ឃឹមថា ថ្ងៃណាមួយ ទេពហ្គេយ៍ និងដោះបណ្ដាសារចេញពី អ្នកនិពន្ធតូច ម្នាក់នេះផងទៅចុះ។ សាធុ! សាធុ!